ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់បាត់បង់ជីវិតដោយសារការចងកក្នុងកន្លែងឃុំខ្លួនរបស់នគរបាលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមួយទៅមួយចំពោះសាធារណជនថាតើស្លាប់ដោយសារអ្វី?

យុវជនម្នាក់ស្លាប់បាត់បង់ជីវិតដោយសារការចងកក្នុងកន្លែងឃុំខ្លួនរបស់នគរបាលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមួយទៅមួយចំពោះសាធារណជនថាតើស្លាប់ដោយសារអ្វី? ខេត្តកោះកុង: បើយោងតាមប្រភពព័ត៌មានបានផ្តល់មកថាមានយុវជនម្នាក់បានចងករសម្លាប់ខ្លួនដោយមិនដឹងមូលហេតុអ្វីក្នុងកន្លែងឃុំឃាំងបណ្តោះអាសន្នក្នុងទីតាំងអធិការក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បើយោងតាមមតិសាធារណៈជនទូទៅបានបន្ថែមទៀតថាយុវជនដែលស្លាប់នោះមានឈ្មោះ គឹម សុទន់ នៅមុនការស្លាប់បាត់បង់ជីវិតយុវជន គឹម សុទន់ និងមិត្តភក្តិគូរកន បានមានជម្លោះជាមួយក្រុមមួយទៀតនៅខាងក្រៅបរិវេណក្ក្លឹបមួយឈ្មោះថា ឌឹ អុឹម(The M) មានទីតាំងស្ថិតនៅក្នុងភូមិពីរ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅខណៈពេលនោះផងដែរសន្តិសុខសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួនមនុស្ស៦នាក់បញ្ជូនមកកាន់អធិការដ្ឋានក្រុងខេមរភូមិន្ទ។ សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទផ្នែកព្រហ្មទណ្ឌបានសាកសួរមនុស្សចំណោមទាំងអស់នោះមានការជាប់ពាក់ព័ន្ធមនុស្សតែម្នាក់គត់ក្នុងករណីអំពើហឹហ្សាក្នុងចំណោមមនុស្សទាំង៦នាក់គឺឈ្មោះ គឹម សុទន់។ ដោយឡែកលោក កែវ សំណាង ជាជនរងគ្រោះនៃអំពើហិង្សានោះក៏បានចង្អុលទៅឈ្មោះ គឹម សុទន់ ជាអ្នកប្រើអំពើហិង្សាមកលើរូបគេ។ ការលើកឡើងក៏បានបញ្ជាក់បន្ថែមទៀតថាក្រោយពីបានឯកភាពឱ្យឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ក៏បានដោះសំលៀកបំពាក់រួចនាំចូលទៅក្នុងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ដោយមានការយាមកាមយ៉ាងដិតដល់។ លុះម៉ោងជិត៧ព្រឹកមន្ត្រីនគរបាលបានយកសំលៀកបំពាក់ឲ្យឈ្មោះ គឹម សុទន់ ដើម្បីត្រៀមនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏ប៉ុន្តែក្នុងពេលនោះឈ្មោះ គឹម សុទន់ បានចងកសម្រាប់ខ្លួនបាត់ទៅហើយ។ ក្នុងករណីជុំវិញរឿងការចងកសម្លាប់ខ្លួនរបស់ឈ្មោះ គឹម សុទន់ អង្គភាពសារព័ត៌មានរបស់យើងធ្វើការទំនាក់ទំនងដើម្បីសុំការបញ្ជាក់បន្ថែមពីលោក យស ចាន់វិចិត្រ អធិការនៃអធិការដ្ឋានក្រុងខេមរៈភូមិន្ទ កាលពីថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៤ ថ្មីៗនេះ […]

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់

រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់ ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ ឯកឧត្តម កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង២៣គម្រោងនេះ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិកមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ […]

ព័ត៌មានជាតិ

នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ

នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ។ ខេត្តព្រៃវែង :បើយោងតាមប្រភពព័ត៌មានមួយចំនួនបានទម្លាយប្រាប់មកសារព័ត៌មានរបស់យើងថា កម្មករមួយចំនួនបានទទួលរងគ្រោះដោយសាតែអ្នកម៉ៅការសាងសង់សំណង់អាគាររបស់ក្រុមហ៊ុនចិនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រម៉ឺនជ័យ ក្បែច្រក់អន្លង់ជ្រៃ ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មករម្នាក់មានឈ្មោះ សុខ ជា វ័យប្រមាណ៥០ឆ្នាំនននត្រូវបានមេការឈ្មោះចំរើនបានបោកទំនុកចិត្តលុយអស់ប្រមាណជាង៨០០ដុល្លារសម្រាប់រូបគាត់ក្នុងចំណោមក្រុមគាត់ប្រមាណ១០នាក់ដែលបានប្រឹងប្រែងធ្វើការងារនៅក្នុងការដ្ឋានមួយកន្លែងខាងលើនេះ ហើយលោកក៏បានបញ្ជាក់ផងដែរទៀតថាមានកម្មករជាច្រើនអ្នកទៀតដែលត្រូវបានមេការពីរនាក់ទៀតយកលុយបើករួចរត់ចោលដូចពួកគេ ក្នុងនោះមានឈ្មោះ លោក ចំរើន ជាបុគ្គលម្នាក់ដែលបោកលុយរត់ក្នុងចំនោម៣នាក់ រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនឹងធ្វើការជួបជុំជាមួយក្រុមការងាររបស់គាត់ និងកម្មករដទៃទៀតដែលត្រូវបានមេការឬអ្នកម៉ៅការបើកលុយទៅនោះធ្វើការដោះស្រាយឲ្យពួកគាត់ ពីព្រោះកន្លងមកមេការទាំងបីនាក់នោះមិនត្រូវបានក្រុមកម្មករទំនាក់ទំនងដើម្បីដោះស្រាយអំពីប្រាក់ឈ្នួលរបស់ពួកគេបាននៅឡើយទេ ហើយក៏មិនដឹងរត់ទៅទីណាដែររហូតដល់ម៉ោងនេះ។ ដោយឡែកកម្មករមួយចំនួនក៏បានធ្វើសេចក្តីរាយការណ៍ទៅជូនកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងរួចរាល់ហើយ។ សូមជម្រាបឡើងវិញផងដែរថាជុំវិញរឿងកម្មករធ្វើការឲ្យក្រុមហ៊ុនសំណង់មួយចំនួនបានរកគ្រោះដោយសារមេការសំណង់ឬក៏ថៅកែអាគារសំណង់មួយចំនួនមិនបានបើកប្រាក់ខែឲ្យអ្នកខ្លះក៏រត់ចោលកម្មករក៏មាន។ បើយោងតាមច្បាប់ស្ដីអំពីការងារដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំពូកនីមួយៗក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍បុគ្គលិកកម្មករនិយោជិត ដែលបានបម្រើការងារដោយប្ដូរកម្លាំងទៅនឹងប្រាក់ឈ្នួលដោយធ្វើការបើកឲ្យបានទៀងទាត់ទាន់ពេលវេលា និងគ្រប់លក្ខខណ្ឌមួយចំនួនទៀតដែលត្រូវបានច្បាប់ចែងសម្រាប់អនុវត្តនៅក្នុងវិស័យការងារ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងនៅពុំទាន់បានទទួលការបកស្រាយចេញពីអាជ្ញាធរកម្លាំងសមត្ថកិច្ចមូលដ្ឋាន រដ្ពបាលនៃស្រុកកំចាយមារ និងថ្នាក់ដឹកនាំខេត្តព្រៃវែង មន្ទីការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរខេត្តព្រៃវែងបាននៅឡើយទេដោយពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនង។ តែទោះជាយ៉ាងណាក៏ដោយ កម្មករនៅតែសង្ឃឹមជឿជាក់ចំពោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សួន សូម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមជួយមានដំណោះស្រាយនូវករណីខាងលើនេះដោយចាត់វិធានការលើបុគ្គលដែលមានឈ្មោះលោកចំរើន និងអ្នកដ៏ទៃទៀតដើម្បីចេញមុខដោះស្រាយដោយភាពទទួលខុសត្រូវផងចុះ តែផ្ទុយមកវិញប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យទទួលបាននូវប្រយោជន៍ដែលពួកគេខិតខំចំណាយកម្លាំង និងពេលវេលា ត្រឡប់មកវិញនោះទេ ប្រាកដណាស់ការទាមទារតវ៉ារបស់ពួកគេនឹងនៅតែបន្តគ្មានទីបញ្ចប់ និងជៀសវាងមានការរិះគន់ដែលនាំធ្លាក់ចុះក្នុងវិស័យសំណង់ និងនាំបរទេសគ្មានទំនុកចិត្តលើការងារនេះ ពិសេសនាំឲ្យប៉ះពាល់ការអនុវត្តន៍ចំពោះការគោរពច្បាប់ចំពោះគ្រប់បុគ្គលគ្រប់ៗគ្នា។

ព័ត៌មានជាតិ

ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ

ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ ខេត្តស្វាយរៀង :កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ថ្មីៗមកនេះ បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់ប្រាប់មកសារព័ត៌មានរបស់យើងដើម្បីធ្វើការចេញផ្សាយជាបន្ទាន់សម្រាប់គោរពរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ដឹកនាំនៅខេត្តស្វាយរៀងរួមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យ និងស្រាវជ្រាវអំពីសកម្មភាពនៅក្នុងការដឹកជញ្ជូនទំនិញបារីដែលមានម៉ាកដូចជា ម៉ាក Scott -ម៉ាក HERO និងម៉ាក JET ទៅប្រទេសវៀតណាមតាមរយៈការដឹកជញ្ជូនដោយទូកតាមផ្លូវទឹកហត់នៅក្នុងភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ក្នុងច្រក់ព្រំដែនទួលស្តី ខេត្តស្វាយរៀង។ កម្មករដែលបម្រើការងារនៅក្នុងទីតាំងបញ្ជូនបារីទៅវៀតណាមនោះមួយចំនួនបានបញ្ជាក់ថា បារីដែលដឹកតាមរថយន្តមកជារៀងរាល់ថ្ងៃដើម្បីនាំទៅលក់នៅប្រទេសវៀតណាមដោយឆ្លងខេត្តឡុងអាង ដោយមានឈ្មួញជនជាតិវៀតណាមជាអ្នកទទួលទិញយក ហើយទូកបានឡើងទូកជាប្រចាំក្នុងទូកមួយដឹកបានយ៉ាងតិចមួយជើងចាប់ពី៣០កេះឡើងជារៀងរាល់ថ្ងៃ។ ពួកគេបានបន្ថែមទៀតថា ម្ចាស់ទំនិញដែលបានប្រមូលទិញពីបណ្ដារោងចក្រមួយចំនួនដែលផលិតបារីនេះគឺមានឈ្មោះថាតាខាជាអ្នកផ្តល់លុយពីវៀតណាម ដោយមានឃ្លាំងជាច្រើនសម្រាប់ស្តុកមុននឹងបញ្ជូនបារីមកតាមរយៈការដឹកជញ្ជូនតាមទូក។ ចំពោះថៃកុងរថយន្តមួយចំនួនដែលបានបើកបរដឹកជញ្ជូនបារីក៏បានបន្ថែមទៀតថាចូលក្នុងមួយថ្ងៃពួកគាត់ដឹកបានចំនួន៣ ទៅ៤ជើង ក្នុងមួយជើងបាន១០០០ប៊ិច ១២០កេះ ឬពេលខ្លះមួយជើងបាន១២០ ប៊ិច ចេញពីឃ្លាំងដែលស្តុកនៅទីតាំងក្នុងឃុំសួស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជារៀងរាល់ថ្ងៃផងដែរ។ លោកបានបញ្ជាក់បន្ថែមទៀតផងដែរថាមានឈ្មោះតាខាជាអ្នកផ្ដល់លុយពីប្រទេសវៀតណាមដើម្បីឲ្យទៅអ្នកធ្វើការរត់ការមានឈ្មោះលោកធី ជាអ្នកទិញពីកម្ពុជាទៅវៀតណាម។ តែទោះជាយ៉ាងណាក៏ដោយយើងសូមជម្រាប និងរំលឹកឡើងវិញជុំវិញរោងចក្រផលិតបារីមួយចំនួននៅកម្ពុជាផងដែរថា កន្លងមកមានមតិសាធារណ:ជនទូទៅបាននិយាយហើយក៏មានការចុះផ្សាយតាមរយៈបណ្ដាញសារព័ត៌មានជាច្រើនអំពីទីតាំងផលិតបារីមិនស្របច្បាប់មួយចំនួនដែលមិនបានបំពេញទៅតាមនីតិវិធីដែលត្រូវបានច្បាប់ដាក់ឲ្យប្រើប្រាស់ក្នុងការប្រើសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់របស់អ្នកជំនួញទាំងអស់ ក៏ប៉ុន្តែផ្ទុយមកវិញបែរជារោងចក្រផលិតបារីមួយចំនួនទាំងអស់នោះមិនបានបំពេញទៅតាមច្បាប់នោះឡើយ ដូចជារោងចក្រផលិតបារីខេត្តត្បូងឃ្មុំ និងនៅទីតាំងមួយចំនួនផ្សេងៗទៀតជាដើម។ បើយោងតាមច្បាប់ស្ដីអំពីការផលិតនូវផលិតផលបារីត្រូវបំពេញលក្ខខណ្ឌមានដូចជាម្ចាស់ទីតាំងត្រូវតែសុំការអនុញ្ញាតិច្បាប់នេះតាមរយៈអន្តរក្រសួងមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាដើមពាក់ព័ន្ធទៅនឹងការប្រើសិទ្ធិគ្រប់គ្រាន់នៅក្នុងការទទួលយកម៉ាកបារីដែលមានឈ្មោះយីហោម៉ាក Scoot ម៉ាក HERO […]

ព័ត៌មានជាតិ

ការរាប់ថយក្រោយព្រែកជីកហ្វូណននៅសល់តែមួយថ្ងៃទៀតទេនឹងមកដល់

នៅសល់តែ១ថ្ងៃទៀតប៉ុន្នោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ០៤ សីហា ២០២៤ – ០៥ សីហា ២០២៤ #ព្រែកជីកហ្វូណនតេជោ #កម្ពុជា #Cambodia

ព័ត៌មានជាតិ

បទល្មើសឆ្លងខេត្ត លបប្រើសមុខ១០០ ឬលប កន្ទុយកណ្ដុរ ជា បទល្មើសបំផ្លាញ ធនធាន សមុទ្រយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជំនាញជលផល ស្រុកបូទុមសាគរចាប់បានពីទូក

បទល្មើសឆ្លងខេត្ត លបប្រើសមុខ១០០ ឬលប កន្ទុយកណ្ដុរ ជា បទល្មើសបំផ្លាញ ធនធាន សមុទ្រយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជំនាញជលផល ស្រុកបូទុមសាគរចាប់បានពីទូក។ ខេត្តកោះកុង បទល្មើសឆ្លងខេត្ត ត្រូវបាន លោក ប៉ រ៉ានី នាយផ្នែករដ្ឋបាល ជលផល បូទុមសាគរ និង លោក វ៉ាន់ ថុង ខណ្ឌរដ្ឋបាលជលផល ខេត្ត កោះកុង បានសហការជាមួយគ្នា ចាប់បានទូក លបប្រើសមុខ១០០ ឬហៅលប កន្ទុយកណ្ដុរ ដែលជាបទល្មើស នេសាទខុសច្បាប់ ហើយខាងជំនាញ ជលផល ហាមឃាត់ជាដាច់ខាតបើ មិនឲ្យ នេសាទ ក្នុងដែនសមុទ្រនោះទេ។ ទូក បទល្មើសនេសាទ ដែលជំនាញ ជលផលចាប់ បានចំនួន២ទូកនេះ មកពីខេត្ត កំពត។ ម្ចាស់ទូក ដែលជលផល បាប់បាន (១)មានឈ្មោះ អុឹង សុភាព ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅ ភូមិត្រពាំង […]

ព័ត៌មានជាតិ

ការយកលៀសខុសលក្ខណៈបានចាប់ផ្តើមកក្រើកទៀតហើយ!

ការយកលៀសខុសលក្ខណៈបានចាប់ផ្តើមកក្រើកទៀតហើយ! ពោធិសាត់: លៀសជាច្រើនតោនក្នុងមួយយប់ៗត្រូវបានឈ្មួញដឹកជញ្ជូនយ៉ាងកក្រើកទៀតហើយពេលនេះ។ សារធារណជនទូទៅបានប្រាប់មកដល់អ្នកសារព័ត៌មានថាលៀសខុសច្បាប់នេះដឹកដោយរថយន្តធំៗដែលជាកម្មសិទ្ធិរបស់ឈ្មួញល្បីឈ្មោះម្នាក់មានឈ្មោះថាម៉ែនី ឬយាយនី ដែលជារឿងៗកន្លងមកត្រូវបានដឹកជញ្ជូនលៀសទាំងនោះរាប់តោនទៅលក់នៅប្រទេសវៀតណាមតាមរយះក្រុមបក្សពួកដែលនៅវៀតណាមចាំទិញយកធ្វើជាចំណីរសត្វ ដែលជាហេតុបណ្តាលឲ្យធនធានជីវ:ចម្រុះធម្មជាតិប្រភេទនេះស្ទើរលាយបាត់បង់ពីបឹងទន្លេសាប។ ម៉ាក់នីឬយាយនី កន្លងមកត្រូវបានមន្ត្រីនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ឃាត់យកទៅពិន័យអន្តរកាល និងអប់រំគាត់ ៊ថ្មីៗកន្លងមកហើយ ក៏ប៉ុន្តែពេលនេះមិនត្រឹមតែមិនស្តាប់ការណែនាំរបស់មន្ត្រីសមត្ថកិច្ចជំនាញ និងរដ្ឋបាលខេត្តពោធិសាត់ទេ ថែមទាំងធ្វើការត្រួសត្រាយផ្លូវដើម្បីយកលៀសទាំងនោះចេញជាច្រើនតោនជារាងរាល់យប់នៅក្នុងទីតាំងថ្មីគឺស្ថិតនៅក្នុងភូមិសាស្ត្របឹងទន្លេសាប ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។ ជាចម្ងល់សម្រាប់សាធារណជនកំពុងតែមានការសង្ស័យថាបើមិនមានការបើកដៃឬឲ្យភ្លើងខៀវពីក្រុមមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធណាមួយនោះទេ ប្រាកដណាស់មិនអាចត្រួសត្រាយផ្លូវរាប់ម៉ឺនម៉ែត្រសម្រាប់រថយន្តដឹកជញ្ជូនលៀសខុសច្បាប់សំដៅចូលទៅក្នុងផ្លូវជាតិលេខ៥បន្តដំណើរបាននោះទេ គឺប្រៀបដូចខ្មោចស្រុកឲ្យដៃខ្មោចព្រៃហ៊ានធ្វើសកម្មភាព។ ៊ ប្រជាពលរដ្ឋទូទៅស្នើសុំឲ្យមន្ត្រីជំនាញនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌជនផល នាយសង្កាត់ នៃបឹងទន្លេសាប ស្រុកក្រគរ ពីសេសរដ្ឋបាលស្រុកក្រគរ ខេត្តពោធិសាត់ សូមមានវិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីការបាត់បង់ជីវ:ចម្រុះក្នុងបាតបឹងទន្លេសាបក្នុងរដូវបិទឡូនេសាទដែលត្រូវច្បាប់ហាមឃាត់ក្នុងការការពារសម្បត្តិធនធានធម្មជាតិកម្ពុជាយើង។

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ភ្នំពេញ៖ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ឯកឧត្តម Wang Wenbinបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា៖«ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។» ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជាចិនមានការរីកចម្រើន និងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ ចិនជាដៃគូវិនិយោគអន្តរជាតិធំជាងគេនៅកម្ពុជា។ ចិនបានជួយកម្ពុជាលើវិស័យពាណិជ្ជកម្ម វប្បធម៌ ដឹកជញ្ជូន អប់រំជាដើម។ ឯកឧត្តមបញ្ជាក់ថា៖«ក្នុងនាមមិត្តដែកថែបកម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមនានារបស់ចិនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងសកលលោក។» ឯកឧត្តមសុខ ឥសានសមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដែរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាក្នុងរយៈពេល៦៦ឆ្នាំមកនេះ។ ឯកឧត្តមបញ្ជាក់ថា៖« ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៦៦ឆ្នាំមកនេះ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរដោយថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រថែមទៀត។ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោម ចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»

លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោម ចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ» រសៀលថ្ងៃ១៩ខែកក្កដាឆ្នាំ២០២៤លោកស្រីPeng LiyuanភរិយាលោកXi Jinpingប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេងនិង ជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោកនិងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិបានអញ្ជើញចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំងហើយថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយ រីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេហើយក៏ជាភស្តុតាងដ៏ជាក់ស្តែង នៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។ក្នុងនាមជាអ្នកធ្វើដំ ណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិត ខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អរបស់កុមារចិនហើយក៏ខិតខំ ប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។សង្ឃឹមថាកុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសក ម្មភាពលើកនេះអាចរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកបន្តវេននៃប្រវត្តិ សាស្រ្តមិត្តភាពចិននិងអាហ្វ្រិកដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណី ចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។ សូមជម្រាបថាឆ្នាំ២០២៣លោកស្រីPeng Liyuanនិងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិ កដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅ បណ្តាប្រទេសអាហ្វ្រិកជាង៥០ប្រទេសដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕

ព័ត៌មានជាតិ

លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា

លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា។ —————————— នេះជាការ​លើក​ឡើង​របស់លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ក្នុង​ពិធីសំណេះសំណាលជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត ក្នុងរចនាសម្ព័ន្ធខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានសិក្សានាថ្ងៃទី២០ កក្កដា ២០២៤។ #កំពត​ #សហភាពសហព័ន្ធយុវជនកម្ពុជា​ #សសយក​ #កអក​ #UYFC