ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

កាន់តែសាហាវទៅ! សាហាវទៅហើយស្រុកខ្មែរ! មានលុយមានអំណាចធ្វើអ្វីបានទាំងអស់មិនខ្វល់ជាមួយច្បាប់ឡើយ!

កាន់តែសាហាវទៅ! សាហាវទៅហើយស្រុកខ្មែរ! មានលុយមានអំណាចធ្វើអ្វីបានទាំងអស់មិនខ្វល់ជាមួយច្បាប់ឡើយ!

ក្រុងប៉ោយប៉ែត :មតិសាធារណ:ទូទៅនិយាយឱ្យចំៗថា អ្នកមានលុយមានអំណាចម្នាក់ធ្វើការសាងសង់របងដុះខ្ពស់ត្រដែតមកដល់ចំណីផ្លូវសាធារណៈរបស់រដ្ឋគឺជារឿងមួយដែលខុសពីច្បាប់ដែលបានកំណត់ឲ្យពលរដ្ឋគ្រប់ៗគ្នាធ្វើការអនុវត្តនិងគោរពច្បាប់ឲ្យមានភាពស្មើគ្នា។

មតិរិះគន់មួយចំនួនក៏បានលើកឡើងបន្ថែមចំៗថាបើរឿងនេះវាកើតឡើងចំពោះអ្នកក្រីក្ររហេមរហាមដែលហ៊ានធ្វើអញ្ចឹង សំណួរសួរថាតើអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ប្រហែលជាអាចនឹងចោទពលរដ្ឋបាត់ទៅហើយ តែចំពោះអ្នកមានលុយមានអំណាចកំពុងតែធ្វើការសាងសង់នោះ បែរជាមិនមានអ្វីមករារាំងនោះទេបានត្រឹមតែប្រាប់ហើយប្រាប់ទៀតតែប៉ុណ្ណឹង។

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ទិដ្ឋភាពដែលយើងពិនិត្យមើលទាំងអស់គ្នាតើវាសមហេតុផលឬក៏វាត្រូវនឹងច្បាប់ដែលបានអនុញ្ញាតដែរឬទេ?
ហើយដោយឡែកបន្ថែមជាងនោះទៅទៀតចំពោះសាធារណជនក៏ដូចជាសង្គមស៊ីវិលពិបាកមើលនឹងភ្នែកណាស់ បើបោះបង្គោលដល់ចំណីរផ្លូវរបស់រដ្ឋហួសបង្គោលអគ្គីសនីទៅទៀត ហើយក៏ហួសរបងប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរនោះជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃចំពោះការអនុវត្តនិងគោរពច្បាប់ទាំងឡាយណាឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់។

ហើយបើយើងនិយាយឱ្យចំបន្ថែមទៀតចំពោះមតិអ្នកខ្លះបន្ថែមពីរខាងលើនេះក៏មានចម្ងល់ឆ្ងល់ថាតើច្បាប់ចែងមកដើម្បីតែអនុវត្តចំពោះអ្នកក្រីក្រទន់ខ្សោយទេមើលទៅបើអ្នកមានលុយមានអំណាចធ្វើអ្វីតែតាមអំពើចិត្តបានដូច្នេះ ដោយអ្នកកាន់ច្បាប់នៅក្នុងតំបន់នោះមិនហ៊ានទាំងធ្វើអីផង ស្គាល់តែមានប្រតិកម្មនិងរាយការណ៍ចេញពីមតិសាធារណៈទើបមានប្រតិកម្ម? រីឯអ្នកមួយចំនួនទៀតក៏លាន់មាត់បន្តថែមទៀតថា ឱព្រះអើយបើឲ្យតែរបៀបនេះស្រុកខ្ញុំប្រាកដណាស់អ្នកមានលុយមានអំណាចអាចធ្វើអ្វីក៏បាន តែសម្រាប់កល្យាណអ្នកក្រីក្ររហេមរហាមវិញនិងប្រឈមមុខចំពោះផ្លូវច្បាប់ហើយមើលទៅ!
រីឯអ្នកមួយចំនួនទៀតនៅក្នុងតំបន់នោះទាំងអស់គ្នាគឺពួកគាតើដឹងគាត់ដឹងហើយឮ ថានៅណាជាអ្នកបញ្ជាឲ្យធ្វើតែពួកគាត់មិនហ៊ាននិយាយដោយសារគេមានលុយមានអំណាចធំពេកនិយាយទៅវាមិនកើតដោយសាររស់នៅក្បែរទីនោះ ខ្លាចអំណាចបុណ្យស័កគេ!

រីឯអ្នកមួយចំនួនទៀតក៏ឆ្ងល់បន្ថែមថា បើមានលុយមានអំណាចហើយមានទ្រព្យសម្បត្តិច្រើនហើយហេតុអ្វីចាំបាច់ទៅធ្វើបែបនោះធ្វើអ្វីសុំឱ្យគោរពចំពោះមុខច្បាប់ឲ្យបានស្មើៗគ្នាទាំងអស់ទៅបានដែរឬទេ?គឺអាក្រក់មើលណាស់នៅតាមផ្លូវមានរបងខាងមុខផងខាងក្រោយផង។

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ដើម្បីបញ្ជាក់ការពិតនៅត្រង់ណានោះ មានតែអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនិយាយយ៉ាងណាដែរនោះខណៈដែលសាធារណៈជនកំពុងតែរិះគន់យ៉ាងចាស់ដៃ សូមស្ដាប់ការបកស្រាយរបស់លោក  ស្រិល អុិន ជាចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជម្រាបប្រាប់មកអង្គភាពសារព័ត៌មានយើងថា អាជ្ញាធរភូមិ សង្កាត់ និងក្រុង បានចុះធ្វើការហាមប្រាម ជាពីរដងបីដង រួចមកហើយហ្នឹងធ្វើកំណត់ហេតុផងដែរ តែបើគេនៅតែធ្វើគឺថ្នាក់ដឹកនាំលើជាអ្នកធ្វើការម្ដង។ព្រោះផុតដៃអាជ្ញាធរមូលដ្ឋានអស់ហើយ លោកចៅសង្កាត់បន្ថែមទៀតថាបើនិយាយពីច្បាប់សំណង់ដែលសាងសង់ជាបង្គោលរបងរួចហើយមិនចេះតែវ៉ៃនោះទេ គឺត្រូវស្នើសុំសាលក្រមសម្រេចពីតុលាការ ឱ្យលោកបញ្ជាក់ច្បាស់ថាទីតាំងនេះមិនមែនអ្នកធម្មតានោះទេ តើអ្នកសារព័ត៌មានមានដឹងទេ ខ្ញុំប្រាប់ថាគឺជារបស់ឯកឧត្តម ពេជ វណ្ណា ដែលជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងព្រំដែនគោកដ៏មានឥទ្ធិពលម្នាក់។ សម្រាប់លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកមិនទាន់មានការឆ្លើយតបប្រហែលជាប់រវល់ តែទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានរបស់យើងដើម្បីឲ្យព័ត៌មាននេះរឹតតែច្បាស់លាស់មនុស្សទៅទៀតសារព័ត៌មានរបស់យើងក៏ស្នើរសុំឯកឧត្តម  លី សុវណ្ណារិទ្ធ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ដើម្បីឱ្យលោកជួយបញ្ជាក់ជុំវិញទីតាំងខាងលើនោះស្របពេលជាមួយគ្នានោះដែរឯកឧត្តម លី សុវណ្ណារិទ្ធ បានឲ្យសារព័ត៌មានរបស់យើងទៅជួបលោកដោយផ្ទាល់នៅក្រុងប៉ោយប៉ែតទៅព្រោះលោកមិនទាន់មានពាក្យបណ្ដឹងណាមកដល់ថ្នាក់ខេត្តនោះឡើយទេហើយគឺជាដែនសមត្ថកិច្ចរដ្ឋបាលក្រុងប៉ោយប៉ែតជាអ្នកទទួលខុសត្រូវ និងធ្វើការទំនាក់ទំនងទៅលោកអភិបាលក្រុងម្ដងទៀត។
ទីបំផុតការទំនាក់ទំនងសារព័ត៌មានរបស់យើងក៏បានធ្វើការទូរសព្ទចូលដោយធ្វើការផ្ដល់ដំណឹងននិងសាកសួរចំពោះលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដោយលោកបានបញ្ជាក់ថាលោកនឹងចាត់មន្ត្រីឲ្យពិនិត្យមើលឡើងវិញព្រោះលោកបានធ្វើការហាមប្រាមរួចរាល់កន្លងមកហើយ ហើយក៏សូមអរគុណចំពោះសារព័ត៌មានផងដែរ។

ប៉ុន្មានម៉ោងកន្លងផុតទៅយើងនៅតែទទួលព័ត៌មានថាទីតាំងនោះមិនទាន់មានសកម្មភាពអ្វីដែលរដ្ឋបាលក្រុងអនុវត្តនៅឡើយនោះទេ ហើយប្រជាពលរដ្ឋនិងសង្គមសុីវិលនៅតែបន្តតាមដានជុំវិញករណីខាងលើនេះដោយយកចិត្តទុកដាក់ ហើយសូមរំលឹកបញ្ជាក់បន្ថែមថាដោយយើងពុំអាចទំនាក់ទំនងដល់ឯកឧត្តម ពេជ វណ្ណា ដែលជាម្ចាស់ទីតាំងដោយផ្ទាល់បាន តែបណ្ដាញផ្សព្វផ្សាយព័ត៌មានទទួលបាន ពីមេការថាការធ្វើនោះគឺជាកន្លែងកម្មសិទ្ធិរបស់ម្ចាស់ផ្ទះនោះទេមិនប៉ះពាល់ដល់ចំណីផ្លូវណាមួយឡើយ។

ជាចុងក្រោយអង្គភាពសារព័ត៌មានរបស់យើងសូមអរគុណចំពោះការឆ្លើយតបត្រឡប់មកវិញពីស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានក្រុងខេត្តដើម្បីឲ្យសាធារណជនបានជ្រាបច្បាស់អំពីការធ្វើបង្គោលរបងមកដល់ចំណីផ្លូវសាធារណៈរបស់រដ្ឋមានទីតាំងស្ថិតនៅក្នុងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនឆ្ងាយចេញពី(ច្រកអន្តរជាតិស្ទឹងបទ)ទើបតែសាងសង់ថ្មីដើម្បីជម្រាបដំណឹងជូនត្រឡប់ទៅវិញចំពោះរាជរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលគ្រប់ស្រទាប់ឲ្យបានជ្រាបផងដែរ សូមអរគុណ។

Leave a Reply

Your email address will not be published.