ព័ត៌មានជាតិ

អ្នកធ្វើដំណើររអ៊ូរទាំ និងការស្ទះចរាចរណ៍ តាមបណ្តោយផ្លូវ២៣០ ខណ្ឌទួលគោក ដែលដាក់តាំងលក់ និងដោះដូរទំនិញ តាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ

អ្នកធ្វើដំណើររអ៊ូរទាំ និងការស្ទះចរាចរណ៍ តាមបណ្តោយផ្លូវ២៣០ ខណ្ឌទួលគោក ដែលដាក់តាំងលក់ និងដោះដូរទំនិញ តាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ” ភ្នំពេញ÷អ្នកធ្វើដំណើរតាមដងផ្លូវ រអ៊ូរទាំ និងការដែលអាជីវករ ដាក់តាំងលក់ទំនិញ ក៏ដូចជា ដោះដូរទំនិញនៅពេលយប់ ដែលបង្ករការកក់ស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចំណុចស្តុបកោសដូង ទៅស្តុបបាមាន់ចែ  ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីរប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ២៣០ បានលើកឡើង ថា នៅពេលដែលឆ្លងកាត់ទីនោះម្ដងៗ ពួកគាត់ពិបាកខ្លាំងណាស់ ស្ទះចរាចរណ៍ ចំណាយពេលយូរ ដោយសារតែការដោះដូរទំនិញ ក៏ដូចជាការតាំងលក់ពេញផ្លូវ យ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសគឺនៅពេលយប់មិនចាំបាច់ឆ្លងកាត់នៅទីនោះទេ រកផ្លូវមិនឃើញតែម្ដង។ ជាក់ស្ដែងនៅរសៀល ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ អង្គភាព យើងបានចុះទៅដល់ទីតាំង តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចន្លោះ ស្តុបកោះដូង និងស្តុបបាមាន់ចែ ដើម្បីផ្ដិតយករូបភាពមួយចំនួន ដោយឃើញថាអាជីវករ នៅទីនោះ បានយកផ្លូវសាធារណៈ ដាក់តាំងលក់ និងដោះដូរទំនិញយ៉ាងអាណាធិបតេយ្យពិតប្រាកដមែន។ មហាជននិងអង្គការសង្គមស៊ីវិល រងចាំមើល […]

ព័ត៌មានជាតិ

ផ្កាឈូសឆាយដីនៅក្នុងតំបន់៣ ពិតជាធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដែលពួកគេមិនខ្វល់ពីអ្វីទាំងអស់

​ខេត្តសៀមរាប​៖ កាលពីពេល​កន្លង​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន អតីត​នាយករដ្ឋមន្ត្រី​បាន​ដាក់បទបញ្ជា​ឱ្យ​រដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ការពារ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ហាម​ដាច់ខាត​ការ​រុករាន ទន្ទ្រាន ឈូសឆាយ ប្រើ​វិធានការ​បង្ក្រាប​ឱ្យ​ខាន​តែ​បាន​។ ប៉ុន្តែ​នៅក្នុង​ខេត្ត​សៀមរាប​វិញ​ក្រុម​ជនខិលខូច បាន​ឆ្លៀតឱកាស លួច​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់ហាមឃាត់​នេះ​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ហាក់បីដូច​ជា​មិន​គោរព​អនុសាសន៍​របស់​សម្តេច​តេជោ​សោះ​។​ ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមការងារ​សារព័ត៌មាន បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​និង​សកម្មភាព​ជន​ឆ្លៀត​ឱកាស​ទាំង​អ្នក​កាង និង​ម្ចាស់​ដី​ផ្ទាល់​ដែល​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ថា ជា​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​) ដែល​មាន​ឈ្មោះ​លោក គង់ មង្គល ជា​អ្នក​ល្បីល្បាញ​ថា​ជា​មេ​សហគមន៍​បឹង​ជ្រាវ​ចាស់​បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​ទំហំ​ប្រមាណ​ជាង​៧៧​ហិកតា យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅវិញ មិន​ខ្លាចញញើត​ច្បាប់​ទាល់តែសោះ​។​ ​ក្រោយពី​មាន​ល្បីល្បាញ​ថា​មាន​ក្រុម​អ្នកមានអំណាច​មួយ​ក្ដាប់​តូច​ឆ្លៀត​ឱកាស​លួច​បន្លំ យក​លេស​លិខិត​កាន់កាប់​និង​ច្បាប់​អនុញ្ញាត​៧៧​ហិកតា​របស់លោក គង់ មង្គល យក​គ្រឿងចក្រ​ចូល​ឈូសឆាយ យ៉ាង​គឃ្លើន​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្ដេច មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់បទបញ្ជា​ដ៏​ក្តៅគគុក​ដល់​មន្ត្រី​ជំនាញ មន្ទីរ​ពាក់ព័ន្ធ អភិបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​កាត​កិច្ច​ចុះ​អនុវត្ត​ទប់ស្កាត់​ក្រុម​ជន​ខិលខូល​ដែល​ចូល​ឈូសឆាយដី​តំបន់​៣​ដែល​ជា​ដី​ហាមឃាត់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​ ​បន្ទាប់ពី​ឃើញ​សកម្មភាព​ភាពអនាធិបតេយ្យ​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ជូន​ដល់​ថ្នាក់ដឹកនាំ​ឲ្យបាន​ជ្រាប​កាន់តែ​ច្បាស់​ថា​ដី​តំបន់​៣​ដែល​សម្ដេច​ហ៊ុន​ម៉ា​ណែ​ត ប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត និង​បង្ក្រាប​ជនខិលខូច​ដែល​ឆ្លៀត​ឱកាស​ចូល​ឈូស​ទន្ទ្រាន​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​ ​ដីព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣(​តំបន់ហាមឃាត់​) ចំណុច​ទំនប់​៧៨ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប មានការ​ឈូសឆាយ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ​រាប់​រយ​ហិកតា ទោះ​ជា​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​ក្ដៅគគុក និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណាក៏ដោយ​។​ […]

ព័ត៌មានជាតិ

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក —————————————- នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ សរុបប្រមាណ ៤០ រូប ។ កិច្ចប្រជុំរសៀលនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ធ្វើការប្រជុំជាទៀងទាត់ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក.។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ដែលជាការតាមដាន និងអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។ #កអក​ #សសយក​ភព​ #UYFC

ព័ត៌មានជាតិ

ពិតជាមិនធម្មតាមែនទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញជាធម្មតា

ពិតជាមិនធម្មតាមែនទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញជាធម្មតា ភ្នំពេញ: បើយោងតាមប្រភពព័ត៌មានច្បាស់ការដែលសារព័ត៌មានយើងទទួលបានបញ្ជាក់មកច្បាស់ថាបើទោះជាទីតាំងកន្លែងឈ្មោះថា Cool Remi ស្ថិតនៅផ្ទះលេខ B C ផ្លូវ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានអាជ្ញាធររដ្ឋបាលខណ្ឌចំការមនចុះធ្វើការណែនាំ និងធ្វើកិច្ចការរដ្ឋបាលជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់រាល់ការបើកល្បែងហ្គេមបាញ់ត្រី និងជាទីតាំងសម្រាប់ឲ្យយុវជនខ្មែរយុវនារីខ្មែរឬក៏ជនជាតិចិនមួយចំនួនចូលលេងដើម្បីតែសប្បាយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមូលដ្ឋានក៏មែនពិតកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តែនៅបច្ចុប្បន្ននេះគឺរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ យើងក៏ឃើញថាទីតាំងនេះនៅតែបន្តបើកជាធម្មតាដោយមិនគោរពនូវកិច្ចសន្យាកន្លងមកឬមិនខ្លាចចំពោះការព្រមានតាមផ្លូវច្បាប់ណាមួយឡើយ? មានសំណួរក៏ចោទសួរជាច្រើនថាតើមូលហេតុអ្វីម្ចាស់ទីតាំងមួយកន្លែងនេះហ៊ានដល់ថ្នាក់នេះ ឬក៏មានការជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានណាមួយដែលទេឬ? ចុះបើបង្ក្រាបហើយនៅតែបើកនោះរដ្ឋបាលខណ្ឌចំការមនគួរតែមានការអនុវត្តច្បាប់យ៉ាងណាដែរចំពោះទីតាំងមួយនេះតទៅទៀត?…។ល។ ក្នុងន័យនេះយើងសូមរំលឹកឡើងវិញថា នាយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកប្រាប់ភ្នាក់ងារសារព័ត៌មានយើងថាមានលេងល្បែងស៊ីសងហ្គេមបាញ់ត្រីឈ្មោះREMlX កំពុងបើកដំណើរការទទួលភ្ញៀវឲ្យចូលលេងយា៉ងគគ្រឹកគ្រេងថ្នាល់ដាក់លុយរាប់រយដុល្លារ ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់គាត់មានការព្រួយបារម្ភៃខ្លាចកើតមាន ចោរ កម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងភូមិឃុំជាដើម។ សូមរំលឹកថា អនុសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជា ថ្មីៗនេះ ឱ្យអភិបាលរាជនីខេត្ត ទាម ២៥ ខេត្តក្រុង […]

ព័ត៌មានជាតិ

កម្ពុជា បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ទីតាំង កំពុងអនុវត្តគម្រោងវិនិយោគសរុប ៥៦១គម្រោង ដែលផ្តល់ការងារប្រមាណជាង ១៦០ ០០០ កន្លែង

កម្ពុជា បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ទីតាំង កំពុងអនុវត្តគម្រោងវិនិយោគសរុប ៥៦១គម្រោង ដែលផ្តល់ការងារប្រមាណជាង ១៦០ ០០០ កន្លែង។ តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងយ៉ាងខ្លាំង ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រភពៈ Gazette ប្រជាជន

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។ —————————————————- កិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២៤​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែមិថុនា

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែមិថុនា នេះ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣២°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក្រុមហ៊ុន Oneroad បានផ្តល់នូវកាតាបសម្រាប់កូនសិស្ស ចំនួន ១ ០០០ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ សម្រាប់ផ្តល់ជូនបន្តដល់កូនចៅមន្ត្រីរាជការក្រសួងព័ត៌មាន។