ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

រោងចក្រផលិតបារី គ្មានស្លាកយីហោនៅសង្កាត់ព្រៃស ពិតជាទាក់ទាញអារម្មណ៍លើការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ (វគ្គ១):

រោងចក្រផលិតបារី គ្មានស្លាកយីហោនៅសង្កាត់ព្រៃស ពិតជាទាក់ទាញអារម្មណ៍លើការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ (វគ្គ១): រាជធានីភ្នំពេញ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារី ដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។ បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ក្រោមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ : ទីមួយរោងចក្រនេះអាចសង្ស័យជារោងចក្រផលិតបារី ទីពីររោងចក្រទាំងនេះមិនបានលើកស្លាកយីហោឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទីបីបរិយាកាសមួយចំនួនគឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមីដែលបានសាយភាយ ទី៤យើងឃើញមានប្រជាពលរដ្ឋបានរាយការថាទីតាំងទាំងនោះគឺជាទីតាំងដែលស្តុកនៅបារីដូចជាកំទេចអំពីសំរាមសុទ្ធសឹងតែជាស្ថានភាពញៀនដែលអង្គភាពរបស់យើងធ្វើការផ្ដិតនិងថតដើម្បីជាភស្តុតាងជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មាន ។ល។ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ? អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្លូវមួយខ្សែពិបាកធ្វើដំណើរក៏ព្រោះតែមានការជួសជុលមិនត្រូវទៅតាមនីតិវិធីហេតុធ្វើឲ្យប្រជាពលរដ្ឋខកចិត្តចំពោះគម្រោងស្ថាបនាផ្លូវមួយនេះ និងឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃពីរមជ្ឈដ្ឋានទូទៅ

ផ្លូវមួយខ្សែពិបាកធ្វើដំណើរក៏ព្រោះតែមានការជួសជុលមិនត្រូវទៅតាមនីតិវិធីហេតុធ្វើឲ្យប្រជាពលរដ្ឋខកចិត្តចំពោះគម្រោងស្ថាបនាផ្លូវមួយនេះ និងឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃពីរមជ្ឈដ្ឋានទូទៅ : រាជធានីភ្នំពេញ : ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈមេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញបានកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកនាំឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យក្នុងរបត់ដែលឯកឧត្តម ឃួង ស្រេង បានដឹកនាំឲ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ការស្ដារនៅហេដ្ឋារចនាសាស្ត្រ ការកសាងផ្លូវថ្មីៗនៅបរិវេណរាជធានីភ្នំពេញ ការជួសជុលផ្លូវឡើងវិញនៅក្នុងរាជធានីភ្នំពេញទាំងមូល។ ចំពោះគម្រោងថវិកាដែលទទួលបានចេញពីរាជរដ្ឋាភិបាលសម្រាប់ភូមិឃុំសង្កាត់ដែលត្រូវមានការអភិវឌ្ឍន៍ផងដែរ។ ថ្វីបើជាការធ្វើនោះល្អគួរឱ្យកត់សម្គាល់មែនក៏មានកន្លែងខ្លះអាចរដ្ឋបាលរាជធានីភ្នំពេញមិនបានជ្រាបអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងមូលដ្ឋានដូចស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋកំពុងតែរអ៊ូរទាំថាផ្លូវមួយខ្សែគឺផ្លូវលេខ៧៧បេតេ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរណាស់ អាចឯកឧត្តមមិនបានជ្រាបអំពីបញ្ហានេះក៏ថាបាន ឬក៏បញ្ហាទាំងអស់នេះឬក៏ការកសាងជួសជុលផ្លូវមួយខ្សែនេះត្រូវអាខានដោយសារអ្វីដែរ? បើយោងតាមការលើកឡើងម្ដងហើយម្ដងទៀតថាការកសាងផ្លូវនីមួយៗនៅពេលដែលថវិកាបានអនុម័តពីប្រធានហិរញ្ញវត្ថុដើម្បីទម្លាក់ថវិកាក្នុងការកសាងលុយទាំងអស់នេះត្រូវតែយកមកបែងចែកក្នុងសកម្មភាពទាំងអស់នោះដោយកំណត់រយៈពេលវេលាយ៉ាងច្បាស់លាស់សម្រាប់គម្រោងនីមួយៗរួមទាំងមានការចេញសេចក្តីប្រកាសតាមរយៈវេបសាយ(គ.ជ.អ.ប)ដោយមានការដេញថ្លៃពីបណ្ដាក្រុមហ៊ុននីមួយៗសម្រាប់ឲ្យមានតម្លាភាពក្នុងផ្នែកទីចាត់ការផែនការវិនិយោគរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលជ្រាបអំពីគម្រោងនោះផងដែរ។ តែទោះជាយ៉ាងណាក៏ដោយបើថ្វីជាមិនទាន់បានបញ្ជាក់ពីសំណាក់បណ្ដាស្ថាប័នពាក់ព័ន្ធឬអាជ្ញាធរដែលមានការសហការគ្នាក្នុងមូលដ្ឋានក៏មែនពិត ក្នុងករណីប្រជាពលរដ្ឋធ្វើការរិះគន់ទាំងអស់នោះក៏ព្រោះតែក្នុងគោលបំណងឲ្យមានការជួសជុលផ្លូវឲ្យបានស្រួលដើម្បីងាយឲ្យអ្នកធ្វើដំណើរជិះជៀសវាងបញ្ហាដែលកើតឡើងដូចជាគ្រោះថ្នាក់ផ្សេងៗខាតពេលវេលាក្នុងការធ្វើដំណើរ ក៏ដោយសារតែផ្លូវបែកផុកនៅពេលភ្លៀងធ្លាក់ម្ដងៗ ផ្លូវជួសជុលម្ខាងទុកមួយខាង ផ្លូវជួសជុលម្ខាង និងមានការប្រើពេលវេលាអូសបន្លាយ ផ្លូវគ្រហ៊ុកជាដុំៗនៅច្រើនកន្លែង ហើយសម្រាប់នៅខែប្រាំង វិញហុយទៅដកដង្ហើមមិនរួច ។ល។ តែទោះជាយ៉ាងណាក៏ដោយពលរដ្ឋដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិចម្រើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ដូចជាអ្នកធ្វើដំណើរសូមធ្វើការស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលនៃអភិបាលខណ្ឌមានជ័យ សូមមេត្តាលោកពិនិត្យ និងឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះមើល ស្រាវជ្រាវឡើងវិញអំពីបញ្ហាដែលកើតឡើងចំពោះកំណាត់ផ្លូវមួយខ្សែនេះចៀសវាងការរិះគន់ពីមជ្ឈដ្ឋានទូទៅអាចជាករណីប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តនៅគោលនយោបាយរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចៀសវាងនៅពាក្យថា(ខឹងគោវ៉ៃរទេះ)។ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធក្នុងការធ្វើការផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលា […]

ព័ត៌មានជាតិ

សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចលើទីតាំងមួយចំនួន ខណះជនជាតិបរទេសម្នាក់ត្រូវបានមេខ្យល់ចាប់ឃុំក្នុងផ្ទះឥឡូវក្រោមកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថបានដោះលែងឱ្យមានសេរីភាពវិញហើយ

សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចលើទីតាំងមួយចំនួន ខណះជនជាតិបរទេសម្នាក់ត្រូវបានមេខ្យល់ចាប់ឃុំក្នុងផ្ទះឥឡូវក្រោមកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថបានដោះលែងឱ្យមានសេរីភាពវិញហើយ រាជធានីភ្នំពេញ :កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានបុរសម្នាក់មានឈ្មោះក្រៅហៅថា (Faisal Ahm) ជាជនជាតិ(បង់ក្លាដេស)សុំកិច្ចអន្តរាគមន៍ឲ្យជួយគាត់ផង។ បុរសដែលជាជនរងគ្រោះនោះមានអាយុប្រមាណជាង៣០ឆ្នាំដែលត្រូវមេខ្យល់បាននាំទៅឲ្យធ្វើការនៅក្នុងក្រុមហ៊ុនមួយដោយមិនស្គាល់អត្តសញ្ញាណក៏ត្រូវបានក្រុមហ៊ុននោះធ្វើការឃាត់ខ្លួនមិនឲ្យចេញពីបរិវេណផ្ទះមួយកន្លែងនោះដែលស្ថិតនៅក្នុងបុរី (ម៉នដានី) ផ្ទះលេខផ្លូវលេខ ០២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់បន្ថែមទៀតថា បុរសខាងលើនេះបានមកធ្វើការតាមរយៈមេខ្យល់បម្រើការងារនៅក្នុងក្រុមហ៊ុនខាងលើនោះ ស្រាប់តែគាត់បានបម្រើការងារឲ្យក្រុមហ៊ុននេះបានជាងមួយខែហើយក៏ប៉ុន្តែគាត់មិនទទួលបាននូវអត្ថប្រយោជន៍ជាលុយតបនិងកម្លាំងពលកម្មរបស់គាត់ត្រឡប់មកវិញនោះទេក៏ព្រោះតែគាត់បានដឹងច្បាស់ថាគឺជាការចាញ់បោកគេទៅវិញ ក៏គាត់បានទំនាក់ទំនងតាមរយៈបណ្ដាញសង្គមដែលស្គាល់មិត្តភក្កិរបស់គាត់ជាដើមដើម្បីជួយគាត់ផងចៀសវាងគេបញ្ជូនគាត់ទៅប្រទេសផ្សេងៗ។ ការទំនាក់ទំនងមិនបានរយៈពេលមួយមួយថ្ងៃផងក៏មានស្ត្រីម្នាក់ដែលធ្លាប់ស្គាល់ជាមួយនឹងបុរសនោះកន្លងមកក៏នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានបុរសនោះឆាតទូរសព្ទដៃតាមបណ្ដាញសង្គមដើម្បីឲ្យអន្តរាគមន៍ជួយគាត់ផងដោយនិយាយថាគាត់ត្រូវបានចាញ់បោកគេហើយ គាត់មិនអាចចេញពីទីតាំងនោះបាននោះទេ ហើយធ្វើការបានជាងមួយខែមិនទទួលបានលុយត្រឡប់មកវិញទេ ហើយខ្លួនត្រូវបានគេឃុំមិនឲ្យចេញពីផ្ទះទៀតអាចនឹងគេយកទៅលក់នៅទីកន្លែងផ្សេងក៏ថាបាន ឲ្យឃើញស្ថានភាពបែបនោះក្នុងនាមជាពលរដ្ឋខ្មែរមិនអាចមើលឃើញនឹងភ្នែកនោះទេ សំខាន់បំផុតខ្មែរយើងជាអ្នកគោរពច្បាប់ អនុវត្តឱ្យច្បាប់បានល្អ ដូច្នេះហើយស្ត្រីនោះបានទំនាក់ទំនងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈលេខពិសេស(Hot News /1291 )។ ទីបំផុតមិនបានប៉ុន្មានម៉ោងផង ក៏កម្លាំងពិសេសរបស់កងរាជអាវុធហត្ថផ្ទៃប្រទេសធ្វើការបញ្ជាក់សាកសួរស្ត្រីនោះបន្ថែមតទៅទៀត ហើយឈានទៅដល់កម្លាំងរាជអាវុធហត្ថធ្វើការស្រាវជ្រាវឲ្យស្ត្រីនោះហៅបុរសដែលជាជនរងគ្រោះនោះឱ្យចេញពីកន្លែងដែលសង្ស័យថាមានការឃុំគ្រងជនបរទេសដែលពួកគេដាក់នៅទីតាំងនោះអាចជាករណីខុសច្បាប់ មួយរំពេចក្រោយមកក៏ឃើញមានជនជាតិបរទេសនោះបានធ្វើដំណើរចេញមកក្រៅហើយក៏សមត្ថកិច្ចបញ្ជូនឱ្យជនរងគ្រោះនោះឲ្យទៅស្ត្រីដែលជាអ្នកស្គាល់ជនរងគ្រោះនោះធ្វើដំណើរតាមម៉ូតូឥណ្ឌា (Pass Up) ចេញពីទីតាំងនោះដោយសុវត្ថិភាព។ យ៉ាងវិញទៀតមួយយោងតាមការប្រាប់ដំណឹងបញ្ជាក់បន្ថែមពីមជ្ឈដ្ឋាននៅក្នុងទីតាំងបុរីខាងលើនេះបានបញ្ជាក់ថាមានទីតាំងចំនួន៣ទៅ៤កន្លែងក្នុងបុរីនេះ គឺឲ្យជនជាតិបរទេសជួលផ្ទះមានលក្ខណៈដូចគ្នានិងទីតាំងខាងលើនេះអាចជាកន្លែងមិនប្រក្រតីណាមួយសម្រាប់ក្រុមជនបរទេសទាំងអស់នេះ ឬក៏ជាទីកន្លែងជួលសម្រាប់ច្រកោនក្នុងការប្រព្រឹត្តអ្វីដែលយើងមិនទាន់បានដឹងឱ្យពិតប្រាកដ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ […]

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

សំណង់ពីរទីតាំងនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាងសង់ចូលដល់ច្រាំងទន្លេបាសាក់ជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេ និងសោភ័ណភាពសំណង់គ្មានរបៀបរៀបរយលើផ្ទៃទន្លេបាសាក់ (វគ្គ១)!

សំណង់ពីរទីតាំងនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាងសង់ចូលដល់ច្រាំងទន្លេបាសាក់ជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេ និងសោភ័ណភាពសំណង់គ្មានរបៀបរៀបរយលើផ្ទៃទន្លេបាសាក់ (វគ្គ១)! រាជធានីភ្នំពេញ :បើយោងតាមប្រភពដែលលើកឡើងថាសំណង់ដែលបានសាងសង់ដ៏ខ្ពស់ត្រដែតចូលច្រាំងទន្លេបាសាក់មានចំនួនដល់ពីរទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទីតាំងសង្កាត់ព្រែកប្រា  ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មិនត្រឹមត្រូវទៅតាមក្បួនខ្នាតនៃច្បាប់ដែលបានកំណត់ឲ្យប្រើប្រាស់នៅក្នុងការសាងសង់សំណង់នៅជាប់ច្រាំងទន្លេឥឡូវត្រូវផ្អាកដំណើរការដោយសារមានបណ្ដាញផ្សព្វផ្សាយព័ត៌មានច្រើន និងផ្ទុយពីអ្វីដែលច្បាប់បានចែងថាតើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖ -ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។ ផលប៉ះពាល់នៃការសាងសង់ចូលច្រាំងទន្លេហួសពីអ្វីដែលច្បាប់បានហាមឃាត់គឺនាំឲ្យមានបញ្ហាអាចនឹងកើតឡើងនៅពេលបន្ទាប់ដូចជា: -ផ្ទៃទឹកសមាមាត្រ និងកម្ពស់និវ៉ូទឹកដែលមានប្រវែងជម្រៅនៃផ្ទៃទន្លេបាសាក់នាំឱ្យទឹកមានបរិមាណខ្ពស់ជាហេតុបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវរងផលប៉ះពាល់ដូចជារងការលេចលង់នៅក្នុងតំបន់ទំទាបជាដើម។ -ការសាងសង់ដោយគ្មានរបៀបរៀបរយនិងត្រូវបានកំណត់ដោយច្បាប់នាំឲ្យមានបរិយាកាសនៃបរិស្ថាន។ -មានការរិះគន់ជាសាធារណៈថាអ្នកមានលុយដែលចាយមិនអស់ធ្វើតាមអ្វីដែលខ្លួនចង់ធ្វើដោយមិនគិតអំពីផលប៉ះពាល់នៃផ្ទៃអាំងទន្លេបាសាក់ឡើយ។ -ហើយបើយោងតាមការសាងសង់នេះផងដែរដែលលួចសង់ឥឡូវត្រូវបានផ្អាក ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្នុងករណីដែលសំណង់បានសាងសង់ចូលច្រាំងទន្លេបាសាក់នេះក៏អាចនឹងបង្កឲ្យមានផលប៉ះពាល់កិច្ចការងារដឹកនាំរបស់មន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីអាជ្ញាធរភូមិសាស្ត្រក្នុងតំបន់ មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ ជាដើម។ សូមជម្រាបដោយបង្កត់ធ្ងន់ថាផ្ទៃអាងទន្លេបាសាក់គឺជាប្រភពទឹកដែលបានទន្លេបាសាក់ (Tonlé Bassac ) គឺជាកន្លែងដែលចែកចាយបានមកពីទន្លេសាប និងទន្លេមេគង្គ។ ទន្លេ​នេះ​ចាប់​ផ្តើម​នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ហើយ​ហូរ​ទៅ​ភាគ​ខាង​ត្បូង ដោយ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅប្រទេសវៀតណាម ក្បែរ​ច្រក ចូវដុក។ ទន្លេបាសាក់គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹក ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ធ្លាប់​ជា​រាជធានី​ខាង​លិច​នៃព្រះរាជាណាចក្រ(ចំប៉ាស័ក្ក)។ ដោយឡែកផងដែរនោះយោងច្បាប់ស្តីពីសំណង់, មាត្រា២៦ […]

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ការសាងសង់សំណង់ចូលដល់ច្រាំងទន្លេបាសាក់ជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេ និងសោភ័ណភាពសំណង់គ្មានរបៀបរៀបរយលើផ្ទៃទន្លេ(វគ្គ២)!

ការសាងសង់សំណង់ចូលដល់ច្រាំងទន្លេបាសាក់ជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេ និងសោភ័ណភាពសំណង់គ្មានរបៀបរៀបរយលើផ្ទៃទន្លេ(វគ្គ២)! រាជធានីភ្នំពេញ :បើយោងតាមប្រភពដែលលើកឡើងជាដដែលៗថាសំណង់ដែលបានសាងសង់ដ៏ខ្ពស់ត្រដែតស្ថិតនៅក្នុងភូមិសាស្ត្រទីតាំង ភូមិទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនត្រឹមត្រូវទៅតាមក្បួនខ្នាតនៃច្បាប់ដែលបានកំណត់ឲ្យប្រើប្រាស់នៅក្នុងការសាងសង់សំណង់នៅជាប់ច្រាំងទន្លេដែលបានចែងថាតើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖ -ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។ ផលប៉ះពាល់នៃការសាងសង់ចូលច្រាំងទន្លេហួសពីអ្វីដែលច្បាប់បានហាមឃាត់គឺនាំឲ្យមានបញ្ហាអាចនឹងកើតឡើងនៅពេលបន្ទាប់ដូចជា: -ផ្ទៃទឹកសមាមាត្រ និងកម្ពស់និវ៉ូទឹកដែលមានប្រវែងជម្រៅនៃផ្ទៃទន្លេបាសាក់នាំឱ្យទឹកមានបរិមាណខ្ពស់ជាហេតុបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវរងផលប៉ះពាល់ដូចជារងការលេចលង់នៅក្នុងតំបន់ទំទាបជាដើម។ -ការសាងសង់ដោយគ្មានរបៀបរៀបរយនិងត្រូវបានកំណត់ដោយច្បាប់នាំឲ្យមានបរិយាកាសនៃបរិស្ថាន។ ការរិះគន់ជាសាធារណៈថាអ្នកមានលុយដែលចាយមិនអស់ធ្វើតាមអ្វីដែលខ្លួនចង់ធ្វើដោយមិនគិតអំពីផលប៉ះពាល់នៃផ្ទៃអាំងទន្លេបាសាក់ឡើយ។ -ហើយបើយោងតាមការសាងសង់នេះផងដែរ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ដោយខ្លីថា(សំណង់គេមានច្បាប់) ក៏ប៉ុន្តែក្នុងករណីដែលសំណង់បានសាងសង់ចូលច្រាំងទន្លេបាសាក់នេះក៏អាចនឹងបង្កឲ្យមានផលប៉ះពាល់កិច្ចការងារដឹកនាំរបស់មន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីអាជ្ញាធរភូមិសាស្ត្រក្នុងតំបន់ មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ ជាដើម។ សូមជម្រាបដោយបង្កត់ធ្ងន់ថាផ្ទៃអាងទន្លេបាសាក់គឺជាប្រភពទឹកដែលបានទន្លេបាសាក់ (Tonlé Bassac ) គឺជាកន្លែងដែលចែកចាយបានមកពីទន្លេសាប និង ទន្លេមេគង្គ។ ទន្លេ​នេះ​ចាប់​ផ្តើម​នៅរាជធានី​ភ្នំពេញ ប្រទេស​កម្ពុជាហើយ​ហូរ​ទៅ​ភាគ​ខាង​ត្បូង ដោយ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ ​ប្រទេស​វៀតណាម ក្បែរ​ច្រក ​ចូវដុក។ ទន្លេបាសាក់គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹក ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ធ្លាប់​ជា​រាជធានី​ខាង​លិច​នៃ ​ព្រះរាជាណាចក្រ​ចម្ប៉ាស័ក្តិ។ ដោយឡែកផងដែរនោះយោងច្បាប់ស្តីពីសំណង់, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ទីតាំងល្បែងស៊ីសងលំដាប់កាសុីណូគ្មានអាជ្ញាប័ណនៅក្បែបុស្តិ៍នគរបាលច្រកព្រំដែនបន្ទាយចក្រីបើកលេងបានយ៉ាងរំភើយ រីឯសមត្ថកិច្ចបែរជាមិនដឹង !

ទីតាំងល្បែងស៊ីសងលំដាប់កាសុីណូគ្មានអាជ្ញាប័ណនៅក្បែបុស្តិ៍នគរបាលច្រកព្រំដែនបន្ទាយចក្រីបើកលេងបានយ៉ាងរំភើយ រីឯសមត្ថកិច្ចបែរជាមិនដឹង ! ខេត្តព្រៃវែង÷ទីតាំងល្បែងសុីសងលំដាប់កាសុីណូមួយកន្លែងដ៏ធំដែលមានល្បែងច្រើនប្រភេទដូចជាល្បែងជល់មាន់ដី ល្បែងបៀរអាប៉ោង។ល។ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១២ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលព្រំដែន និងច្រកព្រំដែនចក្រី បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។ យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសងលំដាប់កាស៊ីណូជាច្រើនប្រភេទប្រភេទ សូម ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង  និង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ […]

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

សំណង់សាងសង់ចូលច្រាំងទន្លេបាសាក់បណ្ដាលឱ្យសាធារណជនរិះគន់ថាគឺជាការបំពានច្បាប់ខណៈដែលអាជ្ញាធរខណ្ឌមានជ័យថាមានច្បាប់(វគ្គ១)!

សំណង់សាងសង់ចូលច្រាំងទន្លេបាសាក់បណ្ដាលឱ្យសាធារណជនរិះគន់ថាគឺជាការបំពានច្បាប់ខណៈដែលអាជ្ញាធរខណ្ឌមានជ័យថាមានច្បាប់(វគ្គ១)! រាជធានីភ្នំពេញ :បន្ទាប់ពីអង្គភាពសារព័ត៌មាន ធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញសំណង់ដែលបានកំពង់សាងសង់ចូលច្រាំងទន្លេបាសាក់មួយកន្លែង និងកំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋប្រចាំតំបន់ ដោយសារសំណង់នោះមានការសាងសង់ចូលច្រាំងទន្លេបាសាក់ដ៏រឹងមាំ ក្នុងការសាងសង់ សំណង់រឹង រំលេចទៅដោយបច្ចេកទេស នៃស្នាដៃរបស់ ក្រុមការងារវិស្វាករដែលមានទំនាញដែលមានភាពប៉ិនប្រសប់នៅក្នុងការសាងសង់លើទឹកទន្លេបាសាក់។ បើយោងតាមរូបភាពដែលក្រុមការងារសារព័ត៌មានយើង បានជួប គឺពិតជាមិនសរសើរមិនបាន តែមិនបានដឹងថាសុះណង់ដ៏អស្ចារមួយកន្លែងនេះ ជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេស សាងសង់ ដ៏ប្រណិត ស្ថិតនៅច្រាងទន្លេ ដោយឡែក បើយើងបានចុះទៅដល់មាត់ច្រាំង យើងពិត ជាបានឃើញទេសភាព ទាក់ទាញអារម្មណ៍ដោយសារម្ចាស់សំណង់បានចាក់លុបចូលមាត់ច្រាង ទន្លេប្រហែលជាច្រើនម៉ែត្រ នេះបើយោងតាមការពិនិត្យលើសំណង់នោះពិតប្រជាពលរដ្ឋមួយចំនួនបានអះអាង និងផ្ដល់ដំណឹងជូន។ បើទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិល និងសាធារណៈជនបានជម្រាបជូនមកសារព័ត៌មានយើងថានេះគឺជារឿងមួយថ្មីទៀតហើយដែលតាមដងទន្លេបាសាក់មានការចាក់ចូលដើម្បីយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្របពេលដែលអ្នកសារព័ត៌មានបានចុះអង្កេតពិនិត្យនិងទទួលបានរូបភាពព្រមទាំងវីដេអូមួយចំនួននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានព័ត៌មានជាក់ច្បាស់ក៏ធ្វើការសាកសួរតាមរយៈតេឡេក្រាមទៅលោក សេង គន្ធ អភិបាលគណៈអភិបាលបញ្ជាការខណ្ឌមានជ័យ ស្របពេលជាមួយគ្នានេះដែរលោក សេង គន្ធ បានបញ្ជាក់ដោយឆ្លើយតបត្រឡប់មកវិញយ៉ាងខ្លីថា (ទទួលបាន គាត់មានច្បាប់)! អ្នកសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះលោក សេង គន្ធ […]

ព័ត៌មានជាតិ

សូមជម្រាបនិងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាតិស្តីអំពីគ្រឿងចក្រយកអាចម៍ដីចាក់ហ៊ាចូលមាត់បឹងរបស់រដ្ឋថា តើករណីនេះអាចនឹងជាការមានសកម្មភាពដោយចេតនា ឬអចេតនា(វគ្គ១)!

សូមជម្រាបនិងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាតិស្តីអំពីគ្រឿងចក្រយកអាចម៍ដីចាក់ហ៊ាចូលមាត់បឹងរបស់រដ្ឋថា តើករណីនេះអាចនឹងជាការមានសកម្មភាពដោយចេតនា ឬអចេតនា(វគ្គ១)! ខេត្តកណ្ដាល :បើយោងតាមប្រភពមានសេចក្តីរាយការណ៍ថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥មានគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រីដ៏ធំមួយកន្លែងមានផ្ទៃដីរាប់សិបហិចតាជាប់នឹងផ្ទៃបឹងរបស់រដ្ឋប្រមាណជាង២ហិចតាដែលជាបឹងសម្រាប់ពលរដ្ឋអាស្រ័យផលជាយូរឆ្នាំមកហើយគឺបានធ្វើសកម្មភាពក្នុងការចាក់ដីរបស់ខ្លួនហ៊ាចូលបឹងរបស់រដ្ឋមួយចំនួននាំឱ្យសាធារណៈជនមានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរ និងសកម្មភាពទាំងនោះ។ ពលរដ្ឋមួយចំនួនបានលើកឡើងថាកន្លងមកមានទីតាំងផ្លូវដែលត្រូវចូលក្នុងផ្ទៃបឹងនោះក៏ត្រូវបានបិទដោយសារតែមានការធ្វើផ្លូវថ្មីក្បែរផ្លូវចាស់ដែលមានប្រវែងមិនឆ្ងាយពីផ្លូវអ្នកភូមិជិះរាល់ថ្ងៃ។ ជាងនេះទៅទៀតមានប្រភពមួយចំនួននៅតែអះអាងទៀតថាដោយសាររឿងបឹងនេះទៀតផងដែរនោះដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាចំពោះការមិនត្រូវរ៉ូវគ្នាទៅលើការផ្លាស់ប្ដូរបឹងរបស់រដ្ឋទៅជាកម្មសិទ្ធិឯកជន។ ការលើកឡើងរបស់ពលរដ្ឋមិនខុសពីលោក សេង ពៅ ជាមេភូមិចុងកោះ បានបញ្ជាក់មកអង្គភាពសារព័ត៌មានដែលបានចុះជាមួយនឹងលោកផ្ទាល់ដើម្បីធ្វើការសាកសួរជុំវិញករណីខាងលើនេះនៅក្នុងភូមិសាស្ត្រទីតាំងក្បែរបឹងនោះស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ដោយលោកបានបញ្ជាក់ច្បាស់ៗមកកាន់អង្គភាពសារព័ត៌មានយើងថា រឿងគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រីបានធ្វើសកម្មភាពចាក់ចូលដល់មាត់បឹងរបស់រដ្ឋពិតប្រាកដមែន ហើយលោកក៏បានរាយការណ៍ជូនរដ្ឋបាលស្រុកពញាឮដើម្បីចុះពិនិត្យមើលផងដែរ ដើម្បីធ្វើនីតិវិធី។ ដោយឡែកនោះផងដែរចំពោះបញ្ហាដែលកន្លងមកប្រជាពលរដ្ឋដែលមានចំនួន ជាងគ្រួសារបានព្រមព្រៀងគ្នាពិតប្រាកដមែននៅក្នុងការធ្វើការដោះដូរដីរបស់រដ្ឋដើម្បីឲ្យមានការកាន់កាប់ពីបុគ្គលឯកជនកន្លងមកក៏ប៉ុន្តែនៅក្នុងចំណោមពលរដ្ឋ៣២៥គ្រួសារនោះក៏មានប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារមិនយល់ស្របចំពោះការដោះដូរបឹងឬយើងអាចនិយាយថាលក់បឹងរបស់រដ្ឋនោះទេ។ សិនបើមានការយល់ស្របគ្នានោះច្បាស់ណាស់ប្រជាពលរដ្ឋមួយគ្រួសារទទួលបានសាច់ប្រាក់ចំនួនមួយលានរៀលស្មើនឹង២៥០ដុល្លារសហរដ្ឋអាមេរិកបាត់ទៅហើយ។ លោកមេឃុំ សេង ពៅ នៅតែប្រកាន់ចំហរថាលោកក៏មិនចុះហត្ថលេខាចំពោះអំពើខុសច្បាប់ណាមួយឡើយ លើកលែងតែមាន (ស.ជ.ណ)បស់រដ្ឋ ដែលផ្ដល់មកតាមនីតិវិធីច្បាប់ទើបលោកអនុវត្តទៅតាមគោលការណ៍នៅក្នុងកិច្ចព្រមព្រៀងលើកិច្ចសន្យាណាមួយនោះ។ហើយករណីបញ្ហាអ្នកទាំងនេះដែលគ្រឿងចក្របានចាក់ចូលបឹងរបស់រដ្ឋនោះគឺរង់ចាំរដ្ឋបាលស្រុកត្រូវធ្វើការនីតិវិធីបន្តឲ្យកាយដីនោះឡើងយ៉ាងណា យើងនឹងចាំមើលជាក់ស្ដែងនៅពេលថ្ងៃបន្ទាប់ទាំងអស់គ្នា។ សូមរំលឹកឡើងវិញផងដែរថាបឹងដែលមានឈ្មោះថា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល អតីតកាលប្រជាពលរដ្ឋបានអាស្រ័យផលចំពោះទឹកបឹងនោះដើម្បីធ្វើស្រែចំការផងនិងរកម្ហូបចំណីរដូចជាត្រីក្តាមខ្យងសម្រាប់ជីវភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថ្មីៗនេះមានអ្នកមានលុយមួយចំនួនក៏ទិញដីក្បែរៗនោះព័ទ្ធជុំវិញស្ទើតែអស់ហើយនៅឡើយតែបឹងមួយនេះដែលមិនមានអ្នកណាទិញ ក៏ប៉ុន្តែនៅតែអ្នកមានបំណងឃើញបឹងនេះហាក់ដូចជាសត្វឃ្មុំចង់ក្រេបផ្កា។ ជាងនេះទៅទៀតបើយោងតាមការលើករាឡើងបន្តទៀតរបស់ប្រជាពលរដ្ឋមួយចំនួនបានអះអាងថាស្ងាត់ៗមានការចាក់លុបដែលឈានទៅដល់មានព័ត៌មានផ្ទុះឡើងដោយមានការសង្ស័យចំពោះការចង់បានបឹងនេះជាកម្មសិទ្ធិរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយក្នុងសេចក្តីអះអាង និងការផ្ដល់ប្រភពពលរដ្ឋយ៉ាងច្បាស់មកថាស្ថានភាពនៃបឹងនោះគឺមិនទាន់មានបុគ្គលណាទទួលប្រាក់ពីនរណានោះនៅឡើយនោះទេ ហើយរឹតតែច្បាស់ថាមេភូមិនិងមេឃុំគឺមិនអាចចុះហត្ថលេខាបានក្នុងការធ្វើសកម្មភាពណាមួយនោះទេបើមិនមានពលរដ្ឋទទួលស្គាល់យល់ព្រមទាំងអស់នោះ។ បន្តទៀតថាតែទោះជាពេលនេះពិនិត្យមើលថាមិនទាន់មានការអភិវឌ្ឍន៍ឬក៏ធ្វើអ្វីនោះនៅឡើយទេ។ សារព័ត៌មានរបស់យើងនឹងរង់ចាំតាមដានពិនិត្យមើលអំពីបឹងដែលមានភូមិសាស្ត្រភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ខាងលើនេះថាជាការចាក់អាចម៍ដីទាំងនោះដោយចេតនា ឬក៏ជាអចេតនារបស់ម្ចាស់គ្រឿងចក្រដែលមានអាជីវកម្មចិញ្ចឹមត្រីនៅទីនោះ។ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកពីប្រភពពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការផ្សព្វផ្សាយបន្តសម្រាប់ឲ្យថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិបានជ្រាបអំពីរឿងរ៉ាវដែលកើតឡើងកាលពីថ្មីៗកន្លងមកនេះ ដោយបញ្ជាក់អំពីព័ត៌មានច្បាស់ៗពិតប្រាកដមិនមែនជាព័ត៌មានក្លែងក្លាយដើម្បីលាតត្រដាងការពិតក្នុងការចូលរួមជាមួយប្រទេសជាតិទាំងអស់គ្នាក្នុងការកាត់បន្ថយនូវអ្វីដែលជាទង្វើអវិជ្ជមានណាមួយឬសកម្មភាពណានោះដែលផ្ទុយអំពីច្បាប់បានកំណត់ជូនឲ្យពលរដ្ឋគ្រប់ៗគ្នាមានសិទ្ធិរស់នៅដោយស្របច្បាប់ […]

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

សូមជម្រាបដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យបានជ្រាបអំពីក្លឹបកំសាន្ត និងល្បែងផ្សេងៗជាច្រើនប្រភេទកំពុងតែបើកដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងទីតាំងមួយកន្លែង ខណៈអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!

សូមជម្រាបដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យបានជ្រាបអំពីក្លឹបកំសាន្ត និងល្បែងផ្សេងៗជាច្រើនប្រភេទកំពុងតែបើកដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងទីតាំងមួយកន្លែង ខណៈអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ! រាជធានីភ្នំពេញ÷ទីតាំងក្លឹបកំសាន្តនិងល្បែងមួយចំនួនដែលគ្មានច្បាប់ បង្ហាញថាទីតាំងនេះបានទទួលភ្ញៀវយ៉ាងច្រើនកុះករដើម្បីចូលសប្បាយមានច្រើនប្រភេទ ដូចជាគ្រវី និងការទាក់ទាញផ្នែកល្បែងកំសាន្តផ្សេងទៀតនៅក្នុងទីតាំងមួយស្ថិតនៅផ្សារបឹងត្របែកជាន់លើ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ តែជាបែរជាអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ ក៏ប៉ុន្តែប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចជាប់រវល់បំពេញការងារទេមើលទៅ។ យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមួយដើម្បីជម្រាបដំណឹងឲ្យមន្ត្រី ឬអាជ្ញាធរមានកម្លាំងសមត្ថកិច្ចដើម្បីជ្រាបបន្ថែមទៀតដើម្បីឲ្យបានបន្ថែមទៀត។ យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទីតាំងខាងលើគឺមានមនុស្សស្រីប្រុសចាំឃ្លាំមើលនៅពេលដែលអ្នកដែលចម្លែកចូលទៅលើសម្រាប់តែភ្ញៀវអ្នកមានលុយ និងក្រុមពួកជនបរទេសមួយចំនួនដែលត្រូវការសប្បាយហើយក៏ព្រោះតែទីតាំងទាំងអស់នោះមានច្រើនប្រភេទណាស់អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលញៀនដែលមកជារៀងរាល់ថ្ងៃ ហើយជាការពិតប្រសិនបើយើងចង់កំសាន្ត និង លេងល្បែងសប្បាយៗផ្សេងៗណាក៏អាចលេងបានដែរ សំខាន់បំផុតគឺមានលុយទៅតាមខ្លួន។   តែទោះបីជាការបម្រើចំណងចំណូលចិត្តរបស់ភ្ញៀវដែលជាទីតាំងខុសច្បាប់ ដូចមានការរៀបរាប់ខាងលើដោយប្រុងប្រយ័ត្នយ៉ាងណាក៏ដោយក៏ត្រូវចាំថាដំរីងាប់មិនអាចយកចង្អេរទៅបាំងបាននោះទេ។ មនុស្សច្រើនណាស់ដែលនិយាយអំពីល្បែងបំផ្លាញជីវភាពគ្រួសារ ល្បែងនាំឲ្យវិនាស ភាពសប្បាយនាំឱ្យប៉ះពាល់សង្គម សេចក្តីថ្លៃថ្នូរប្រទេសជាតិ និងល្បែងផ្សេងៗនាំឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងសង្គម និងនាំឱ្យបញ្ហាអន្តរាយប៉ះពាល់ដល់សង្គមជាតិក្នុងកិច្ចការដឹកនាំប្រទេសជាតិ ដែលផ្ទុយពីរាជរដ្ឋាភិបាលបានបម្រាមហាមមិនឲ្យលេងចំពោះពលរដ្ឋខ្មែរទាំងឡាយណា ឬក៏ទីតាំងទាំងឡាយណាបើកដូចទីតាំងខាងលើនេះ។ ចំពោសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះសូមគោរពចូលមកលោក កៀង ល័ក្ស អភិបាលនិងជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងមួយកន្លែងនេះដែលស្ថិតនៅក្នុងទីតាំងផ្សារបឹងត្របែកជាន់លើ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ សូមចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញថាខ្ញុំសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ

ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។ ខ្ញុំសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia