តើច្បាប់តម្រូវឲ្យអ្នកបង្កើតមុខរបរលក់សាំងដោយប្រើតែរូបិយប័ណ្ណបរទេសលើទឹកដីកម្ពុជា ឬក៏ត្រូវប្រើប្រាស់រូបិយវត្ថុក្នុងស្រុកដែរ ខណៈដែលមានការឈ្លោះប្រកែកគ្នាលើកបណ្ដាញសង្គមដែលជាហេតុនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់ក្រសួងពាក់ព័ន្ធ! រាជធានីភ្នំពេញ : លោក លោកស្រី បងប្អនប្រិយមិត្តនៅលើបណ្ដាញសង្គមជាទីមេត្រី យើងឃើញថាមួយរយៈកាលចុងក្រោយនេះមានព័ត៌មានបានផ្ទុះឡើងនៅលើបណ្ដាញសង្គមដែលពួកគេបានលើកឡើងថាក្រុមហ៊ុនប្រេងឥន្ទនមួយដែលមានឈ្មោះថាដើមថាក្រុមហ៊ុន ភីតត្រូលីម អូរសរីតធី អីស ថៃលែន Petroleum (Authority of Thailand) ឬហៅកាត់ថាក្រុមហ៊ុនភីធីធី(ptt) ដែលជាក្រុមហ៊ុនរបស់ថៃបានធ្វើអាជីវកម្មនៅក្នុងស្រុកស្ទើរតែគ្រប់ទីកន្លែងហើយក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកទីកន្លែងស្អាត បរិយាកាសល្អ និងបុគ្គលិករួសរាយរាក់ទាក់ គ្រប់សាខាទាំងសាខាទាំងអស់ដែលជាហេតុធ្វើឲ្យមានការកោតសរសើរពីអតិថិជនរបស់ក្រុមហ៊ុនដែលប្រើប្រាស់ប្រេងឥន្ទន ដែលមាននៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែសាធារណៈជនមួយចំនួន ពិសេសអ្នកដែលនិយមប្រូប្រាស់ប្រេងឥន្ធនៈឬភាសាងាយស្រួលថាជាក្រុមហ៊ុនលក់សាំងម៉ាស៊ូត បែរជាអិថិជនជាអ្នកចាក់សាំងមួយចំនួននាំគ្នាឈ្លោះប្រកែកគ្នាអំពីតម្លៃនៃអត្រាហាងឆេងដែលប្រើប្រាស់មិនត្រូវតាមគោលការណ៍ដែលបានកំណត់ជូនដោយច្បាប់ដូចបណ្តាក្រុមហ៊ុនប្រេងឥន្ធនៈដទៃៗទៀត ដោយអនុវត្តតម្រូវជាដាច់ខាតដល់បុគ្គលិកទាំងអស់តាមបណ្តាសាខាត្រូវតែប្រើប្រាស់ការគិតសាច់ប្រាក់ប្ដូរពីរូបិយវត្ថុ ទៅជារូបិយប័ណ្ណបរទេស មានន័យថាគឺចាក់សាំងរួចគិតហាងឆេងតាមតម្លៃលុយខ្មែររួចប៉ុន្តែប្ដូរជាអត្រាប្រាក់បរទេសដុល្លារសហរដ្ឋអាមេរិកទៅវិញ? ឧទាហរណ៍តម្លៃសាំងមួយលីត្រ ៣៧៥០ បើយើងចាក់សាំងអត់១០លីត្រស្មើនឹង អស់ចំនួន៣៧៥០០រៀល ក៏ប៉ុន្តែបែរជាបុគ្គលិកក្រុមហ៊ុនលក់សាំងយកតម្លៃសរុបលីត្រទៅគិតជាដុល្លារទៅវិញ។ តើនៅលើពិភពលោកមានប្រទេសណាខ្លះដែលអនុវត្តការគិតតម្លៃនៃអត្រាដូច្នេះ សម្រាប់តែក្រុមហ៊ុននេះមួយនៅកម្ពុជា? តែបើនៅក្នុងប្រទេសថៃវិញច្បាស់ណាស់ជនជាតិថៃនិងឲ្យជនបរទេសដូចជាសាច់ប្រាក់បាទដើម្បីទូទាត់លើរាល់ទំនិញនិងការប្រើប្រាស់ទៅតាមទីកន្លែងដទៃៗទៀតពេញប្រទេសថៃដោយមិនអនុញ្ញាតឲ្យចរាចរណ៍សាច់ប្រាក់រូបិយប័ណ្ណបរទេសមកលាយឡំជាដាច់ខាត ហេតុអីបានអត់បានជាក្រុមហ៊ុនថៃមួយនេះមកធ្វើលើទឹកដីកម្ពុជាដូច្នេះ? ហើយសាធារណជនកន្លងមកតែងតែមានចម្ងល់ដែលបានចាក់សាំងក្រុមហ៊ុននេះរួច តែមិនហ៊ានវាចារ ដោយសារម្នាក់ៗឆ្ងល់អើយឆ្ងល់ ហេតុអ្វីដូច្នេះ? ទើបតែមានវីដេអូបែកធ្លាយចេញមកម្នាក់ៗក៏ហួសចិត្តថារឿងនេះវាពិតជាដូច្នេះមែន! ព្រះអើយព្រះ! ដូចពាក្យចាស់លើកថាធ្វើស្រែលើខ្នងរាស្ត្រ! សាធារណជនក៏ដូចជាអតិថិជនទាំងអស់សង្ឃឹមថាស្ថាប័នពាក់ព័ន្ធទាំងឡាយសូមចាត់វិធានការបន្ទាន់ជៀសវាងនាំឱ្យមានផលប៉ះពាល់ទៅដល់អាជីវកម្មដែលអ្នកអាជីវកម្មដទៃៗទៀតមានមុខរបរដូច និងប្រហាក់ប្រហែលគ្នា ពិសេសបំផុតដែលនាំឲ្យមានផលផលប៉ះពាល់ដល់អតិផរណានៃតម្លៃហាងឆេងសាំងជាក់ស្ដែងដែលជាឫសគល់មួយផ្នែកនៃវិបត្តិសេដ្ឋកិច្ចកម្ពុជា។ ជុំវិញទិដ្ឋភាពទាំងអស់នេះអង្គភាពសារព័ត៌របស់មានរបស់យើងមិនអាចស្នើរសុំឲ្យនាយកដ្ឋានណាមួយចំនួនធ្វើការបកស្រាយឲ្យបានច្បាស់នៅក្នុងថ្ងៃនេះទេដោយពុំមានលេខទូរសព្ទដើម្បីជួយបញ្ជាក់ឲ្យច្បាស់លាស់ជុំវិញករណីខាងលើទាំងអស់នោះទេ។ អង្គភាពសារព័ត៌មានរបស់យើងនឹងទទួលយកប្រភពពាក់ព័ន្ធទាំងឡាយដើម្បីធ្វើសេចក្តីបកស្រាយបញ្ជាក់បន្ថែមថាមូលហេតុអ្វីបានជាមានរឿងដូច្នេះកើតឡើងដែលមិនគួរកើតនៅក្នុងប្រទេសកម្ពុជាសោះគឺចៀសវាងកុំឲ្យជនបរទេសដែលនៅបម្រើការងារក្នុងប្រទេសកម្ពុជា និងពិភពលោកវាយតម្លៃចំពោះកិច្ចការងារដឹកនាំមួយចំនួនរបស់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នេះដែលនាំឲ្យប៉ះពាល់មុខមាត់ប្រទេសជាតិកម្ពុជារបស់យើង។ បាទលោក លោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់មកស្ដាប់ការបង្ហាញផ្ទាល់ពីអ្នកប្រើប្រាស់អតិថិជនដែលបានចាក់សាំងក្រុមហ៊ុនភីធីធីមួយចំនួនបែកធ្លាយលើបណ្ដាញសង្គមដូចតទៅ សូមអរគុណ!
ព័ត៌មានអន្តរជាតិ
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ភ្នំពេញ៖ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ឯកឧត្តម Wang Wenbinបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា៖«ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។» ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជាចិនមានការរីកចម្រើន និងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ ចិនជាដៃគូវិនិយោគអន្តរជាតិធំជាងគេនៅកម្ពុជា។ ចិនបានជួយកម្ពុជាលើវិស័យពាណិជ្ជកម្ម វប្បធម៌ ដឹកជញ្ជូន អប់រំជាដើម។ ឯកឧត្តមបញ្ជាក់ថា៖«ក្នុងនាមមិត្តដែកថែបកម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមនានារបស់ចិនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងសកលលោក។» ឯកឧត្តមសុខ ឥសានសមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដែរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាក្នុងរយៈពេល៦៦ឆ្នាំមកនេះ។ ឯកឧត្តមបញ្ជាក់ថា៖« ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៦៦ឆ្នាំមកនេះ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរដោយថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រថែមទៀត។ […]
លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោម ចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»
លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោម ចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ» រសៀលថ្ងៃ១៩ខែកក្កដាឆ្នាំ២០២៤លោកស្រីPeng LiyuanភរិយាលោកXi Jinpingប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេងនិង ជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោកនិងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិបានអញ្ជើញចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំងហើយថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយ រីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេហើយក៏ជាភស្តុតាងដ៏ជាក់ស្តែង នៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។ក្នុងនាមជាអ្នកធ្វើដំ ណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិត ខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អរបស់កុមារចិនហើយក៏ខិតខំ ប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។សង្ឃឹមថាកុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសក ម្មភាពលើកនេះអាចរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកបន្តវេននៃប្រវត្តិ សាស្រ្តមិត្តភាពចិននិងអាហ្វ្រិកដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណី ចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។ សូមជម្រាបថាឆ្នាំ២០២៣លោកស្រីPeng Liyuanនិងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិ កដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅ បណ្តាប្រទេសអាហ្វ្រិកជាង៥០ប្រទេសដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក្រុមហ៊ុន Oneroad បានផ្តល់នូវកាតាបសម្រាប់កូនសិស្ស ចំនួន ១ ០០០ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ សម្រាប់ផ្តល់ជូនបន្តដល់កូនចៅមន្ត្រីរាជការក្រសួងព័ត៌មាន។
អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦
អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ (វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផល នេះ កើតចេញពី ការខិតខំប្រឹង ប្រែងរបស់ ថ្នាក់ដឹកនាំ ខេត្ត គ្រប់ រូប អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ ថ្នាក់ ពិសេសការ ចូលរួម របស់ ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជា […]
ហានិភ័យដែលអាមេរិកធុញទ្រាន់ នឹងជម្លោះអ៊ុយក្រែន
ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណានៅអាមេរិកបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៤ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «ដោយសារសង្គ្រាមបានផ្លាស់ប្តូរហើយស្ថានការណ៍ក្នុងប្រទេសក៏ប្រែប្រួលដែរ»។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះជាយ៉ាងណា គណបក្សសាធារណរដ្ឋមានការប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏មិនគាំទ្រការផ្គត់ផ្គង់សព្វាវុធទំនើបដល់អ៊ុយក្រែនដូចគណបក្សប្រជាធិបតេយ្យដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺលក្ខណៈស្មុគស្មាញនៃសភាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ចំពោះបញ្ហាអ៊ុយក្រែន គណបក្សសាធារណរដ្ឋបច្ចុប្បន្នត្រូវបានបែងចែកជា២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]