ព័ត៌មានជាតិ

ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!

ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត! (ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។ ក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់”បេន”នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀង រួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! ហើយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយ.!!។ ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធ.រក្សាភាពស្ងៀមស្ងាត់!!។ -ករណីនេះក្រុមហ៊ុន១ក្នុងចំណោម៣ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន ដើម្បីយកមកចាត់ចែងនិងរត់ការ.!!។ សូមជម្រាបថា ក្រុមហ៊ុនទាំង៣ខាងលើ៖ ទី១៖ ក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.!។ ២៖ ក្រុមហ៊ុន ផាប់រស្មី ឌីវេឡុបម៉ិន.ឯ.ក.!។ និងទី៣៖ ក្រុមហ៊ុន យុវៈពាណិជ្ជ.ឯ.ក.!។ -ជុំវិញរឿងនេះ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងហួសចិត្តថា ហេតុអ្វីបានជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អាជ្ញាធរខេត្តស្វាយរៀងនិងព្រៃវែង បណ្ដែតបណ្ដោយឱ្យ ក្រុមហ៊ុនទាំង៣ខាងលើ កំណត់យកលុយពីប្រជាពលរដ្ឋ ស្រាញតែអំពើចិត្តនិងខុសច្បាប់បែបហ្នឹងទៅវិញ.ដែលជាហេតុនាំឱ្យ”គោក្របី”ធ្លាក់ថ្លៃប៉ះពាល់ជីវភាពពលរដ្ឋ…!។ -ជាការពិតណាស់ ក្រុមហ៊ុនខាងលើ ទទួលបានអាជ្ញាប័ណ្ណនិងមានសិទ្ធិក្នុងការទិញលក់”គោក្របី”ដើម្បីនាំចេញចូលឆ្លងដែនរវាង”ប្រទេសថៃ.កម្ពុជានិងវៀតណាម”អោយតែជា”គោក្របី”របស់ក្រុមហ៊ុនពិតប្រាកដ!។ ប៉ុន្តែផ្ទុយទៅវិញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា​ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន ១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ត្រូវបានអនុម័ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា​ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន ១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ត្រូវបានអនុម័ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ។

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

លិខិតផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា

លិខិតផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។

ព័ត៌មានជាតិ

វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖

ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើលនិងពិនិត្យបន្តិចសិន កុំអាលចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្ត្រចំនួន ៦ ដើម្បីដឹងថាព័ត៌មាននោះពិត ឫជាព័ត៌មានក្លែងក្លាយ។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់?

ព័ត៌មានជាតិ

សូមជម្រាបដំណឹងជូនដល់អាជ្ញាធរក្នុងភូមិមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលជ្រាបថា ទីតាំងល្បែងសុីសងច្រើនប្រភេទ បង្កប់ក្នុងផ្ទះលក់កាហ្វេរមួយកន្លែង បើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង!

សូមជម្រាបដំណឹងជូនដល់អាជ្ញាធរក្នុងភូមិមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលជ្រាបថា ទីតាំងល្បែងសុីសងច្រើនប្រភេទ បង្កប់ក្នុងផ្ទះលក់កាហ្វេរមួយកន្លែង បើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង! ខេត្តកណ្ដាល :ទីតាំងផ្ទះលក់កាហ្វេរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៦A  បង្កប់លួចលាក់លេងល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទជារៀងរាល់ថ្ងៃមិនរំខានដល់ជ្ញាធរនិងសមត្ថកិច្ចក្នងមូលដ្ឋាន ។ យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន  និងបានជម្រាបដំណឹងជូនក៏ដូចជាស្នើរសុំដល់លោក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះអ្នកសារព័ត៌មានចូលរួមពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ក្រសួងព័ត៌មាន | សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះអ្នកសារព័ត៌មានចូលរួមពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-ហ្គង់ហ្គា ដោយផ្តោតលើគម្រោងអនុវត្តដែលផ្តល់ផលភ្លាម។ រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន ៤ ក្នុងនោះនៅឆ្នាំ២០២៤ ចំនួន ២ គម្រោងដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានទទួលបានគម្រោង ២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមានគម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង អនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សេចក្តីប្រកាសថ្កោលទោស របស់ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា តបទៅនឹងការបង្កើតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំ នៃរបស់ដែលហៅថា«ចលនាជាតិតស៊ូ»ស្អីគេនោះ

សេចក្តីប្រកាសថ្កោលទោស របស់ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា តបទៅនឹងការបង្កើតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំ នៃរបស់ដែលហៅថា«ចលនាជាតិតស៊ូ»ស្អីគេនោះ

ព័ត៌មានជាតិ

រោងចក្រផលិតបារីមួយកន្លែងរបស់ចិន ក្នុងខណ្ឌកំបូលមានការដុតបំផ្លាញវត្ថុសម្ភារះដែលផ្ទុះចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយថាតើគឺគឺដឹងការអនុវត្តច្បាប់នៅកម្ពុជាគឺជាអ្វីទេ គឺគឺ? រាជធានីភ្នំពេញ :ទីតាំងកន្លែងផលិតបារីរបស់ជនជាតិចិនដែលគ្មានស្លាកយីហោត្រឹមត្រូវថាជារោងចក្រឲ្យពេញលក្ខណៈទៅនឹងច្បាប់នោះ បានធ្វើការដុតបំផ្លាញវត្ថុសម្ភារះមួយចំនួនដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមជាមួយនឹងអ្នកសារព័ត៌មានផងដែរស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ។ ក្នុងទិដ្ឋភាពហេតុការណ៍ទាំងអស់នេះនាំឲ្យមានការរិះគន់ពីសាធារណះជនថាគឺជាការមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករដែលកំពុងតែផលិតនូវផលិតផលចែកចាយក្នុងតំបន់មួយចំនួនដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ជូននូវគោលការណ៍ទាំង៧ចំណុចគឺភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ។ សាធារណៈជនមួយចំនួនទៀតក៏បានលើកឡើងថា ប្រសិនបើជារោងចក្រផលិតបារីមិនលើកស្លាកយីហោត្រឹមត្រូវគឺអាចជាការដុតបំផ្លាញអ្វីមិនស្របច្បាប់ក៏ថាបាន និងជាការប្រព្រឹត្តិនូវការលួចផលិតផ្ទុយពីអន្តរក្រសួងរួមមានដូចជា  : -រាល់បណ្ដើររោងចក្រផលិតបារីត្រូវតែចុះឈ្មោះក្នុងច្បាប់នៃក្រសួងពាណិជ្ជកម្មដើម្បីបង្ហាញអំពីផលិតផលរបស់ខ្លួន និងម៉ាក់យីហោឲ្យបានច្បាស់លាស់ថាជាក្រុមហ៊ុនផលិតម៉ាកអ្វីឲ្យពិតប្រាកដ ដើម្បីកំណត់នូវទំហំនៃការផលិតដើម្បីបញ្ជាក់ថាជាក្រុមហ៊ុនខ្នាតតូច ខ្នាតមធ្យម និងជាប្រភេទក្រុមហ៊ុនខ្នាតធំជាដើម ហើយរាល់ផលិតផលទាំងអស់នោះត្រូវតែមានការបង់ពន្ធសម្រាប់ចំណូលរបស់រដ្ឋចៀសវាងការលួចលាក់ឃុបឃិតណាមួយជាប្រព័ន្ធក្នុងការបាត់បង់ចំណូលជាតិ។ -ទីពីរ រោងចក្រផលិតបារីត្រូវតែបំពេញកាតព្វកិច្ចសុំការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាលដើម្បីពិនិត្យមើលថារាល់ការផលិតទាំងអស់នេះវាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឬក៏នៅជុំវិញពិភពលោកដែលអន្តរជាតិកំពុងតែយកចិត្តទុកដាក់ធ្វើការយ៉ាងណាដើម្បីទប់ស្កាត់រាល់ផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាផង និងពិភពលោកផង។ -ទីបី រោងចក្រផលិតបារីត្រូវតែធ្វើយ៉ាងណាដើម្បីមានការអង្កេតការណ៍ច្បាស់លាស់ពីក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់រាល់បរិយាកាសមិនល្អ មានសារធាតុញៀន និងវត្ថុធាតុដើមមួយចំនួនដែលជាកាកសំណល់ និងជះក្លិនមិនល្អសម្រាប់ការបំផ្លាញសុខមាលភាពពលរដ្ឋទូទៅ។ ទី៤ ជាពិសេសបំផុតរាល់ការផលិតបារីទាំងឡាយត្រូវតែសុំច្បាប់ផងដែរពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍  មុននឹងផលិតចេញគឺក្រសួងមានតួនាទីសំខាន់បំផុតក្នុងការកំណត់នូវគុណភាពផលិតផលក្នុងស្រុក និងផលិតផលនាំចេញពីព្រោះរាល់ការផលិតបារីគឺជាផលិតផលមួយដែលចាត់ទុកថាជាផលិតផលមានតម្លៃខ្ពស់ មានផលប៉ះពាល់ដល់សុខមាភាពពិភពលោក និងជាពិសេសត្រូវគោរពតាមស្តង់ដាអាយអេសអូ(ISO)មួយចំនួនស្ថាបនអន្តរជាតិឬស្ថាបនក្នុងប្រទេសឲ្យបានច្បាស់លាស់ផងដែរ។ ទី៥ រាល់បណ្តាសហគ្រាសក្រុមហ៊ុនផលិតបារីទាំងឡាយណាក៏ត្រូវតែមានការសហការចេញពីអាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ផងដែរ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខរាល់ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងលើជំនួញ ពិសេសសុខទុក្ខអ្នកបម្រើការងារក្នុងសហគ្រាសក្រុមហ៊ុនមានបុគ្គលិក កម្មករនិយោជិតផងដែរដើម្បីការរាយការណ៍ និងការពារសុវត្ថិភាពមនុស្សជាចម្បង។ ហើយទិដ្ឋភាពទាំងនេះនៅបន្តតែធ្វើអ្វីតែតាមអំពើចិត្តដោយមិនបានរាយការណ៍ជូនដល់អជ្ញាធរសមត្ថកិច្ចមូលដ្ឋានទេក្នុងករណីដែលការដុតបំផ្លាញគ្មានការសហការជាមួយនឹងមន្ត្រីជំនាញផងដែរនោះ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ