ការដឹកជញ្ជូននិងចរាចរណ៍ចេញចូល និងជាទីកន្លែងដែលផលិតបារីដ៏ធំ សូមថ្នាក់ដឹកនាំខេត្តកណ្ដាល និងស្ថាប័នក្រសួងពាក់ព័ន្ធចុះស្រាវជ្រាវ:(វគ្គ១) ក្រុងតាខ្មៅ ខេត្តកណ្តាល ÷ តាមប្រភពផ្ដល់ព័ត៌មាន និងទិដ្ឋភាពជាក់ស្ដែងនៃការដឹកជញ្ជូនបារីចេញចូលឬក៏ជាទីកន្លែងផលិតបារីដ៏ធំមួយដែលធ្វើឲ្យមានការបាត់បង់ចំណូលរបស់រដ្ឋ និងបង្ករភាពប៉ះពាល់ផ្នែកសុខមាលភាពដល់ពលរដ្ឋ។នៅក្នុងតំបន់ តើក្រុមហ៊ុនដែលមានឈ្មោះថា ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី ( LI NANA INTERNATIONAL TRADING CO., LTD) ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សូមថ្នាក់ដឹកនាំខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ក្រសួងពាណិជ្ជកម្ម នាយកដ្ឋាន ប.ប ក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ នាយកដ្ឋានថ្នាំជក់(ការពារសុខមាលភាពពលរដ្ឋ) វិស័យបំផុតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ។ សារព័ត៌មានរបស់យើង និងធ្វើការចេញផ្សាយជាបន្តបន្ទាប់បន្ថែមទៀតជុំវិញ ប្រភពព័ត៌មានទាំងអស់នេះដើម្បីជម្រាបដំណឹងជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជាថ្នាក់ជាតិនិងក្រោមជាតិដើម្បីជ្រាបជាព័ត៌មាន។
Author: ppuser
ឱអនិច្ចារ្យបងប្អូនអើយ ឥឡូវនេះគាត់ស្លាប់បាត់ទៅហើយ…កើតចាស់ឈឺស្លាប់វាមិនទៀងទេ ក៏ប៉ុន្តែសេចក្តីស្លាប់វាទៀង ទៀងត្រង់ថាស្លាប់នេះគឺស្លាប់ដោយសារការបាញ់ប្រហារដោយស្នាដៃ ពួកបទល្មើសព្រៃឈើ
ឱអនិច្ចារ្យបងប្អូនអើយ ឥឡូវនេះគាត់ស្លាប់បាត់ទៅហើយ…កើតចាស់ឈឺស្លាប់វាមិនទៀងទេ ក៏ប៉ុន្តែសេចក្តីស្លាប់វាទៀង ទៀងត្រង់ថាស្លាប់នេះគឺស្លាប់ដោយសារការបាញ់ប្រហារដោយស្នាដៃ ពួកបទល្មើសព្រៃឈើ។ ជម្រាបសួរពុកម៉ែមីងបងប្អូនអ្នកទស្សនាទាំងអស់ជាទីស្រឡាញ់ ដោយការរង់ចាំពីមួយម៉ោងទៅមួយម៉ោងអំពីករណីអ្នកសារព័ត៌មានម្នាក់ដែលមានឈ្មោះថា ឈៀង ឈឹង ដែលបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ឥឡូវជាអកុសលគាត់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ។ ខេត្តសៀមរាប : សូមរំលឹកផងដែរថាកាលពីយប់ថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២៤ លោកតាដែលជាអ្នកសារព័ត៌មានត្រូវបានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកជញ្ជូនព្រៃឈើ លក់ទៅឲ្យក្រុមឈ្មួញដែលជាឧក្រិដ្ឋជនព្រៃឈើមួយចំនួន បានធ្វើការបាញ់ប្រហារដោយគ្រាប់កាំភ្លើងស្ងប់ត្រូវចំកន្លែងសំខាន់រួចត្រូវបានគ្រូពេទ្យសង្គ្រោះព្យាបាលជាបន្ទាន់ផងដែរ តែជាអកុសលឥឡូវនេះគាត់បានទទួលមរតកភាពបាត់ទៅហើយ។ ស្ថាប័នអង្គភាពអ្នកសារព័ត៌មាននៅកម្ពុជា សុំធ្វើសេចក្តីជូនដំណឹងដោយប្រកាស និងថ្កោលទោសចំពោះឧក្រិដ្ឋកម្មព្រៃឈើ ដើរឈានទៅដល់ការបាញ់ប្រហារលើអ្នកសារព័ត៌មាន បើទោះបីករណីនៃការឆ្លើយបំភ្លឺរបស់ជនសង្ស័យជាជនដៃដល់គឺជាគំនុំផ្ទាល់ខ្លួនក៏មែនពិត តែក៏ជាសញ្ញាមួយដែលចង្អុលបង្ហាញអំពីក្រុមឈ្មួញជាឧក្រិដ្ឋជនមួយចំនួននៅតែបន្តការកាប់បំទន្ទ្រានបំផ្លាញព្រៃឈើ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែមានការទប់ស្កាត់។ អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទាំងអស់សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពរបស់លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មានដែលបានទទួលមរណៈភាពទៅកាន់លោកខាងមុខ អ្នកសារព័ត៌មានយើងនៅកម្ពុជាសូមបួងសួងដល់គុណព្រះរតនត្រ័យក្នុងលោក សូមប្រសិទ្ធពរដល់ដួងវិញ្ញាណក្ខន្ធព្រលឹងនៃសពឱ្យទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ការយកផ្លូវសាធារណៈទៅធ្វើអាជីវកម្មលក់ដូរអង្ករឲ្យមានភាពកក់ផ្ទះស្របពេលមានការរិះគន់(វគ្គ១)
រាជធានីភ្នំពេញ: បើយោងតាមសាធារណជនបានជម្រាបដំណឹង និងផ្ដល់ប្រភពមកថា មានអ្នករកស៊ីមួយចំនួនតូចដែលទទួលទិញទំនិញមានបន្លែផ្លែឈើពីក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញទាំងអស់នោះមកពីប្រទេសវៀតណាមធ្វើការតាំងទីលក់លើចិញ្ចើមផ្លូវសាធារណៈក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ ដែលជាហេតុបង្កឲ្យមានការកស្ទាក់ចរាចរណ៍ ជាហេតុនាំឲ្យសាធារណជនមានការរិះគន់ចំពោះសមត្ថកិច្ចអាជ្ញាធរមន្ត្រីមូលដ្ឋានជុំវិញបរិវេណខាងក្រៅផ្សារនាគមាស ផ្លូវលេខ(២៣០) និងខាងក្រៅផ្សារដើមគរ ផ្លូវលេខ(២១៧ ឬផ្លូវព្រះមុនីរ៉េត)។ នេះគឺជាសេចក្តីជូនដំណឹងដើម្បីជម្រាបជូនទៅដល់លោក អភិបាលខណ្ឌទួលគោក និងជម្រាបជូនដំណឹងចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីអំពីការយកផ្លូវសាធារណៈទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ខ្លួនដែលនាំឱ្យមតិសាធារណៈមានការរិះគន់ និងបង្កការស្ទះចរាចរណ៍ ឬក៏អាចនឹងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយក្សតើហេតុក៏ថាបាន។ សារព័ត៌មានរបស់យើងនឹងធ្វើការផ្សព្វផ្សាយពីដំណឹងមួយនេះដើម្បីឆ្លើយតបជូនចំពោះសាធារណជន និងគោរពជូនថ្នាក់ដឹកនាំដើម្បីជ្រាបជាព័ត៌មាន។ សារព័ត៌មានរបស់យើងនិងធ្វើការចុះផ្សាយបន្ថែមតទៅទៀតជុំវិញប្រភពពាក់ព័ន្ធដែលជម្រាបដំណឹងមកដល់សារព័ត៌មានរបស់យើងគឺដូចជាព័ត៌មានដែលយើងទទួលបានគ្រប់ពេលវេលានិងក្នុងម៉ោងធ្វើករតាមធម្មនុញ្ញវាជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។
សេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី ឬសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់
សេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី ឬសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់
រថយន្ត៣គ្រឿងមិនស្គាល់អត្តសញ្ញាណប្រើកាំភ្លើងប្រដេញតាមឃាត់រថយន្តជនជាតិវៀតណាមទាំងយប់អាធ្រាត្រធ្វើឲ្យរថយន្តវៀតណាមនោះក្រឡាប់ទៅម្ខាងផ្លូវ
រថយន្ត៣គ្រឿងមិនស្គាល់អត្តសញ្ញាណប្រើកាំភ្លើងប្រដេញតាមឃាត់រថយន្តជនជាតិវៀតណាមទាំងយប់អាធ្រាត្រធ្វើឲ្យរថយន្តវៀតណាមនោះក្រឡាប់ទៅម្ខាងផ្លូវ ក្រុងបាវិតខេត្តស្វាយរៀង :បើយោងតាមវីដេអូរបស់អ្នកសារព័ត៌មានដែលធ្វើការថតបានទាំងយប់អាធ្រាតអំពីទិដ្ឋភាពមួយដែលកើតឡើងនៅចំណុចទីតាំងភូមិសាស្ត្រព្រំដែនកម្ពុជាវៀតណាមស្ថិតនៅក្បែរច្រក់កំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ម៉ោងប៉ុន្មានជាង១០នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងករណីហេតុការណ៍មានរថយន្តម៉ាក់ព្រូស ដែលមានស្លាកលេខ2BK 2435 .បានក្រឡាប់ទៅម្ខាងផ្លូវជាហេតុធ្វើអោយរថយន្តមានការខូចខាតមួយចំនួន ចំណែកមនុស្សជិះក្នុងឡានពីរនាក់ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជនជាតិជាអ្នកបើកបររថយន្តមិនទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែងតាមសម្ដីរបស់អ្នកបើកបររថយន្តនោះបានលើកឡើង និងប្រាប់ដល់អ្នកសារព័ត៌មានថា មុនកើតហេតុពួកគេបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រំដែននេះ ស្រាប់តែមកដល់ចំណុចមួយនៅក្នុងភូមិសាស្ត្រខាងលើនេះដែរក៏មានរថយន្ត ៣គ្រឿងធ្វើការឃាត់ស្ទាក់ពួកគេមិនដឹងក្នុងគោលបំណងអ្វី ខណៈពេលនោះអ្នកបើករថយន្តដែលធ្វើដំណើរជាមួយជនជាតិវៀតណាមក៏ធ្វើការបើកសម្រុកយ៉ាងលឿនដោយកាច់ចង្កូតមិនទាន់ក៏ត្រូវក្រឡាប់ទាំងយប់ ចំណែកឯរថយន្ត ៣គ្រឿងដែលមានម៉ាកដូចជា ម៉ាកHighLanderម៉ាកAlphade ជាដើមដែលបានធ្វើការដេញនោះក៏បើកទៅមុខបោះពួយយ៉ាងលឿនផងដែរដោយមិនរង់ចាំមើលរថយន្តក្រឡាប់នេះ ស្របពេលជាមួយគ្នានោះដែរម្ចាស់រថយន្តដែលបានជួបគ្រោះថ្នាក់នេះក៏ធ្វើការនាំគ្នាទាញរថយន្តដាក់នៅលើផ្លូវដើម្បីធ្វើដំណើរបន្តដោយមិនមានសមត្ថកិច្ចមកដល់ដើម្បីធ្វើការសាកសួរនោះឡើយ ខណៈមានអ្នកសារព័ត៌មានចូលទៅដល់ធ្វើការថតនិងផ្ដិតទិដ្ឋភាពអំពីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយនេះ។ សូមបញ្ជាក់ផងដែរថាជុំវិញករណីនៃការជម្រាបដំណឹងរបស់ម្ចាស់រថយន្តដែលបានគ្រោះថ្នាក់នោះគឺសាធារណៈជនទូទៅសូមឱ្យអាជ្ញាធរសមត្ថកិច្ចក្រុងបាវិតលោក អែម សុវណ្ណារិទ្ធ និងឯកឧត្តម ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងសាកសួរដើម្បីការពារនូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ចៀសវាងបញ្ហាដែលកើតឡើងដោយប្រកាន់ណាមួយនៅថ្ងៃខាងមុខ។ សូមជម្រាបផងដែរថាទីក្រុងបាវិតគឺជាកន្លែងដែលមានភ្ញៀវទេសចរណ៍ចម្រុះសាសន៍កំពុងប្រកបមុខរបររកស៊ី និងធ្វើការតាមមុខជំនួយផ្សេងៗ។ ជុំវិញព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសារព័ត៌មានរបស់យើងពុំទាន់ទទួលបានការបញ្ជាក់ពីសមត្ថកិច្ចចរាចរណ៍ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននៅឡើយទេ។ សារព័ត៌មានរបស់យើងរង់ចាំទទួលព័ត៌មានធ្វើការចុះផ្សាយជាបន្តបន្ទាប់បន្ថែមទៀតប្រសិនបើមានប្រភព។ រាល់ការចុះផ្សាយរបស់សារព័ត៌មានយើងធ្វើការផ្ដល់ដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្តក្រុងរាជធានី និងសាធារណៈជនទូទៅបានដឹងដើម្បីចូលរួមក្នុងសង្គមជុំវិញប្រភពព័ត៌មានដែលបានផ្ដល់ជូនក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ សូមអរគុណ។
សាធារណជនសូមអរគុណចំពោះសមត្ថកិច្ចដែលឃាត់បានឧក្រិដ្ឋជនដែលបានបាញ់ប្រហារអ្នកសារព័ត៌មាន តែក៏មានការស្នើសុំឲ្យអនុវត្តនៅគោលការណ៍របស់ក្រសួងមហាផ្ទៃដាក់ជូនទាំង៧ ចំណុចនៅក្នុងភូមិសាស្ត្រដើម្បីសុវត្ថិភាពពលរដ្ឋទូទៅផងដែរ
សាធារណជនសូមអរគុណចំពោះសមត្ថកិច្ចដែលឃាត់បានឧក្រិដ្ឋជនដែលបានបាញ់ប្រហារអ្នកសារព័ត៌មាន តែក៏មានការស្នើសុំឲ្យអនុវត្តនៅគោលការណ៍របស់ក្រសួងមហាផ្ទៃដាក់ជូនទាំង៧ ចំណុចនៅក្នុងភូមិសាស្ត្រដើម្បីសុវត្ថិភាពពលរដ្ឋទូទៅផងដែរ ខេត្តសៀមរាប :តាមប្រភពព័ត៌មាននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ៥ ខែធ្នូឆ្នាំ នេះផងដែរថា មានការឃាត់ចាប់ខ្លួនជនដៃដល់ដែលជាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើអ្នកសារព័ត៌មានម្នាក់ឈ្មោះថា ឈៀង ឈឹង កាលពីយប់ម្សិលមិញនាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤។ ជនដៃដល់នោះត្រូវបានឃាត់ចាប់ខ្លួនបានដោយស្នងការដ្ឋាននគរបាលខេត្តសៀមរាបហើយពេលនេះរដ្ឋបាលខេត្តក្រោមការដឹកនាំដោយលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាបក៏បានប្រកាសដំណឹងតាមរយៈផេកផ្លូវការរបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារដូចតទៅ រដ្ឋបាលខេត្តសៀមរាបសូមប្រកាសព័ត៌មានអំពីករណី ប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណបានលប លួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និង ធ្វើការ ឃាត់ខ្លួន ជន សង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពី […]
មានការបាញ់ប្រហារទៅលើអ្នកកាសែតម្នាក់ដោយជនមិនស្គាល់មុខនៅប៉ុន្មានម៉ោងមុននេះ
មានការបាញ់ប្រហារទៅលើអ្នកកាសែតម្នាក់ដោយជនមិនស្គាល់មុខនៅប៉ុន្មានម៉ោងមុននេះ ខេត្តសៀមរាប: បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកសារព័ត៌មានម្នាក់បានធ្វើដំណើរតាមផ្លូវក៏ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារធ្វើឲ្យដួលដេកលើធ្លុកឈាមកាលពីយប់មិញម៉ោងប៉ុន្មាននាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងផ្លួស ឃុំពង្រលើ ស្រុកជីក្រែងខេត្តសៀមរាប។ ប្រភពក៏បានបន្ថែមទៀតថាអ្នកសារព័ត៌មាននោះមានឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាន(កម្ពុជាអភិវឌ្ឍន៍)បានទទួលរងគ្រោះដោយសារការបាញ់ប្រហារដោយកាំភ្លើងស្ងប់ចំចំណុចម្ខាងបៀមគ្រាប់រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាបដើម្បីធ្វើការវះកាត់។ នៅខណះការបាញ់ប្រហារនោះគឺនៅមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។ អ្នកមួយចំនួនក៏បានបង្ហើបប្រាប់ដល់សាធារណជនថាអាចជាប់ពាក់ព័ន្ធទៅនឹងក្រុមជនបទល្មើសកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិនៅតាមតំបន់មួយចំនួនដែលអ្នកសារព័ត៌មានតែងតែព្យាយាមធ្វើការជម្រាបដំណឹងឲ្យមន្ត្រីពាក់ព័ន្ធជួយការពារនៅសម្បត្តិរបស់ជាតិផង។ ជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើងបានទូរសព្ទទៅលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប នាម៉ោង៣.៣៤នាទីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីសុំការបញ្ជាក់បន្ថែមតាមរយៈលេខទូរសព្ទ 097792…..46ក៏ប៉ុន្តែនៅពេលដែលទូរសព្ទរបស់សារព័ត៌មានបានហៅទៅត្រូវបានទទួលការឆ្លើយតបមកទេ។ ដោយឡែកបច្ចុប្បន្ននេះក្រុមគ្រួសារជនរងគ្រោះសំណូមពរអំពាវនាវដល់ថ្នាក់ដឹកនាំជាតិកំពូលៗ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមជួយចាត់ពិធានការដើម្បីស្វែងរកជនដៃដល់មកផ្ដន្ទជាទោសតាមច្បាប់ជាធរមាន និងមានវិធានការនៅរាល់ទីតាំងមួយចំនួនដែលបង្កនៅភាពអសន្តិសុខដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបរចិញ្ចឹមជីវិតខណៈដែលមានការបាញ់ប្រហារដោយមិនរើសមុខ ពិសេសមកលើរូបលោក ឈៀង ឈឹង ជាអ្នកសារព័ត៌មានម្នាក់ផងដែរនោះ។ ចំពោះហេតុការណ៍ខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលការបញ្ជាក់បន្ថែមចេញពីប្រភពពាក់ព័ន្ធ និងធ្វើការចេញផ្សាយជាបន្តបន្ទាប់បន្ថែមទៀត។ សារព័ត៌មានរបស់យើងសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់តាមដាននៅក្នុងការជួយផ្ដល់ដំណឹងជូនទៅដល់ពេលរាជរដ្ឋាភិបាល និងសាធារណៈជនទូទៅដើម្បីធ្វើយ៉ាងណាចូលរួមការអភិវឌ្ឍន៍សង្គមឆ្លងកាត់តាមរយៈដំណឹងនានាជាប្រយោជន៍ប្រទេសជាតិ សូមអរគុណ។
សុំកោតសរសើរ!ពិតជាការងារល្អប្រសើរណាស់ សារព័ត៌មានចេញផ្សាយភ្លែតការអនុវត្តសន្តិសុខមូលដ្ឋានចាប់ផ្ដើមធ្វើភ្លាម (ចេញផ្សាយជាលើកទី២)
សុំកោតសរសើរ!ពិតជាការងារល្អប្រសើរណាស់ សារព័ត៌មានចេញផ្សាយភ្លែតការអនុវត្តសន្តិសុខមូលដ្ឋានចាប់ផ្ដើមធ្វើភ្លាម (ចេញផ្សាយជាលើកទី២) រាជធានីភ្នំពេញ :ល្បីឮថាអាគារខ្ពស់លើវេហាមួយកន្លែងដែលស្ថិតនៅទីតាំងផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងជាកម្មសិទ្ធិគ្រប់គ្រងនៃការជួលរបស់ជនជាតិវៀតណាមដែលសង្ស័យថាមានការបង្កប់នៅការលេងល្បែងហ្គេមបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Technology Game Online) ដោយសាធារណជនទូទៅ និងប្រជាពលរដ្ឋមួយចំនួននៅក្បែរៗនោះបានលាន់មាត់ស្ទើរគ្រប់គ្នាកន្លងមក ឥឡូវនេះកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានចុះធ្វើការងារត្រួតពិនិត្យជាបន្ទាន់ផងដែរដើម្បីឆ្លើយតបត្រឡប់មកវិញថាពិតជាកន្លែងដែលជាការសង្ស័យលេងនៅល្បែងហ្គេមបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Technology Game Online)នោះពិតមែនឬក៏មិនមែន។ នៅក្នុងទិដ្ឋភាពដែលបង្ហាញតាមរយៈការចេញផ្សាយជាសាធារណៈរបស់ផេកផ្លូវការនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដែលមានខ្លឹមសារទាំងស្រុងនូវសំណេរដូចតទៅ: (បន្ទាប់ពីមានការផ្សាយព័ត៌មានថា អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់។នៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ មិនមានសម្ភារៈឬឧបករណ៍បម្រើលើសកម្មភាពប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់នោះទេ ហើយសម្រាប់ម៉ូតូជុំវិញទីតាំងនោះគឺ សន្តិសុខយាមទីតាំងទទួលផ្ញើម៉ូតូពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ខណៈនោះកិច្ចក៏បានណែនាំអប់រំដល់អ្នកគ្រប់គ្រងអគារខាងលើ មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ។ប្រសិនមានសកម្មភាពបទល្មើសល្បែងខុសច្បាប់សមត្ថកិច្ចនិងធ្វើការបង្រ្កាប៕) សាធារណជនក៏ដូចជាសង្គមស៊ីវិលសូមថ្លែងអំណអរគុណចំពោះសកម្មភាពរបស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដែលបានចុះត្រួតពិនិត្យនៅទីតាំងខាងលើនេះ ថ្វីត្បិតបើទោះបីជាទីតាំងខាងលើនេះមានឬមិនមានការលួចបង្កប់លេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាហ្គ្រែមអនឡាញ(Technology Game Online)នោះក៏ដោយ ក៏សកម្មភាពទាំងអស់នោះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះការអនុវត្តការងារដោយមិនបង្អង់យូរ គឺធ្វើការគោរពតាមគោលការណ៍ភូមិឃុំសុវត្ថិភាពទាំង ៩ចំណុចដែលក្រសួងមហាផ្ទៃបានដាក់ជូនឱ្យគ្រប់ទីតាំងទាំង២៥ខេត្តក្រុងរាជធានីទាំងអស់អនុវត្តតាម ហើយជាការឆ្លើយតបត្រឡប់មកវិញដើម្បីឲ្យសាធារណជនទូទៅបានដឹងនៅព័ត៌មាននៃការចុះត្រួតពិនិត្យតាមដាននៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន។ ដោយឡែកជាងនេះទៅទៀតសាធារណជនទូទៅឬអង្គការសង្គមស៊ីវិលក៏ចង់ឱ្យព័ត៌មានទាំងអស់នេះបានលេចឮដល់គ្រប់ទីកន្លែងដោយសូមឱ្យកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងខាងលើប្រសិនបើអាចបានផ្ដល់ដំណឹងដល់អង្គភាពសារព័ត៌មានដែលបានចេញផ្សាយកន្លងមកបានដឹងជាមុនផង ដើម្បីឲ្យសារព័ត៌មានជួយផ្សព្វផ្សាយបន្ថែមជាបន្ត ដោយចុះដល់ទីតាំងធ្វើការផ្ដិតថតនៅរូបភាពមួយចំនួនតាមបច្ចេកទេសនៃការផ្តិតថតតាមកាមេរ៉ា ជីភីអេស (GPS Camera)នៅក្នុងចំណុចដែលជាការសង្ស័យកន្លងមកដើម្បីឲ្យឃើញជាក់ស្ដែង និងដើម្បីឲ្យសាធារណជនបានឃើញថាទង្វើសកម្មភាពល្អៗនៃការចុះត្រួតពិនិត្យក្នុងទីតាំងខាងលើនេះរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាគំរូមួយបន្តសម្រាប់ទីតាំងដទៃៗទៀតអនុវត្តតាមជូនដល់មូលដ្ឋាននៃការគ្រប់គ្រងរបស់ខ្លួនឬក៏ផ្ដល់នូវសុវត្ថិភាពជូនសង្គមជាតិទាំងមូល។ សារព័ត៌មានរបស់យើងនិងរង់ចាំទទួលព័ត៌មានបន្ថែមតទៅទៀតគ្រប់ប្រភព ឬសាធារណៈជនក៏ដូចជាសង្គមស៊ីវិល។ដែលផ្ដល់ជូនដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់។ សារព័ត៌មានរបស់យើងនឹងធ្វើការផ្សព្វផ្សាយរាល់សកម្មភាពការងារទាំងឡាយណាស្របតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ពីសេសច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា […]
អាគារខ្ពស់អាកាសមួយគឺជាកន្លែងប្រមូលផ្តុំដោយសម្ងាត់ ខណះដែលសាធារណជនចេះតែមានប្រតិកម្មជាបន្តបន្ទាប់ថាសង្ស័យជាកន្លែងប្រព្រឹត្ត Game Online តាមប្រព័ន្ធបច្ចេកវិទ្យា សូមអជ្ញាធរមន្ត្រីជំនាញជ្រាបជាដំណឹង និងមានវិធានការ
អាគារខ្ពស់អាកាសមួយគឺជាកន្លែងប្រមូលផ្តុំដោយសម្ងាត់ ខណះដែលសាធារណជនចេះតែមានប្រតិកម្មជាបន្តបន្ទាប់ថាសង្ស័យជាកន្លែងប្រព្រឹត្ត Game Online តាមប្រព័ន្ធបច្ចេកវិទ្យា សូមអជ្ញាធរមន្ត្រីជំនាញជ្រាបជាដំណឹង និងមានវិធានការ(វគ្គ១) រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាទីតាំងអគារមួយកន្លែងដែលត្រូវបានជនជាតិវៀតណាមជួលដើម្បីធ្វើការគ្រប់គ្រងរកស៊ី និងជាកន្លែងសង្ស័យបង្កើតការបង្កប់ដោយលួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវ ៣៩៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ ជូនលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោក វរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌកេងកងសូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន។ អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងអនឡាញគ្រប់ប្រភេទ ខុសច្បាប់ ដោយក្តីអនុគ្រោះ ។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន […]
ក្លិននៃការផលិតបារីនាំឲ្យប៉ះពាល់សុខភាពមនុស្ស ខណះពលរដ្ឋត្ត្អូញត្អែរស្នើរសុំឲ្យជួយចាត់វិធានការ
ក្លិននៃការផលិតបារីនាំឲ្យប៉ះពាល់សុខភាពមនុស្ស ខណះពលរដ្ឋត្ត្អូញត្អែរស្នើរសុំឲ្យជួយចាត់វិធានការ(វគ្គ១) ខេត្តកណ្ដាល : យោងតាមប្រភពដែលបានជម្រាបជូនដំណឹងមកថា មានទីតាំងមួយកន្លែងកំពុងតែសម្ងំផលិតបារីដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋទូទៅ ពិសេសកុមារាកុមារីដែលកំពុងតែសិក្សារៀនសូត្រនៅក្នុងភូមិដ្ឋាន។ ជាងនេះទៅទៀតអ្នកស្រុកមួយចំនួនបានត្អូញត្អែររអ៊ូថា ការផលិតបារីនៅក្នុងទីតាំងភូមិអង្ក្រង់ស្វាយ ឃុំស្វាយពពារ ស្រុកមុខកំពូល ខេត្តកណ្ដាល គឺបានផលិតនៅក្នុងភូមិសាស្ត្រដែលប្រជាពលរដ្ឋកំពុងតែរស់នៅយ៉ាងច្រើន ហើយជារៀងរាល់ថ្ងៃក្លិនបានជះភាយជុំវិញបរិវេណក្នុងភូមិសាស្ត្រទាំងអស់នោះនាំឲ្យសុខភាពមានបញ្ហា។ ដោយឡែកបើនិយាយអំពីច្បាប់ទម្លាប់ពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ទីតាំងនេះគឺមិនមានលើកស្លាកយីហោថាជាក្រុមហ៊ុនដែលអនុវត្តទៅតាមនីតិវិធីច្បាប់នៃការបង្កើតរោងចក្រផលិតបារី ឬក៏ច្បាប់ហាមឃាត់មួយចំនួនរបស់អន្តរក្រសួងនោះផងដែរ។ សាធារណៈជន និងពលរដ្ឋនៅក្នុងភូមិសាស្ត្រឋាងលើនោះស្នើសុំឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមពិនិត្យ និងធ្វើយ៉ាងណាឱ្យរោងចក្រផលិតបារីមួយនេះដាក់ទីតាំងនៅឲ្យឆ្ងាយពីទីកន្លែងដែលពលរដ្ឋរស់នៅនេះ ចៀសវាងការបង្កឲ្យមានផលប៉ះពាល់សុខមាលភាពរបស់មនុស្សពិសេសពលរដ្ឋនៅភូមិសាស្ត្រខាងលើនេះ និងដែលនាំឱ្យមានការរិះគន់ ប្រតិកម្មខ្លាំងទៅខ្លាំងទៅក្នុងមួយថ្ងៃៗចំពោះទីតាំងកន្លែងខាងលើនេះ។ សារព័ត៌មានរបស់យើងនឹងធ្វើការបន្ថែមសម្រាប់ការចេញផ្សាយជាបន្តបន្ទាប់ក្នុងលក្ខខណ្ឌដែលមានប្រភពផ្ដល់មកនៅពេលក្រោយ។ សារព័ត៌មានរបស់យើងធ្វើការចុះផ្សាយក្នុងគោលបំណងជួយការងារសង្គម និងគោរពទៅតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ពិសេសច្បាប់ស្ដីអំពីរបបអ្នកសារព័ត៌មាន សូមអរគុណ។ សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ :0888753768