ពិតជាមិនធម្មតាមែនទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញជាធម្មតា
ភ្នំពេញ: បើយោងតាមប្រភពព័ត៌មានច្បាស់ការដែលសារព័ត៌មានយើងទទួលបានបញ្ជាក់មកច្បាស់ថាបើទោះជាទីតាំងកន្លែងឈ្មោះថា Cool Remi ស្ថិតនៅផ្ទះលេខ B C ផ្លូវ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានអាជ្ញាធររដ្ឋបាលខណ្ឌចំការមនចុះធ្វើការណែនាំ និងធ្វើកិច្ចការរដ្ឋបាលជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់រាល់ការបើកល្បែងហ្គេមបាញ់ត្រី និងជាទីតាំងសម្រាប់ឲ្យយុវជនខ្មែរយុវនារីខ្មែរឬក៏ជនជាតិចិនមួយចំនួនចូលលេងដើម្បីតែសប្បាយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមូលដ្ឋានក៏មែនពិតកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តែនៅបច្ចុប្បន្ននេះគឺរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ យើងក៏ឃើញថាទីតាំងនេះនៅតែបន្តបើកជាធម្មតាដោយមិនគោរពនូវកិច្ចសន្យាកន្លងមកឬមិនខ្លាចចំពោះការព្រមានតាមផ្លូវច្បាប់ណាមួយឡើយ?
មានសំណួរក៏ចោទសួរជាច្រើនថាតើមូលហេតុអ្វីម្ចាស់ទីតាំងមួយកន្លែងនេះហ៊ានដល់ថ្នាក់នេះ ឬក៏មានការជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានណាមួយដែលទេឬ? ចុះបើបង្ក្រាបហើយនៅតែបើកនោះរដ្ឋបាលខណ្ឌចំការមនគួរតែមានការអនុវត្តច្បាប់យ៉ាងណាដែរចំពោះទីតាំងមួយនេះតទៅទៀត?…។ល។
ក្នុងន័យនេះយើងសូមរំលឹកឡើងវិញថា
នាយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកប្រាប់ភ្នាក់ងារសារព័ត៌មានយើងថាមានលេងល្បែងស៊ីសងហ្គេមបាញ់ត្រីឈ្មោះREMlX កំពុងបើកដំណើរការទទួលភ្ញៀវឲ្យចូលលេងយា៉ងគគ្រឹកគ្រេងថ្នាល់ដាក់លុយរាប់រយដុល្លារ ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់គាត់មានការព្រួយបារម្ភៃខ្លាចកើតមាន ចោរ កម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងភូមិឃុំជាដើម។
សូមរំលឹកថា អនុសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជា ថ្មីៗនេះ ឱ្យអភិបាលរាជនីខេត្ត ទាម ២៥ ខេត្តក្រុង ត្រូវបិទទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ ឱ្យខណ្ឌតែបាន សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត បានបញ្ជាក់ យ៉ាងច្បាស់ថា អាជ្ញាធរស្រុកក្រុងខេត្តណា ដែលមិនទប់ស្កាត់មិនបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមមុខបាត់បង់តំណែងទៀតផង។។
បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីតែងតែចូលទៅលេងយ៉ាងៗគគ្រឹកគ្រេងនៅចំណុចទីតាំងខាងលើនេះ ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមននាំគ្នារក្សាភាពស្ងៀមស្ងាត់ បង្គឿននិងបទបញ្ជា របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត ដែលមានប្រសាសន៍កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះមានអ្វីពិសេសនៅពីក្រោយខ្នងបានជាមិនបង្ក្រាប។
ពាក់ព័ន្ធជុំវិញករណីល្បែងស៊ីសងហ្គេមបាញ់ត្រី នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងលើនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌចំការមន គីម លាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋសំណូមពរទៅដល់លោក អភិបាលក្រុង ឃួង ស្រេង សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទត្រួតពិនិត្យនិងមសនវិធានការបង្ក្រាប ទីតាំងលេងល្បែងស៊ីសងហ្គេមបាញ់ត្រី ខាងលើនេះផងទាន ដើម្បីអនុវត្ត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងរាជធានីខេត្ត។
សារព័ត៌មានរបស់យើងក៏កំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធររដ្ឋបាលខណ្ឌចំការមនដែលដឹកនាំដោយលោក គៀង ល័ក្ស ជាអភិបាលនៃគណៈអភិបាលខណ្ឌ ដើម្បីឆ្លើយតបនឹងប្រជាពលរដ្ឋនៅក្នុងតំបន់និងតំបន់ផ្សេងដទៃទៀតដែលកំពុងតែរង់ចាំមើលថាទីតាំងនេះនឹងត្រូវបិទទ្វារឬក៏មិនបិទទ្វារ ដោយការគោរពចេញពីប្រជាពលរដ្ឋចំពោះរដ្ឋបាលខណ្ឌចំការមន សូមអរគុណ។
Tel:0888753768