ព័ត៌មានជាតិ

គោរពរាយការណ៍ជូនថ្នាកដឹកនាំពីទីតាំងល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង!

គោរពរាយការណ៍ជូនថ្នាកដឹកនាំពីទីតាំងល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង?

ខណ្ឌកំបូល រាជធានីភ្នំពេញ: ទីតាំងល្បែងស៊ីសង និងជាទីកន្លែងប្រព្រឹត្តខុសច្បាប់របស់ជនជាតិចិនដែលស្ថិតនៅក្នុងភូមិស្ងួនពេជន៍ សង្កាត់កំបូល រាជធានីភ្នំពេញ គឺមានការបើកលេងមិនខ្វល់ចំពោះសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះទេ អ្នកខ្លះគេថាត្រូវបានផ្តល់លាភសក្ការៈមួយចំនួនដល់អ្នកពាក់ព័ន្ធ នេះបើយោងតាមការផ្ដល់ដំណឹងចេញពីប្រភពប្រជាពលរដ្ឋដែលបានផ្ដល់ជូនកន្លងមក ព្រោះថាពួកគេបើកដំណើរការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ យ៉ាងនេះគឺជាចម្ងល់ គឺជាក់ស្ដែងរហូតមកដល់ខែឧសភា ឆ្នាំ២០២៥ ជនជាតិចិនមួយចំនួនតែងតែប្រមូលផ្ដុំគ្នានៅពេលយប់ មានទាំងឡានទំនើបៗមកធ្វើការជួបជុំគ្នាលេងល្បែងដោយខុសច្បាប់ ក៏មានជនជាតិចិនមួយចំនួនទៀតមិនដឹងថាប្រព្រឹត្តនៅអ្វីដែលលើសពីនោះតទៅទៀតទេ!

យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន  និងបានជម្រាបដំណឹងជូនក៏ដូចស្នើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យមើលទីតាំងខាងលើនេះផងដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សាធារណៈជនក៏ដូចជាសង្គមស៊ីវិលរង់ចាំមើលថាបន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានចាប់ពីពេលនេះតទៅថាតើសមត្ថកិច្ចនៅក្នុងមូលដ្ឋាននឹងហ៊ានបំបែកក្រុមប្រព្រឹត្តនូវទង្វើខុសច្បាប់របស់ប្រទេសកម្ពុជាបានដែរឬទេដោយពួកគេកំពុងតែលេងល្បែងស៊ីសងផង និងមានការជួបជុំគ្នាយ៉ាងអាណាធិបតេយ្យនៅក្នុងទីតាំងភូមិសាស្ត្រភូមិស្ងួនពេជន៍ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាពិសេសបំផុតក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងមានវិធានការដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមយុទ្ធសាស្ត្រភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕

Leave a Reply

Your email address will not be published.