ខេត្តព្រៃវែង÷ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុ.ធ គឺព្រោះតែរថយន្តម៉ាកស្តារិច ត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុ.កសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន
ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុភាគីរថយន្តមិនព្រមឈប់ គឺព្រោះតែអ្នកបើករថយន្តភិតភ័យ និងដោយសារតែប្រញាប់បញ្ជូនកុមារទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ។ស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសនៃការបំផ្ទុះអាវុធមួយនេះ និងបានសហការទទួលខុសត្រូវតាមផ្លូវច្បាប់៕