តើច្បាប់តម្រូវឲ្យអ្នកបង្កើតមុខរបរលក់សាំងដោយប្រើតែរូបិយប័ណ្ណបរទេសលើទឹកដីកម្ពុជា ឬក៏ត្រូវប្រើប្រាស់រូបិយវត្ថុក្នុងស្រុកដែរ ខណៈដែលមានការឈ្លោះប្រកែកគ្នាលើកបណ្ដាញសង្គមដែលជាហេតុនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់ក្រសួងពាក់ព័ន្ធ!
រាជធានីភ្នំពេញ : លោក លោកស្រី បងប្អនប្រិយមិត្តនៅលើបណ្ដាញសង្គមជាទីមេត្រី យើងឃើញថាមួយរយៈកាលចុងក្រោយនេះមានព័ត៌មានបានផ្ទុះឡើងនៅលើបណ្ដាញសង្គមដែលពួកគេបានលើកឡើងថាក្រុមហ៊ុនប្រេងឥន្ទនមួយដែលមានឈ្មោះថាដើមថាក្រុមហ៊ុន ភីតត្រូលីម អូរសរីតធី អីស ថៃលែន Petroleum (Authority of Thailand) ឬហៅកាត់ថាក្រុមហ៊ុនភីធីធី(ptt) ដែលជាក្រុមហ៊ុនរបស់ថៃបានធ្វើអាជីវកម្មនៅក្នុងស្រុកស្ទើរតែគ្រប់ទីកន្លែងហើយក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកទីកន្លែងស្អាត បរិយាកាសល្អ និងបុគ្គលិករួសរាយរាក់ទាក់ គ្រប់សាខាទាំងសាខាទាំងអស់ដែលជាហេតុធ្វើឲ្យមានការកោតសរសើរពីអតិថិជនរបស់ក្រុមហ៊ុនដែលប្រើប្រាស់ប្រេងឥន្ទន ដែលមាននៅក្នុងប្រទេសកម្ពុជា។
ក៏ប៉ុន្តែសាធារណៈជនមួយចំនួន ពិសេសអ្នកដែលនិយមប្រូប្រាស់ប្រេងឥន្ធនៈឬភាសាងាយស្រួលថាជាក្រុមហ៊ុនលក់សាំងម៉ាស៊ូត បែរជាអិថិជនជាអ្នកចាក់សាំងមួយចំនួននាំគ្នាឈ្លោះប្រកែកគ្នាអំពីតម្លៃនៃអត្រាហាងឆេងដែលប្រើប្រាស់មិនត្រូវតាមគោលការណ៍ដែលបានកំណត់ជូនដោយច្បាប់ដូចបណ្តាក្រុមហ៊ុនប្រេងឥន្ធនៈដទៃៗទៀត ដោយអនុវត្តតម្រូវជាដាច់ខាតដល់បុគ្គលិកទាំងអស់តាមបណ្តាសាខាត្រូវតែប្រើប្រាស់ការគិតសាច់ប្រាក់ប្ដូរពីរូបិយវត្ថុ ទៅជារូបិយប័ណ្ណបរទេស មានន័យថាគឺចាក់សាំងរួចគិតហាងឆេងតាមតម្លៃលុយខ្មែររួចប៉ុន្តែប្ដូរជាអត្រាប្រាក់បរទេសដុល្លារសហរដ្ឋអាមេរិកទៅវិញ? ឧទាហរណ៍តម្លៃសាំងមួយលីត្រ ៣៧៥០ បើយើងចាក់សាំងអត់១០លីត្រស្មើនឹង អស់ចំនួន៣៧៥០០រៀល ក៏ប៉ុន្តែបែរជាបុគ្គលិកក្រុមហ៊ុនលក់សាំងយកតម្លៃសរុបលីត្រទៅគិតជាដុល្លារទៅវិញ។
តើនៅលើពិភពលោកមានប្រទេសណាខ្លះដែលអនុវត្តការគិតតម្លៃនៃអត្រាដូច្នេះ សម្រាប់តែក្រុមហ៊ុននេះមួយនៅកម្ពុជា?
តែបើនៅក្នុងប្រទេសថៃវិញច្បាស់ណាស់ជនជាតិថៃនិងឲ្យជនបរទេសដូចជាសាច់ប្រាក់បាទដើម្បីទូទាត់លើរាល់ទំនិញនិងការប្រើប្រាស់ទៅតាមទីកន្លែងដទៃៗទៀតពេញប្រទេសថៃដោយមិនអនុញ្ញាតឲ្យចរាចរណ៍សាច់ប្រាក់រូបិយប័ណ្ណបរទេសមកលាយឡំជាដាច់ខាត ហេតុអីបានអត់បានជាក្រុមហ៊ុនថៃមួយនេះមកធ្វើលើទឹកដីកម្ពុជាដូច្នេះ?
ហើយសាធារណជនកន្លងមកតែងតែមានចម្ងល់ដែលបានចាក់សាំងក្រុមហ៊ុននេះរួច តែមិនហ៊ានវាចារ ដោយសារម្នាក់ៗឆ្ងល់អើយឆ្ងល់ ហេតុអ្វីដូច្នេះ? ទើបតែមានវីដេអូបែកធ្លាយចេញមកម្នាក់ៗក៏ហួសចិត្តថារឿងនេះវាពិតជាដូច្នេះមែន! ព្រះអើយព្រះ! ដូចពាក្យចាស់លើកថាធ្វើស្រែលើខ្នងរាស្ត្រ!
សាធារណជនក៏ដូចជាអតិថិជនទាំងអស់សង្ឃឹមថាស្ថាប័នពាក់ព័ន្ធទាំងឡាយសូមចាត់វិធានការបន្ទាន់ជៀសវាងនាំឱ្យមានផលប៉ះពាល់ទៅដល់អាជីវកម្មដែលអ្នកអាជីវកម្មដទៃៗទៀតមានមុខរបរដូច និងប្រហាក់ប្រហែលគ្នា ពិសេសបំផុតដែលនាំឲ្យមានផលផលប៉ះពាល់ដល់អតិផរណានៃតម្លៃហាងឆេងសាំងជាក់ស្ដែងដែលជាឫសគល់មួយផ្នែកនៃវិបត្តិសេដ្ឋកិច្ចកម្ពុជា។
ជុំវិញទិដ្ឋភាពទាំងអស់នេះអង្គភាពសារព័ត៌របស់មានរបស់យើងមិនអាចស្នើរសុំឲ្យនាយកដ្ឋានណាមួយចំនួនធ្វើការបកស្រាយឲ្យបានច្បាស់នៅក្នុងថ្ងៃនេះទេដោយពុំមានលេខទូរសព្ទដើម្បីជួយបញ្ជាក់ឲ្យច្បាស់លាស់ជុំវិញករណីខាងលើទាំងអស់នោះទេ។
អង្គភាពសារព័ត៌មានរបស់យើងនឹងទទួលយកប្រភពពាក់ព័ន្ធទាំងឡាយដើម្បីធ្វើសេចក្តីបកស្រាយបញ្ជាក់បន្ថែមថាមូលហេតុអ្វីបានជាមានរឿងដូច្នេះកើតឡើងដែលមិនគួរកើតនៅក្នុងប្រទេសកម្ពុជាសោះគឺចៀសវាងកុំឲ្យជនបរទេសដែលនៅបម្រើការងារក្នុងប្រទេសកម្ពុជា និងពិភពលោកវាយតម្លៃចំពោះកិច្ចការងារដឹកនាំមួយចំនួនរបស់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នេះដែលនាំឲ្យប៉ះពាល់មុខមាត់ប្រទេសជាតិកម្ពុជារបស់យើង។
បាទលោក លោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់មកស្ដាប់ការបង្ហាញផ្ទាល់ពីអ្នកប្រើប្រាស់អតិថិជនដែលបានចាក់សាំងក្រុមហ៊ុនភីធីធីមួយចំនួនបែកធ្លាយលើបណ្ដាញសង្គមដូចតទៅ សូមអរគុណ!