ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហ៊ុន ហេង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមបទចោទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង
Month: May 2025
កាន់តែសាហាវទៅ! សាហាវទៅហើយស្រុកខ្មែរ! មានលុយមានអំណាចធ្វើអ្វីបានទាំងអស់មិនខ្វល់ជាមួយច្បាប់ឡើយ!
កាន់តែសាហាវទៅ! សាហាវទៅហើយស្រុកខ្មែរ! មានលុយមានអំណាចធ្វើអ្វីបានទាំងអស់មិនខ្វល់ជាមួយច្បាប់ឡើយ! ក្រុងប៉ោយប៉ែត :មតិសាធារណ:ទូទៅនិយាយឱ្យចំៗថា អ្នកមានលុយមានអំណាចម្នាក់ធ្វើការសាងសង់របងដុះខ្ពស់ត្រដែតមកដល់ចំណីផ្លូវសាធារណៈរបស់រដ្ឋគឺជារឿងមួយដែលខុសពីច្បាប់ដែលបានកំណត់ឲ្យពលរដ្ឋគ្រប់ៗគ្នាធ្វើការអនុវត្តនិងគោរពច្បាប់ឲ្យមានភាពស្មើគ្នា។ មតិរិះគន់មួយចំនួនក៏បានលើកឡើងបន្ថែមចំៗថាបើរឿងនេះវាកើតឡើងចំពោះអ្នកក្រីក្ររហេមរហាមដែលហ៊ានធ្វើអញ្ចឹង សំណួរសួរថាតើអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ប្រហែលជាអាចនឹងចោទពលរដ្ឋបាត់ទៅហើយ តែចំពោះអ្នកមានលុយមានអំណាចកំពុងតែធ្វើការសាងសង់នោះ បែរជាមិនមានអ្វីមករារាំងនោះទេបានត្រឹមតែប្រាប់ហើយប្រាប់ទៀតតែប៉ុណ្ណឹង។ ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ទិដ្ឋភាពដែលយើងពិនិត្យមើលទាំងអស់គ្នាតើវាសមហេតុផលឬក៏វាត្រូវនឹងច្បាប់ដែលបានអនុញ្ញាតដែរឬទេ? ហើយដោយឡែកបន្ថែមជាងនោះទៅទៀតចំពោះសាធារណជនក៏ដូចជាសង្គមស៊ីវិលពិបាកមើលនឹងភ្នែកណាស់ បើបោះបង្គោលដល់ចំណីរផ្លូវរបស់រដ្ឋហួសបង្គោលអគ្គីសនីទៅទៀត ហើយក៏ហួសរបងប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរនោះជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃចំពោះការអនុវត្តនិងគោរពច្បាប់ទាំងឡាយណាឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់។ ហើយបើយើងនិយាយឱ្យចំបន្ថែមទៀតចំពោះមតិអ្នកខ្លះបន្ថែមពីរខាងលើនេះក៏មានចម្ងល់ឆ្ងល់ថាតើច្បាប់ចែងមកដើម្បីតែអនុវត្តចំពោះអ្នកក្រីក្រទន់ខ្សោយទេមើលទៅបើអ្នកមានលុយមានអំណាចធ្វើអ្វីតែតាមអំពើចិត្តបានដូច្នេះ ដោយអ្នកកាន់ច្បាប់នៅក្នុងតំបន់នោះមិនហ៊ានទាំងធ្វើអីផង ស្គាល់តែមានប្រតិកម្មនិងរាយការណ៍ចេញពីមតិសាធារណៈទើបមានប្រតិកម្ម? រីឯអ្នកមួយចំនួនទៀតក៏លាន់មាត់បន្តថែមទៀតថា ឱព្រះអើយបើឲ្យតែរបៀបនេះស្រុកខ្ញុំប្រាកដណាស់អ្នកមានលុយមានអំណាចអាចធ្វើអ្វីក៏បាន តែសម្រាប់កល្យាណអ្នកក្រីក្ររហេមរហាមវិញនិងប្រឈមមុខចំពោះផ្លូវច្បាប់ហើយមើលទៅ! រីឯអ្នកមួយចំនួនទៀតនៅក្នុងតំបន់នោះទាំងអស់គ្នាគឺពួកគាតើដឹងគាត់ដឹងហើយឮ ថានៅណាជាអ្នកបញ្ជាឲ្យធ្វើតែពួកគាត់មិនហ៊ាននិយាយដោយសារគេមានលុយមានអំណាចធំពេកនិយាយទៅវាមិនកើតដោយសាររស់នៅក្បែរទីនោះ ខ្លាចអំណាចបុណ្យស័កគេ! រីឯអ្នកមួយចំនួនទៀតក៏ឆ្ងល់បន្ថែមថា បើមានលុយមានអំណាចហើយមានទ្រព្យសម្បត្តិច្រើនហើយហេតុអ្វីចាំបាច់ទៅធ្វើបែបនោះធ្វើអ្វីសុំឱ្យគោរពចំពោះមុខច្បាប់ឲ្យបានស្មើៗគ្នាទាំងអស់ទៅបានដែរឬទេ?គឺអាក្រក់មើលណាស់នៅតាមផ្លូវមានរបងខាងមុខផងខាងក្រោយផង។ ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ដើម្បីបញ្ជាក់ការពិតនៅត្រង់ណានោះ មានតែអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនិយាយយ៉ាងណាដែរនោះខណៈដែលសាធារណៈជនកំពុងតែរិះគន់យ៉ាងចាស់ដៃ សូមស្ដាប់ការបកស្រាយរបស់លោក ស្រិល អុិន ជាចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជម្រាបប្រាប់មកអង្គភាពសារព័ត៌មានយើងថា អាជ្ញាធរភូមិ សង្កាត់ និងក្រុង បានចុះធ្វើការហាមប្រាម ជាពីរដងបីដង រួចមកហើយហ្នឹងធ្វើកំណត់ហេតុផងដែរ តែបើគេនៅតែធ្វើគឺថ្នាក់ដឹកនាំលើជាអ្នកធ្វើការម្ដង។ព្រោះផុតដៃអាជ្ញាធរមូលដ្ឋានអស់ហើយ លោកចៅសង្កាត់បន្ថែមទៀតថាបើនិយាយពីច្បាប់សំណង់ដែលសាងសង់ជាបង្គោលរបងរួចហើយមិនចេះតែវ៉ៃនោះទេ គឺត្រូវស្នើសុំសាលក្រមសម្រេចពីតុលាការ ឱ្យលោកបញ្ជាក់ច្បាស់ថាទីតាំងនេះមិនមែនអ្នកធម្មតានោះទេ តើអ្នកសារព័ត៌មានមានដឹងទេ ខ្ញុំប្រាប់ថាគឺជារបស់ឯកឧត្តម ពេជ វណ្ណា ដែលជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងព្រំដែនគោកដ៏មានឥទ្ធិពលម្នាក់។ សម្រាប់លោក គៀត […]
គោរពរាយការណ៍ជូនថ្នាកដឹកនាំពីទីតាំងល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង!
គោរពរាយការណ៍ជូនថ្នាកដឹកនាំពីទីតាំងល្បែងហ្គ្រែមប្រភេទចិនខុសច្បាប់នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ តើមានមូលហេតុអ្វីបានជាពួកគេមិនខ្លាច ហើយមានអ្វីផ្សេងទៀតដែលមានការបិទបាំង? ខណ្ឌកំបូល រាជធានីភ្នំពេញ: ទីតាំងល្បែងស៊ីសង និងជាទីកន្លែងប្រព្រឹត្តខុសច្បាប់របស់ជនជាតិចិនដែលស្ថិតនៅក្នុងភូមិស្ងួនពេជន៍ សង្កាត់កំបូល រាជធានីភ្នំពេញ គឺមានការបើកលេងមិនខ្វល់ចំពោះសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះទេ អ្នកខ្លះគេថាត្រូវបានផ្តល់លាភសក្ការៈមួយចំនួនដល់អ្នកពាក់ព័ន្ធ នេះបើយោងតាមការផ្ដល់ដំណឹងចេញពីប្រភពប្រជាពលរដ្ឋដែលបានផ្ដល់ជូនកន្លងមក ព្រោះថាពួកគេបើកដំណើរការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ យ៉ាងនេះគឺជាចម្ងល់ គឺជាក់ស្ដែងរហូតមកដល់ខែឧសភា ឆ្នាំ២០២៥ ជនជាតិចិនមួយចំនួនតែងតែប្រមូលផ្ដុំគ្នានៅពេលយប់ មានទាំងឡានទំនើបៗមកធ្វើការជួបជុំគ្នាលេងល្បែងដោយខុសច្បាប់ ក៏មានជនជាតិចិនមួយចំនួនទៀតមិនដឹងថាប្រព្រឹត្តនៅអ្វីដែលលើសពីនោះតទៅទៀតទេ! យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងបានជម្រាបដំណឹងជូនក៏ដូចស្នើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យមើលទីតាំងខាងលើនេះផងដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ […]