ព័ត៌មានជាតិ

នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ

នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ។ ខេត្តព្រៃវែង :បើយោងតាមប្រភពព័ត៌មានមួយចំនួនបានទម្លាយប្រាប់មកសារព័ត៌មានរបស់យើងថា កម្មករមួយចំនួនបានទទួលរងគ្រោះដោយសាតែអ្នកម៉ៅការសាងសង់សំណង់អាគាររបស់ក្រុមហ៊ុនចិនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រម៉ឺនជ័យ ក្បែច្រក់អន្លង់ជ្រៃ ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មករម្នាក់មានឈ្មោះ សុខ ជា វ័យប្រមាណ៥០ឆ្នាំនននត្រូវបានមេការឈ្មោះចំរើនបានបោកទំនុកចិត្តលុយអស់ប្រមាណជាង៨០០ដុល្លារសម្រាប់រូបគាត់ក្នុងចំណោមក្រុមគាត់ប្រមាណ១០នាក់ដែលបានប្រឹងប្រែងធ្វើការងារនៅក្នុងការដ្ឋានមួយកន្លែងខាងលើនេះ ហើយលោកក៏បានបញ្ជាក់ផងដែរទៀតថាមានកម្មករជាច្រើនអ្នកទៀតដែលត្រូវបានមេការពីរនាក់ទៀតយកលុយបើករួចរត់ចោលដូចពួកគេ ក្នុងនោះមានឈ្មោះ លោក ចំរើន ជាបុគ្គលម្នាក់ដែលបោកលុយរត់ក្នុងចំនោម៣នាក់ រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនឹងធ្វើការជួបជុំជាមួយក្រុមការងាររបស់គាត់ និងកម្មករដទៃទៀតដែលត្រូវបានមេការឬអ្នកម៉ៅការបើកលុយទៅនោះធ្វើការដោះស្រាយឲ្យពួកគាត់ ពីព្រោះកន្លងមកមេការទាំងបីនាក់នោះមិនត្រូវបានក្រុមកម្មករទំនាក់ទំនងដើម្បីដោះស្រាយអំពីប្រាក់ឈ្នួលរបស់ពួកគេបាននៅឡើយទេ ហើយក៏មិនដឹងរត់ទៅទីណាដែររហូតដល់ម៉ោងនេះ។ ដោយឡែកកម្មករមួយចំនួនក៏បានធ្វើសេចក្តីរាយការណ៍ទៅជូនកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងរួចរាល់ហើយ។ សូមជម្រាបឡើងវិញផងដែរថាជុំវិញរឿងកម្មករធ្វើការឲ្យក្រុមហ៊ុនសំណង់មួយចំនួនបានរកគ្រោះដោយសារមេការសំណង់ឬក៏ថៅកែអាគារសំណង់មួយចំនួនមិនបានបើកប្រាក់ខែឲ្យអ្នកខ្លះក៏រត់ចោលកម្មករក៏មាន។ បើយោងតាមច្បាប់ស្ដីអំពីការងារដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំពូកនីមួយៗក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍បុគ្គលិកកម្មករនិយោជិត ដែលបានបម្រើការងារដោយប្ដូរកម្លាំងទៅនឹងប្រាក់ឈ្នួលដោយធ្វើការបើកឲ្យបានទៀងទាត់ទាន់ពេលវេលា និងគ្រប់លក្ខខណ្ឌមួយចំនួនទៀតដែលត្រូវបានច្បាប់ចែងសម្រាប់អនុវត្តនៅក្នុងវិស័យការងារ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងនៅពុំទាន់បានទទួលការបកស្រាយចេញពីអាជ្ញាធរកម្លាំងសមត្ថកិច្ចមូលដ្ឋាន រដ្ពបាលនៃស្រុកកំចាយមារ និងថ្នាក់ដឹកនាំខេត្តព្រៃវែង មន្ទីការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរខេត្តព្រៃវែងបាននៅឡើយទេដោយពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនង។ តែទោះជាយ៉ាងណាក៏ដោយ កម្មករនៅតែសង្ឃឹមជឿជាក់ចំពោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សួន សូម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមជួយមានដំណោះស្រាយនូវករណីខាងលើនេះដោយចាត់វិធានការលើបុគ្គលដែលមានឈ្មោះលោកចំរើន និងអ្នកដ៏ទៃទៀតដើម្បីចេញមុខដោះស្រាយដោយភាពទទួលខុសត្រូវផងចុះ តែផ្ទុយមកវិញប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យទទួលបាននូវប្រយោជន៍ដែលពួកគេខិតខំចំណាយកម្លាំង និងពេលវេលា ត្រឡប់មកវិញនោះទេ ប្រាកដណាស់ការទាមទារតវ៉ារបស់ពួកគេនឹងនៅតែបន្តគ្មានទីបញ្ចប់ និងជៀសវាងមានការរិះគន់ដែលនាំធ្លាក់ចុះក្នុងវិស័យសំណង់ និងនាំបរទេសគ្មានទំនុកចិត្តលើការងារនេះ ពិសេសនាំឲ្យប៉ះពាល់ការអនុវត្តន៍ចំពោះការគោរពច្បាប់ចំពោះគ្រប់បុគ្គលគ្រប់ៗគ្នា។

ព័ត៌មានជាតិ

ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ

ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ ខេត្តស្វាយរៀង :កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ថ្មីៗមកនេះ បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់ប្រាប់មកសារព័ត៌មានរបស់យើងដើម្បីធ្វើការចេញផ្សាយជាបន្ទាន់សម្រាប់គោរពរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ដឹកនាំនៅខេត្តស្វាយរៀងរួមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យ និងស្រាវជ្រាវអំពីសកម្មភាពនៅក្នុងការដឹកជញ្ជូនទំនិញបារីដែលមានម៉ាកដូចជា ម៉ាក Scott -ម៉ាក HERO និងម៉ាក JET ទៅប្រទេសវៀតណាមតាមរយៈការដឹកជញ្ជូនដោយទូកតាមផ្លូវទឹកហត់នៅក្នុងភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ក្នុងច្រក់ព្រំដែនទួលស្តី ខេត្តស្វាយរៀង។ កម្មករដែលបម្រើការងារនៅក្នុងទីតាំងបញ្ជូនបារីទៅវៀតណាមនោះមួយចំនួនបានបញ្ជាក់ថា បារីដែលដឹកតាមរថយន្តមកជារៀងរាល់ថ្ងៃដើម្បីនាំទៅលក់នៅប្រទេសវៀតណាមដោយឆ្លងខេត្តឡុងអាង ដោយមានឈ្មួញជនជាតិវៀតណាមជាអ្នកទទួលទិញយក ហើយទូកបានឡើងទូកជាប្រចាំក្នុងទូកមួយដឹកបានយ៉ាងតិចមួយជើងចាប់ពី៣០កេះឡើងជារៀងរាល់ថ្ងៃ។ ពួកគេបានបន្ថែមទៀតថា ម្ចាស់ទំនិញដែលបានប្រមូលទិញពីបណ្ដារោងចក្រមួយចំនួនដែលផលិតបារីនេះគឺមានឈ្មោះថាតាខាជាអ្នកផ្តល់លុយពីវៀតណាម ដោយមានឃ្លាំងជាច្រើនសម្រាប់ស្តុកមុននឹងបញ្ជូនបារីមកតាមរយៈការដឹកជញ្ជូនតាមទូក។ ចំពោះថៃកុងរថយន្តមួយចំនួនដែលបានបើកបរដឹកជញ្ជូនបារីក៏បានបន្ថែមទៀតថាចូលក្នុងមួយថ្ងៃពួកគាត់ដឹកបានចំនួន៣ ទៅ៤ជើង ក្នុងមួយជើងបាន១០០០ប៊ិច ១២០កេះ ឬពេលខ្លះមួយជើងបាន១២០ ប៊ិច ចេញពីឃ្លាំងដែលស្តុកនៅទីតាំងក្នុងឃុំសួស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជារៀងរាល់ថ្ងៃផងដែរ។ លោកបានបញ្ជាក់បន្ថែមទៀតផងដែរថាមានឈ្មោះតាខាជាអ្នកផ្ដល់លុយពីប្រទេសវៀតណាមដើម្បីឲ្យទៅអ្នកធ្វើការរត់ការមានឈ្មោះលោកធី ជាអ្នកទិញពីកម្ពុជាទៅវៀតណាម។ តែទោះជាយ៉ាងណាក៏ដោយយើងសូមជម្រាប និងរំលឹកឡើងវិញជុំវិញរោងចក្រផលិតបារីមួយចំនួននៅកម្ពុជាផងដែរថា កន្លងមកមានមតិសាធារណ:ជនទូទៅបាននិយាយហើយក៏មានការចុះផ្សាយតាមរយៈបណ្ដាញសារព័ត៌មានជាច្រើនអំពីទីតាំងផលិតបារីមិនស្របច្បាប់មួយចំនួនដែលមិនបានបំពេញទៅតាមនីតិវិធីដែលត្រូវបានច្បាប់ដាក់ឲ្យប្រើប្រាស់ក្នុងការប្រើសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់របស់អ្នកជំនួញទាំងអស់ ក៏ប៉ុន្តែផ្ទុយមកវិញបែរជារោងចក្រផលិតបារីមួយចំនួនទាំងអស់នោះមិនបានបំពេញទៅតាមច្បាប់នោះឡើយ ដូចជារោងចក្រផលិតបារីខេត្តត្បូងឃ្មុំ និងនៅទីតាំងមួយចំនួនផ្សេងៗទៀតជាដើម។ បើយោងតាមច្បាប់ស្ដីអំពីការផលិតនូវផលិតផលបារីត្រូវបំពេញលក្ខខណ្ឌមានដូចជាម្ចាស់ទីតាំងត្រូវតែសុំការអនុញ្ញាតិច្បាប់នេះតាមរយៈអន្តរក្រសួងមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាដើមពាក់ព័ន្ធទៅនឹងការប្រើសិទ្ធិគ្រប់គ្រាន់នៅក្នុងការទទួលយកម៉ាកបារីដែលមានឈ្មោះយីហោម៉ាក Scoot ម៉ាក HERO […]

ព័ត៌មានជាតិ

ការរាប់ថយក្រោយព្រែកជីកហ្វូណននៅសល់តែមួយថ្ងៃទៀតទេនឹងមកដល់

នៅសល់តែ១ថ្ងៃទៀតប៉ុន្នោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ០៤ សីហា ២០២៤ – ០៥ សីហា ២០២៤ #ព្រែកជីកហ្វូណនតេជោ #កម្ពុជា #Cambodia