ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហ៊ុន ហេង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមបទចោទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង
ព័ត៌មានសន្តិសុខសង្គម
នោះពិតជាកក្រើកទៀតហើយ ល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង!
នោះពិតជាកក្រើកទៀតហើយ ល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង! ខេត្តកំពង់ស្ពឺ: ទីតាំងល្បែងស៊ីសង និងជាទីកន្លែងប្រព្រឹត្តខុសច្បាប់របស់ជនជាតិចិនដែលស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំដំណាក់អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺនៅតែបន្តការបើកលេងមិនខ្វល់ចំពោះសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះទេ អ្នកខ្លះគេថាត្រូវបានផ្តល់លាភសក្ការៈមួយចំនួនដល់អ្នកពាក់ព័ន្ធ នេះបើយោងតាមការផ្ដល់ដំណឹងចេញពីប្រភពប្រជាពលរដ្ឋដែលបានផ្ដល់ជូនកន្លងមក ព្រោះថាពួកគេបើកដំណើរការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ យ៉ាងនេះគឺជាចម្ងល់ គឺជាក់ស្ដែងរហូតមកដល់ខែមេសា ឆ្នាំ២០២៥ ជនជាតិចិនមួយចំនួនតែងតែប្រមូលផ្ដុំគ្នានៅពេលយប់មកធ្វើការជួបជុំគ្នាលេងល្បែងដោយខុសច្បាប់ ក៏មានជនជាតិចិនមួយចំនួនទៀតមិនដឹងថាប្រព្រឹត្តនៅអ្វីដែលលើសពីនោះតទៅទៀតទេ! យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងបានជម្រាបដំណឹងជូនក៏ដូចស្នើរលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ សូមរំលឹកថា: កាលពីថ្ងៃ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-ហ្គង់ហ្គា ដោយផ្តោតលើគម្រោងអនុវត្តដែលផ្តល់ផលភ្លាម។ រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន ៤ ក្នុងនោះនៅឆ្នាំ២០២៤ ចំនួន ២ គម្រោងដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានទទួលបានគម្រោង ២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមានគម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង អនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។ រូបថត៖ ខឹម សុវណ្ណារ៉ា
ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត
ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត រាជធានីភ្នំពេញ : បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបាននូវថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះមានជនជាតិចិនដែលមានឈ្មោះ SUN JIGANG ភាពប្រុស អាយុ ៤៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើតកើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៩ កាន់លិខិតឆ្លងដែនលេខ EH6693522 មានភិនភាគពាក់អាវខ្មៅដៃខ្លីស្លៀកខោខ្មៅជើងវែង។ តាមប្រភពបានបន្តបន្ថែមទៀតថា ជនជាតិចិនដែលមានឈ្មោះខាងលើនេះបានស្លាប់នៅវេលាម៉ោងប៉ុន្មាន ១២ និង ១០នាទីយប់ឈានចូលថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ ដោយធ្លាក់ពីលើអគារបណ្ដាលឱ្យស្លាប់នៅចំណុចកាសុីណូ ណាហ្គាវើល២(GAGA WORLD 2) ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅក្នុងទិដ្ឋភាពពេលនេះផងដែរគឺសាកសពត្រូវបាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តធ្វើការកុសលវិច្ឆ័យនៅកន្លែងកើតហេតុ រួចបន្តយកសពទុកក្នុងវត្តទឹកថ្លាក្រោយពីធ្វើការស្រាវជ្រាវរួច។ សាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែបន្តជំរុញឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ថែមឲ្យបានដិតដល់ជុំវិញករណីនៃការស្លាប់បាត់បង់ជីវិតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើដើម្បីឲ្យដឹងថាការស្លាប់បាត់បង់ជីវិតនោះ ដោយសារតែការធ្វើអតឃាត ឬក៏ជាអំពើឃាតកម្ម? ដើម្បីធ្វើការវែកមុខរកខុសត្រូវសម្រាប់ក្រុមគ្រួសារនៃសព ក៏ដូចជាការអនុវត្តច្បាប់ប្រកបដោយនីតិរដ្ឋ។ ហើយជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើង នឹងរង់ចាំទទួលដំណឹងធ្វើការផ្សព្វផ្សាយបន្ថែមប្រសិនបើមានប្រភពផ្ដល់មកជាបន្តបន្ទាប់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។
សេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី ឬសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់
សេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី ឬសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់
រថយន្ត៣គ្រឿងមិនស្គាល់អត្តសញ្ញាណប្រើកាំភ្លើងប្រដេញតាមឃាត់រថយន្តជនជាតិវៀតណាមទាំងយប់អាធ្រាត្រធ្វើឲ្យរថយន្តវៀតណាមនោះក្រឡាប់ទៅម្ខាងផ្លូវ
រថយន្ត៣គ្រឿងមិនស្គាល់អត្តសញ្ញាណប្រើកាំភ្លើងប្រដេញតាមឃាត់រថយន្តជនជាតិវៀតណាមទាំងយប់អាធ្រាត្រធ្វើឲ្យរថយន្តវៀតណាមនោះក្រឡាប់ទៅម្ខាងផ្លូវ ក្រុងបាវិតខេត្តស្វាយរៀង :បើយោងតាមវីដេអូរបស់អ្នកសារព័ត៌មានដែលធ្វើការថតបានទាំងយប់អាធ្រាតអំពីទិដ្ឋភាពមួយដែលកើតឡើងនៅចំណុចទីតាំងភូមិសាស្ត្រព្រំដែនកម្ពុជាវៀតណាមស្ថិតនៅក្បែរច្រក់កំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ម៉ោងប៉ុន្មានជាង១០នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងករណីហេតុការណ៍មានរថយន្តម៉ាក់ព្រូស ដែលមានស្លាកលេខ2BK 2435 .បានក្រឡាប់ទៅម្ខាងផ្លូវជាហេតុធ្វើអោយរថយន្តមានការខូចខាតមួយចំនួន ចំណែកមនុស្សជិះក្នុងឡានពីរនាក់ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជនជាតិជាអ្នកបើកបររថយន្តមិនទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែងតាមសម្ដីរបស់អ្នកបើកបររថយន្តនោះបានលើកឡើង និងប្រាប់ដល់អ្នកសារព័ត៌មានថា មុនកើតហេតុពួកគេបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រំដែននេះ ស្រាប់តែមកដល់ចំណុចមួយនៅក្នុងភូមិសាស្ត្រខាងលើនេះដែរក៏មានរថយន្ត ៣គ្រឿងធ្វើការឃាត់ស្ទាក់ពួកគេមិនដឹងក្នុងគោលបំណងអ្វី ខណៈពេលនោះអ្នកបើករថយន្តដែលធ្វើដំណើរជាមួយជនជាតិវៀតណាមក៏ធ្វើការបើកសម្រុកយ៉ាងលឿនដោយកាច់ចង្កូតមិនទាន់ក៏ត្រូវក្រឡាប់ទាំងយប់ ចំណែកឯរថយន្ត ៣គ្រឿងដែលមានម៉ាកដូចជា ម៉ាកHighLanderម៉ាកAlphade ជាដើមដែលបានធ្វើការដេញនោះក៏បើកទៅមុខបោះពួយយ៉ាងលឿនផងដែរដោយមិនរង់ចាំមើលរថយន្តក្រឡាប់នេះ ស្របពេលជាមួយគ្នានោះដែរម្ចាស់រថយន្តដែលបានជួបគ្រោះថ្នាក់នេះក៏ធ្វើការនាំគ្នាទាញរថយន្តដាក់នៅលើផ្លូវដើម្បីធ្វើដំណើរបន្តដោយមិនមានសមត្ថកិច្ចមកដល់ដើម្បីធ្វើការសាកសួរនោះឡើយ ខណៈមានអ្នកសារព័ត៌មានចូលទៅដល់ធ្វើការថតនិងផ្ដិតទិដ្ឋភាពអំពីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយនេះ។ សូមបញ្ជាក់ផងដែរថាជុំវិញករណីនៃការជម្រាបដំណឹងរបស់ម្ចាស់រថយន្តដែលបានគ្រោះថ្នាក់នោះគឺសាធារណៈជនទូទៅសូមឱ្យអាជ្ញាធរសមត្ថកិច្ចក្រុងបាវិតលោក អែម សុវណ្ណារិទ្ធ និងឯកឧត្តម ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងសាកសួរដើម្បីការពារនូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ចៀសវាងបញ្ហាដែលកើតឡើងដោយប្រកាន់ណាមួយនៅថ្ងៃខាងមុខ។ សូមជម្រាបផងដែរថាទីក្រុងបាវិតគឺជាកន្លែងដែលមានភ្ញៀវទេសចរណ៍ចម្រុះសាសន៍កំពុងប្រកបមុខរបររកស៊ី និងធ្វើការតាមមុខជំនួយផ្សេងៗ។ ជុំវិញព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសារព័ត៌មានរបស់យើងពុំទាន់ទទួលបានការបញ្ជាក់ពីសមត្ថកិច្ចចរាចរណ៍ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននៅឡើយទេ។ សារព័ត៌មានរបស់យើងរង់ចាំទទួលព័ត៌មានធ្វើការចុះផ្សាយជាបន្តបន្ទាប់បន្ថែមទៀតប្រសិនបើមានប្រភព។ រាល់ការចុះផ្សាយរបស់សារព័ត៌មានយើងធ្វើការផ្ដល់ដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្តក្រុងរាជធានី និងសាធារណៈជនទូទៅបានដឹងដើម្បីចូលរួមក្នុងសង្គមជុំវិញប្រភពព័ត៌មានដែលបានផ្ដល់ជូនក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ សូមអរគុណ។
សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក
សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក (វគ្គ១) ខេត្តត្បូងឃ្មុំ : បើយោងតាមការរិះគន់ជាសាធារណៈរបស់ពលរដ្ឋដើម្បីឲ្យមានការជម្រាបដំណឹងជូនដល់អាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់ មន្ត្រីជំនាញពាក់ព័ន្ធអំពីការជះក្លិនមិនល្អរបស់សាធាតុញៀនដែលជាសារធាតុសម្រាប់បង្កើតនិងផលិតចេញជាបារីដើម្បីលក់ចេញលើទីផ្សារជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋទូទៅពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោករ៉ែន ជាអនុភូមិអូរព្រិចបានផ្ដល់បទសម្ភាសន៍ជូនដល់អ្នកសារព័ត៌មានយើងថាជុំវិញការជះក្លិនទាំងអស់នេះសូមឱ្យសាកសួរដល់រោងចក្រផ្ទាល់តែម្ដងទៅ រួចចុចបិទទូរស័ព្ទដៃ ព្រោះលោកហាក់ដូចជាមិនសូវខ្វាយខ្វល់ និងមិនចង់និយាយអ្វីទាំងអស់ តែកុំភ្លេចថាលោកជាមន្ត្រីបម្រើរាស្ត្រទោះបីចង់មិនចង់ក៏ដោយ។ ចំណែកលោក លី សុភាលីន ជាអភិបាលស្រុកពញាក្រែកបានជម្រាបជូនមកសារព័ត៌មានរបស់យើងថា នៅវេលាព្រឹកនេះនាថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ លោកសូមអធ្យាស្រ័យមិនបានឆ្លើយតបដោយសារមានការជាប់ប្រជុំ អង្គភាពសារព័ត៌មានរបស់យើងយល់ឃើញថាដោយសារកាតព្វកិច្ចភារកិច្ចលោកត្រូវបំពេញនិងមានការរវល់ខ្លាំងពេក ទើបសារព័ត៌មានរបស់យើងទទួលបានតែចម្លើយជាប់ប្រជុំប៉ុណ្ណឹង ហើយនេះគឺជាសារមួយដ៏ល្អសម្រាប់មន្ត្រីហ៊ានទទួលខុសត្រូវនៅក្នុងការលើកទូរសព្ទដៃរបស់អ្នកសារព័ត៌មានដោយបានឆ្លើយតបត្រឡប់មកវិញ ផ្ទុយពីមន្ត្រីមួយចំនួនទៀតឮថាអ្នកសារព័ត៌មានទំនាក់ទំនងដើម្បីសាកសួរព័ត៌មានទៅបែរជាមិនលើកឬក៏ចុចបិទទូរសព្ទដៃតែម្ដងហើយមន្ត្រីប្រភេទនេះភាគច្រើនជាមន្ត្រីមិនហ៊ានទទួលខុសត្រូវចំពោះកាតព្វកិច្ចនិងការងាររបស់ខ្លួន។ បន្ថែមពីលើនេះទៅទៀតសារព័ត៌មានរបស់យើងនឹងធ្វើការទំនាក់ទំនងទៅឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អាជ្ញាធរនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែងនិងបង្រាបការក្លែងបន្លំ (ហៅថា ក ប ប ឬ CCF) ជាដើមដើម្បីសូមការបញ្ជាក់បន្ថែម ក៏ប៉ុន្តែសារព័ត៌មានរបស់យើងមិនអាចធ្វើការទំនាក់ទំនងបានដោយពុំមានលេខទូរសព្ទដៃ។ តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែមានជំនឿជឿជាក់ចំពោះថ្នាក់ដឹកនាំរបស់យើងនៅខេត្តត្បូងឃ្មុំដែលតែងតែបំពេញភារកិច្ចដោយយកចិត្តទុកដាក់ចំពោះទុក្ខធុរៈពលរដ្ឋក៏ដូចជាចូលរួមចំណែកក្នុងការការពារនៅសុវត្ថិភាពសុខមាលភាពពលរដ្ឋទូទៅ និងធ្វើការដើម្បីជួយជំរុញផ្នែកសេដ្ឋកិច្ចជាតិឆ្លងតាមរយៈការអនុវត្តច្បាប់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមកធ្វើការរកស៊ីវិនិយោគនៅក្នុងទឹកដីកម្ពុជាត្រូវតែមានការគោរពដល់បទដ្ឋាននានាដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានចែង។ អង្គភាពសារព័ត៌មានរបស់យើងនិងទទួលយកនូវរាល់ព័ត៌មានទាំងឡាយណាដែលស្ថាប័ននៃក្រសួងពាក់ព័ន្ធធ្វើការបំភ្លឺដើម្បីយើងនឹងផ្សព្វផ្សាយបន្តជៀសវាងកុំឲ្យសាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការងារឆ្ងល់ និងរក្សាការពារនូវសុខមាលភាពពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ស្ដីពីច្បាប់ក៏ដូចជាបទដ្ឋាននានានិងអ្វីដែលជាកង្វះខាតចន្លោះប្រហោងដែលមើលទៅហាក់បីដូចជាមិនគោរពនូវគោលការណ៍មួយចំនួននៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ហើយយើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញ វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំក្នុងអន្តរកាលឯកឧត្តម នេត្រ […]