ព័ត៌មានជាតិ

អាជ្ញាធរមន្ត្រីពាក់ព័ន្ធបាននិយាយរុញដាក់គ្នាបន្ទាប់ពីផ្លូវមួយខ្សែបានសាងសង់រួចរាលើនៅឃុំស្វាយជ្រុំត្រូវខូចបែកក្រឡាពស់ថ្លាន់

អាជ្ញាធរមន្ត្រីពាក់ព័ន្ធបាននិយាយរុញដាក់គ្នាបន្ទាប់ពីផ្លូវមួយខ្សែបានសាងសង់រួចរាលើនៅឃុំស្វាយជ្រុំត្រូវខូចបែកក្រឡាពស់ថ្លាន់(វគ្គ១) បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CSP TV NEWS បាទបញ្ជាក់ច្បាស់ៗថា: ខេត្តព្រៃវែង :បើយោងតាមការផ្តល់ប្រភពច្បាស់ការពីសាធារណជនទូទៅក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយជ្រុំឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែងបានប្រាប់មកសារព័ត៌មានរបស់យើងឲ្យធ្វើការត្រួតពិនិត្យ និងជួយផ្សព្វផ្សាយប្រមូលព័ត៌មានទាំងអស់គោរពជូនរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រោមជាតិដើម្បីជ្រាបជាដំណឹងអំពីផ្លូវមួយខ្សែដែលមានប្រវែងប្រមាណជាងមួយគីឡូម៉ែត្រជាគម្រោងមូលនិធិថ្នាក់ឃុំស្វាយជ្រុំ ខេត្តព្រៃវែង ត្រូវបានដេញថ្លៃឈានទៅដល់ការសាងសង់ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវមួយខ្សែនេះជូនទៅដល់ប្រជាពលរដ្ឋទូទៅងាយស្រួលធ្វើដំណើរ និងផ្តល់នូវតម្លៃក្នុងកិច្ចការនយោបាយដឹកនាំជាតិជូនពលរដ្ឋក្នុងតំបន់ និងមូលដ្ឋាន។ យ៉ាងណាមិញបន្ថែមពីនោះដោយមានការរៀបចំពីទីចាត់ការ និងផែនការវិនិយោគរបស់ថ្នាក់ខេត្តព្រៃវែងឱ្យមានការសាងសង់ផ្លូវនេះដែលមានកម្រាស់១.៥០សង់ទីម៉ែត្រ (1.50CM) ប្រវែងបណ្ដោយ១៥០០ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រយោងតាមការបង្ហាញនូវព័ត៌មានច្បាស់ការថា ការកសាងអភិវឌ្ឍន៍ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនារួចរាល់បានប្រមាណតែជាងមួយខែប៉ុណ្តោះស្រាប់តែផ្លូវនេះបានជាខូចប្រេះទៅវិញ ដែលជាហេតុបណ្ដាលឱ្យសាធារណជនងឿយឆ្ងល់ហួសចិត្តដោយលាន់មាត់គ្រប់ៗគ្នាថាមូលនិធិរបស់រាជរដ្ឋាភិបាលតាមរយៈការជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចរាចរណ៍ទៅហើយនិងមក តែផ្ទុយមកវិញបែរជាការអភិវឌ្ឍក្នុងការសាងសង់ផ្លូវនេះត្រូវបានខូចទៅវិញ? តើគុណភាពនៃការសាងសង់នេះនៅត្រង់ណា? ជុំវិញព័ត៌មានដែលមានប្រភពផ្ដល់មកថាផ្លូវមួយខ្សែនេះមានប្រវែងប៉ុន្មាន១៥០០ ម៉ែត្រដែលជាមូលនិធិឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង គឺមានការទទួលខុសត្រូវពីឃុំស្វាយជ្រុំដាក់ឲ្យមានការដេញថ្លៃពីបុគ្គលឯកជនម្នាក់ឈ្មោះថា សូសុវណ្ណា ទទួលបន្ទុកសម្រាប់ការទទួលយកនៅលក្ខខណ្ឌនៃការដេញថ្លៃ ហើយត្រូវបានក្រុមហ៊ុនមានឈ្មោះថា ទ្រី ហេន ជាអ្នកសាងសង់លើគម្រោងផ្លូវនេះ និងមានការស្ថាបនាសាងសង់រួចរាល់ និងដាក់ឲ្យប្រើប្រាស់គិតត្រឹមមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ មានរយៈពេលប្រមាណពីរបីខែហើយ។ ជុំវិញការកសាងផ្លូវមួយខ្សែខាងលើនេះ អាជ្ញាធរមន្ត្រីពាក់ព័ន្ធទាំងអស់នោះ អង្គភាពសារព័ត៌មាន សុីអេសភី ធីវីញូវស៍-CSP TV News ដែលមានគេហទំព័រ (www.csptvnews.com)បានធ្វើបទសម្ភាសន៍លោក ឡាយ សារ៉េត ជាមេឃុំស្វាយជ្រុំ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ […]

ព័ត៌មានជាតិ

លោក អ៊ុំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យភ្លេចកាតព្វកិច្ចរបស់ខ្លួន បណ្តោយអោយលោក អ៊ុន ចាន់ បើកច្រករបៀងអូរបីជាន់ នាំចូលទំនិញទាំងថ្ងៃទាំងយប់ពីប្រទេសថៃ គគ្រឹកគគ្រេង

លោក អ៊ុំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យភ្លេចកាតព្វកិច្ចរបស់ខ្លួន បណ្តោយអោយលោក អ៊ុន ចាន់ បើកច្រករបៀងអូរបីជាន់ នាំចូលទំនិញទាំងថ្ងៃទាំងយប់ពីប្រទេសថៃ គគ្រឹកគគ្រេង វគ្គ២ បន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ហ៊ានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងព្រំដែនអូរបីជាន់ចែកចាយបន្ត ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ។ ភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅជាភូមិសាស្ត្រដែលយោធភូមិភាគទី៥ប្រគល់ អោយលោក អ៊ុន ចាន់ មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥គ្រប់គ្រង ពិតជាមិនសរសើរមិនបាន។ លោក អ៊ុំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ក្នុងនាមជាមន្ត្រីជំនាញភ្លេចកាតព្វកិច្ចរបស់ខ្លួន និងបណ្តែតបណ្តោយអោយទំនិញគេចពន្ធគ្រប់ប្រភេទ ហូរចូលតាមក្រវ៉ាត់ព្រំដែន ឬមួយកំពុងប្រព្រឹត្តអំពើពុករលួយ បានជានៅតែរក្សាភាពស្ងៀមស្ងាត់ បើអសមត្ថភាព ក្នុងការបង្ក្រាប គួរតែធ្វើលិខិតសុំលាឈប់ ដើម្បីអោយមន្ត្រីជំនាញច្បាស់លាស់ ទទួលភារកិច្ចបន្ត? តួនាទី និង ភារកិច្ច ២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន […]

ព័ត៌មានជាតិ

រថយន្តជាច្រើនគ្រឿងទាំងតូចទាំងធំដឹកទំនិញទាំងខុសច្បាប់ចូលទឹកដីខ្មែរទាំងយប់អាធ្រាត

រថយន្តជាច្រើនគ្រឿងទាំងតូចទាំងធំដឹកទំនិញទាំងខុសច្បាប់ចូលទឹកដីខ្មែរទាំងយប់អាធ្រាត ខេត្តបន្ទាយមានជ័យ :មានរថយន្តតូច និងធំជាច្រើនគ្រឿងដឹកទំនិញចូលក្នុងប្រទេសកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ស្ថិតនៅក្នុងឃុំអីរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យជារៀងរាល់យប់ដែលធ្វើឲ្យប៉ះពាល់ក្នុងកិច្ចការការពារព្រំដែនផ្លូវគោកដែលរាជរដ្ឋាភិបាលបានដាក់ឲ្យមន្ត្រីក្រមឱវាទធ្វើការទប់ស្កាត់ និងការពារធ្វើយ៉ាងណាកុំឲ្យមានការបណ្ដែតបណ្ដោយឲ្យការដឹកបញ្ជូនទាំងយប់ដូច្នេះ។ ជាងនេះទៅទៀតមានមតិមួយចំនួនក៏បានលើកឡើងថាបើមន្ត្រីអាជ្ញាធរមន្ត្រីព្រំដែនគោកប្រចាំនៅក្នុងច្រកអូរបីជាន់បានអនុញ្ញាតឱ្យរថយន្តដែលដឹកទំនិញចូលក្នុងប្រទេសកម្ពុជាទាំងយប់អាធ្រាតដែលទាំងនេះគឺជារឿងត្រូវប្រុងប្រយ័ត្នបំផុតហើយគាត់ជាមន្ត្រីការពារព្រំដែនត្រូវតែគោរពជាដាច់ខាតមិនត្រូវបណ្ដែតបណ្ដោយដូច្នេះនោះឡើយ។ បើយោងតាមគោលការណ៍ក៏ដូចជាច្បាប់ដែលរាជរដ្ឋាភិបាលបានដាក់ជូនឲ្យមន្ត្រីបម្រើការងារតាមព្រំដែនផ្លូវគោឬកងកម្លាំងពាក់ព័ន្ធការពារនៅតាមបណ្ដាច្រកព្រំដែនតូចក្តីធំក្តីធ្វើការយ៉ាងណាទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនទំនិញឬសម្ភារៈនៅពេលរាត្រីដែលត្រូវបានកំណត់ដោយច្បាប់ ឬរថយន្តខ្នាតយក្សដែលមិនអនុញ្ញាតឲ្យធ្វើការដឹកជញ្ជូនតាមច្រករបៀងតូចៗនោះឡើយ។ សាធារណៈជននិងសង្គមស៊ីវិលតាមដានមើលថាតើមន្ត្រីកងកម្លាំងពាក់ព័ន្ធនៅទីតាំងភូមិសាស្ត្រខាងលើនេះបណ្ដែតបណ្ដោយឱ្យរថយន្តដែលចេញពីប្រទេសថៃនាំទំនិញចូលក្នុងទឹកដីកម្ពុជាទាំងខុសច្បាប់បន្តទៀតឬយ៉ាងណា? ហើយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសង្ឃឹមថាថ្នាក់ដឹកនាំជាតិកំពូលៗ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀងនិងទទួលព័ត៌មានអំពីករណីនេះដោយការគោរព ។ សារព័ត៌មានរបស់យើងមានដែលតែការផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំតាមបណ្ដាខេត្តពាក់ព័ន្ធតាមបណ្ដាព្រំដែនមួយចំនួនដូចជានៅក្នុងតំបន់ភូមិសាស្ត្រខាងលើនេះដើម្បីជាការចូលរួមក្នុងការការពារសន្តិសុខជាតិ ជៀសវាងទំនិញដែលខុសច្បាប់ឬខូចគុណភាពនាំឲ្យប៉ះពាល់សុខមាភាពរបស់ប្រជាពលរដ្ឋ និងបញ្ជៀសរាល់ទំនិញទាំងឡាយដែលគេចពន្ធនាំឲ្យបាត់ចំណូលរបស់រដ្ឋដោយសារឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធ ហើយសារព័ត៌មានរបស់យើងក៏រង់ចាំរាល់ប្រភពពាក់ព័ន្ធបន្ថែមទៀតគ្រប់ពេលវេលា និងម៉ោងធ្វើការតាមរបបវិជ្ជាជីវ:អ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជន​ជ្រាបថា​ ក្រសួងបានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ក្រសួង ដ.ន.ស.​ សូមថ្លែងអំណរគុណ​ និងសូមស្នេីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់។ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ #ចុះបញ្ជីដីបង្ហើយ​ #សេវាគាប់ចិត្ត​ #បរិយាកាសគ្មានវិវាទ​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC  

ព័ត៌មានជាតិ

សកម្មភាពការងាររបស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត គិតត្រឹមថ្ងៃនេះ ៤ខែ ១៧ថ្ងៃ សរុបសកម្មភាពការងាររដ្ឋ និងបក្ស មានចំនួន ១៧៥ ចាប់តាំងពីឯកឧត្តម ចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ

សកម្មភាពការងាររបស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត គិតត្រឹមថ្ងៃនេះ ៤ខែ ១៧ថ្ងៃ សរុបសកម្មភាពការងាររដ្ឋ និងបក្ស មានចំនួន ១៧៥ ចាប់តាំងពីឯកឧត្តម ចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ។

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ

ផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃត្រូវខូចស្ទើរទាំងស្រុងដោយសារតែរថយន្តដឹកទំនិញធ្ងន់ៗឆ្លងកាត់ចេញចូលរាប់ទាំងរថយន្តវៀតណាមផងដែរ

បើមិនគិតពិតជារលាយ..! ផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃត្រូវខូចស្ទើរទាំងស្រុងដោយសារតែរថយន្តដឹកទំនិញធ្ងន់ៗឆ្លងកាត់ចេញចូលរាប់ទាំងរថយន្តវៀតណាមផងដែរ ខេត្តស្វាយរៀង :តាមព័ត៌មានដែលយើងទទួលបានអំពីផ្លូវមួយខ្សែចេញពីចំណុចឃុំទួលស្តីឆ្ពោះទៅច្រក់ព្រំដែនគោកទួលស្តី ត្រូវខូចស្ទើរតែខ្ទេចទាំងស្រុង ដោយសារតែរថយន្តប្រភេទវ៉េអង ឬយីឌុបធំៗ ដែលដឹកទំនិញចេញពីទឹកដីកម្ពុជាទៅព្រំដែនវៀតណាម និងចេញពីប្រទេសវៀតណាមចូលមកទឹកដីកម្ពុជាជាច្រើនគ្រឿងបានឆ្លងដែនមកទទួលទំនិញបន្តក្នុងទឹកដីកម្ពុជា ដែលជាហេតុនាំឲ្យផ្លូវទាំងអស់នេះត្រូវខូចស្ទើរខ្ទេចខ្ទីទាំងស្រុង។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះធ្វើដំណើរឆ្លងកាត់យ៉ាងពិបាក កម្មករកម្មការិនីធ្វើដំណើរមកធ្វើការតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតក៏ពិបាក ចំណែកសិស្សសាលាត្រូវមកសិក្សាចូលរៀនក៏ពិបាកនឹងធ្វើដំណើរ ពីព្រោះផ្លូវត្រូវបានខូច ប្រជាពលរដ្ឋខ្លះបាននិយាយថាធ្វើដូចម្ដេចតាមកាលៈទេសៈទៅហាក់ដូចជានិយាយលែងចង់ចេញថានិយាយលែងចង់រួច។ ការខូចខាតទាំងអស់មិនត្រូវបានជួសជុលឬក៏ធ្វើនោះទេ គេឃើញតែថ្មអិដ្ឋជាដុំៗយកមកចាក់កន្លែងដែលមានជម្រៅពិបាកនឹងរថយន្តធំៗចេញចូល ក៏ប៉ុន្តែគេក៏ប៉ុន្តែគេក៏ពុំបានគិតទៅដល់បញ្ហាចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរដោយប្រើប្រាស់ម៉ូតូ រថយន្តតូចជាដើម គឺមិនអាចជិះឆ្លងបានដោយស្រួល ព្រោះតែផ្លូវត្រូវខូចដែលជាហេតុនាំឲ្យការធ្វើដំណើរឆ្លងកាត់ពិបាក។ សាធារណជនមានការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរថយន្តរបស់ក្រុមហ៊ុនទាំងអស់ និងរួមទាំងរថយន្តនៃប្រទេសវៀតណាមចូលដឹកទំនិញដោយមិនគិតអំពីស្ថានភាពផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរជាប្រចាំដោយដឹកជញ្ជូននៅក្នុងភូមិសាស្ត្រ ភូមិ ឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀង។ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានជម្រាបមកសារព័ត៌មានយើងថា ដោយសារតែមានភ្លៀងមានទឹកជនបណ្ដាលឱ្យមានការខូចខាត ហើយដោយឡែកផ្លូវនេះគឺត្រូវបានទទួលបន្ទុកក្នុងការកសាងចេញពីឃុំទួលស្ដីទៅវិញ។ សារព័ត៌មានរបស់យើងក៏បានចូលជួបលោកមេប៉ុស្តិ៍ច្រកព្រំដែនគោកទួលស្ដី ដើម្បីឲ្យលោកជួយបញ្ជាក់មូលហេតុអ្វីបានជាផ្លូវត្រូវខូចយ៉ាងដូច្នេះ និងរថយន្តទាំងអស់នេះត្រូវឆ្លងកាត់ក្នុងច្រក់តំបន់ដូច្នេះចុះហេតុអ្វីបានជាមិនឆ្លងកាត់ទៅច្រក់ធំដូចជាច្រក់អន្តរជាតិស្ថិតនៅក្នុងក្រុងបាវិតនោះទៅវិញ ក៏ប៉ុន្តែខណៈពេលនោះមានតែមន្ត្រីក៏កម្លាំងនគរបាលព្រំដែនគោកម្នាក់បានប្រាប់ថា ចំពោះការខូចខាតផ្លូវទាំងអស់នោះលោកមិនបានដឹងនោះទេ រឿងអ្វីផ្សេងៗទៀតសួរទៅមេឬក៏ថ្នាក់លើទៅ សារព័ត៌មានរបស់យើងក៏បានធ្វើការផ្ដល់ដំណឹងតាមរយៈតេឡេក្រាមជូនចំពោះលោក អេង រិទ្ធី អភិបាលរងខេត្តស្វាយរៀងបានជ្រាបជាដំណឹងផងដែរពីព្រោះខ្លាចលោកប៉ុន្មានថ្ងៃជាប់រវល់ការងារច្រើនខណៈដែលរដ្ឋបាលខេត្តស្វាយរៀងបានប្រារព្ធកម្មវិធីប្រណាំងទូកងនៅទន្លេវ៉ៃគោ មុនថ្ងៃបុណ្យបណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ មកដល់។ ចំពោះសាធារណៈជនទូទៅ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់មានការយល់ឃើញថារាល់សកម្មភាពដែលដឹកជញ្ជូនទំនិញដោយប្រើរថយន្តធំៗឆ្លងកាត់ចូលតាមតំបន់ច្រកព្រំដែនទាំងអស់នោះគឺជារឿងមួយដែលអាចចាត់ទុកថាជារឿងចរាចរណ៍ទំនិញខុសតំបន់ឬខុសច្រក់ដោយសារតែច្រក់ព្រំដែនគោកទួលស្តីគឺជាច្រក់តូច ឬគេហៅថាច្រករវាងច្រក់តំបន់ មិនអាចធ្វើនិងយកទីតាំងក្នុងភូមិសាស្ត្រទាំងអស់នេះយកមកចរាចរណ៍ដឹកទំនិញបាននោះទេ ឬក៏មានអ្វីដែលមិនប្រក្រតីទេដឹង សូមច្បាប់ជួយពិនិត្យមើល? សារព័ត៌មានរបស់យើងនឹងធ្វើការទទួលយកចេញបន្ថែមពីប្រភពពាក់ព័ន្ធទាំងឡាយណាដទៃៗទៀតដើម្បីជម្រាបដំណឹងជាបន្តបន្ទាប់គ្រប់ពេលវេលា និងម៉ោងធ្វើការតាមរបបនៃច្បាប់ស្ដីពីសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវ:អ្នកសារព័ត៌មាននៅកម្ពុជា។ […]

ព័ត៌មានជាតិ

ឱព្រះអើយ!ឲ្យតែរបៀបនេះប្រាកដណាស់ពិតជារលាយត្រជាក់ជាមិនខាន ជីវៈចម្រុះលៀសក្នុងបឹងទន្លេសាបអាចនឹងវិនាសផុតពូជដោយសារតែឈ្មួញដឹកជញ្ជូនជារៀងរាល់យប់លក់ទៅទីផ្សារនានា និងទីផ្សារប្រទេសវៀតណាម ខេត្តកំពង់ឆ្នាំង :យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រនៃតំបន់សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានជម្រាបដំណឹងឲ្យអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកជាតិ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ត្រីជំនាញផ្នែកជលផលឲ្យបានដឹង និងធ្វើការចាត់វិធានការឲ្យទាន់ពេលវេលាជៀសវាងការរលាយហិនហោច។ ជាការពិតខណៈដែលមានរថយន្តចេញពីកន្លែងដឹកជញ្ជូនលៀសមួយចំនួនក្នុងតំបន់នៃបឹងទន្លេសាប គឺស្ថិតនៅតំបន់សេះស្លាប់ កុំឆ្នុកទ្រូ បានដឹកជញ្ជូនដើម្បីនាំយកទៅលក់នៅក្នុងទីផ្សារនានា ពិសេសលើទីផ្សារនៅក្នុងប្រទេសវៀតណាម។ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីសម្រាប់ជីវភាពប្រចាំថ្ងៃតែងតែត្អូញត្អែរអំពីសកម្មភាពឈ្មួញធំៗទាំងអស់នោះ និងការទន្ទ្រានយករបស់ឈ្មួញវៀតណាមមួយចំនួនដើម្បីយកលៀសទាំងតូចទាំងធំដោយមិនខ្វល់អំពីការបាត់បង់ និងវិនាសជីវៈចម្រុះក្នុងទឹកនៃបឹងទន្លេសាបឡើយ។ ក្នុងរដូវបើកឡូនេសាទដើម្បីឲ្យប្រជាពលរដ្ឋអាស្រ័យក្នុងជីវភាពរស់នៅតែផ្ទុយមកវិញបែរជាការយកលាសទាំងតូចទាំងធំរបស់ឈ្មួញសម្រាប់អាជីវកម្មផ្ទាល់ផ្ទាល់ខ្លួនដែលជាហេតុបង្កឲ្យមានភាពមហន្តរាយនៅពេលណាមួយ។ ហើយកន្លងមកសារព័ត៌មានរបស់យើងក៏បានជម្រាបដំណឹងជូនចំពោះនាយខណ្ឌជលផលដែលមានឈ្មោះថាលោក លីឡា ដើម្បីឲ្យលោកជាប្រជាព័ត៌មាន។ ហើយនៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២៤ ព័ត៌មានរបស់យើងបានជម្រាបដំណឹងជូនទៅដល់នាយខណ្ឌជលផលខាងលើឲ្យបានជ្រាបបន្ថែមទៀតលោកបានប្រាប់មកសារព័ត៌មានយើងថាលោកជាប់រវល់ការងារក្នុងលើច្រើន សូមទំនាក់ទំនងរាយការណ៍ជូននាយសង្កាត់ជលផលក្រោមឲ្យបានដឹង ហើយសារព័ត៌មានរបស់យើងនៅតែបន្តរាយការណ៍ជំរាបជូនដំណឹងនាយបង្កាត់ជលផលស្រុកបរិបូណ៌ថែមទៀត ស្របពេលជាមួយគ្នានោះដែរ នាយនាយសង្កាត់លោកបានជម្រាបមកសារព័ត៌មានរបស់យើងថា មានឈ្ងួញខ្លះនៅតែបន្តធ្វើសកម្មភាពនេះ ដោយឆ្លៀតឱកាសរកស៊ីទាំងខុសច្បាប់ លោកក៏ទទួលព័ត៌មាននេះនឹងធ្វើការពិចារណា។ ដោយឡែកសម្រាប់ការផ្ដល់ដំណឹងជាបន្ទាន់ជូនចំពោះអគ្គស្នងការនគរបាលជាតិតាមរយៈលេខ១១៧ ដើម្បីឲ្យថ្នាក់ដឹកនាំលើបានជ្រាបអំពីទិដ្ឋភាពទាំងអស់នេះ ក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាអំពីស្ថានភាពនៃការបាត់បង់មាសក្នុងផ្ទៃបឹងធានាសាបផងដែរ។ ដោយឡែកសម្រាប់អង្គការសង្គមស៊ីវិលក៏ដូចជាមហាជនតែងតែងឿយឆ្ងល់ថាមូលហេតុអ្វីបានជាឈ្មួញរកស៊ីទាំងអស់នោះមិនខ្លាចទៅនឹងដែនសមត្ថកិច្ចជំនាញនៅក្នុងតំបន់ ឬក៏គេអាចសង្ស័យចាត់ទុកថាជាការឃុបឃិតគ្នាជាប្រព័ន្ធដែរឬយ៉ាងណា? ហើយបើទោះបីជាយ៉ាងណាក៏ដោយសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតែសំណូមពរឲ្យឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយពិនិត្យមើលមន្ត្រីក្រមឱវាទទាំងអស់នេះដោយការគោរព ពិសេសឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមឯកឧត្តមជួយពិនិត្យមើលសកម្មភាពនិងការអនុវត្តមន្ត្រីថ្នាក់ក្រោមដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញជីវៈចម្រុះក្រោមទឹកក្នុងបឹងទន្លេសាបដើម្បីរក្សាការពារផងចុះ។ សារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ស្របតាមច្បាប់នៃរបបសារព័ត៌មាន […]

ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់

សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក

សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក (វគ្គ១) ខេត្តត្បូងឃ្មុំ : បើយោងតាមការរិះគន់ជាសាធារណៈរបស់ពលរដ្ឋដើម្បីឲ្យមានការជម្រាបដំណឹងជូនដល់អាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់ មន្ត្រីជំនាញពាក់ព័ន្ធអំពីការជះក្លិនមិនល្អរបស់សាធាតុញៀនដែលជាសារធាតុសម្រាប់បង្កើតនិងផលិតចេញជាបារីដើម្បីលក់ចេញលើទីផ្សារជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋទូទៅពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោករ៉ែន ជាអនុភូមិអូរព្រិចបានផ្ដល់បទសម្ភាសន៍ជូនដល់អ្នកសារព័ត៌មានយើងថាជុំវិញការជះក្លិនទាំងអស់នេះសូមឱ្យសាកសួរដល់រោងចក្រផ្ទាល់តែម្ដងទៅ រួចចុចបិទទូរស័ព្ទដៃ ព្រោះលោកហាក់ដូចជាមិនសូវខ្វាយខ្វល់ និងមិនចង់និយាយអ្វីទាំងអស់ តែកុំភ្លេចថាលោកជាមន្ត្រីបម្រើរាស្ត្រទោះបីចង់មិនចង់ក៏ដោយ។ ចំណែកលោក លី សុភាលីន ជាអភិបាលស្រុកពញាក្រែកបានជម្រាបជូនមកសារព័ត៌មានរបស់យើងថា នៅវេលាព្រឹកនេះនាថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ លោកសូមអធ្យាស្រ័យមិនបានឆ្លើយតបដោយសារមានការជាប់ប្រជុំ អង្គភាពសារព័ត៌មានរបស់យើងយល់ឃើញថាដោយសារកាតព្វកិច្ចភារកិច្ចលោកត្រូវបំពេញនិងមានការរវល់ខ្លាំងពេក ទើបសារព័ត៌មានរបស់យើងទទួលបានតែចម្លើយជាប់ប្រជុំប៉ុណ្ណឹង ហើយនេះគឺជាសារមួយដ៏ល្អសម្រាប់មន្ត្រីហ៊ានទទួលខុសត្រូវនៅក្នុងការលើកទូរសព្ទដៃរបស់អ្នកសារព័ត៌មានដោយបានឆ្លើយតបត្រឡប់មកវិញ ផ្ទុយពីមន្ត្រីមួយចំនួនទៀតឮថាអ្នកសារព័ត៌មានទំនាក់ទំនងដើម្បីសាកសួរព័ត៌មានទៅបែរជាមិនលើកឬក៏ចុចបិទទូរសព្ទដៃតែម្ដងហើយមន្ត្រីប្រភេទនេះភាគច្រើនជាមន្ត្រីមិនហ៊ានទទួលខុសត្រូវចំពោះកាតព្វកិច្ចនិងការងាររបស់ខ្លួន។ បន្ថែមពីលើនេះទៅទៀតសារព័ត៌មានរបស់យើងនឹងធ្វើការទំនាក់ទំនងទៅឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អាជ្ញាធរនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែងនិងបង្រាបការក្លែងបន្លំ (ហៅថា ក ប ប ឬ CCF) ជាដើមដើម្បីសូមការបញ្ជាក់បន្ថែម ក៏ប៉ុន្តែសារព័ត៌មានរបស់យើងមិនអាចធ្វើការទំនាក់ទំនងបានដោយពុំមានលេខទូរសព្ទដៃ។ តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែមានជំនឿជឿជាក់ចំពោះថ្នាក់ដឹកនាំរបស់យើងនៅខេត្តត្បូងឃ្មុំដែលតែងតែបំពេញភារកិច្ចដោយយកចិត្តទុកដាក់ចំពោះទុក្ខធុរៈពលរដ្ឋក៏ដូចជាចូលរួមចំណែកក្នុងការការពារនៅសុវត្ថិភាពសុខមាលភាពពលរដ្ឋទូទៅ និងធ្វើការដើម្បីជួយជំរុញផ្នែកសេដ្ឋកិច្ចជាតិឆ្លងតាមរយៈការអនុវត្តច្បាប់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមកធ្វើការរកស៊ីវិនិយោគនៅក្នុងទឹកដីកម្ពុជាត្រូវតែមានការគោរពដល់បទដ្ឋាននានាដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានចែង។ អង្គភាពសារព័ត៌មានរបស់យើងនិងទទួលយកនូវរាល់ព័ត៌មានទាំងឡាយណាដែលស្ថាប័ននៃក្រសួងពាក់ព័ន្ធធ្វើការបំភ្លឺដើម្បីយើងនឹងផ្សព្វផ្សាយបន្តជៀសវាងកុំឲ្យសាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការងារឆ្ងល់ និងរក្សាការពារនូវសុខមាលភាពពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ស្ដីពីច្បាប់ក៏ដូចជាបទដ្ឋាននានានិងអ្វីដែលជាកង្វះខាតចន្លោះប្រហោងដែលមើលទៅហាក់បីដូចជាមិនគោរពនូវគោលការណ៍មួយចំនួននៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ហើយយើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញ វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំក្នុងអន្តរកាលឯកឧត្តម នេត្រ […]