ពិធីបុណ្យអ៊ុំទូកអកអំបុកនឹងសំពះព្រះខែ ថ្ងៃអាទិត្យ ១៤កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣
#ភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសារគរខេត្តកោះកុង
បានធ្វើកម្មវិធី ប្រលងប្រណាំងអ៊ុំទូកកំសាន្ត ជារៀងរាល់ឆ្នាំ ដែលមានការផ្ដួចផ្ដើមកម្មវិធីនេះទ្បើង គឺលោកព្រឹទ្ធាចារ្យ ម៉ាក លី ព្រមទាំងកូនចៅ ក្នុងឪកាសនេះផងដែរ មានការចូលរួមបើកកម្មវិធីប្រណាំងទូកអ៊ុំ និងឧបត្ថមបន្ថែមពីលោក មេឃុំ អិក គួន និងលោក កែវ ណ្ណារ៉ា ព្រមទាំងភរិយា លោកតេងហាន់ ប្រធានសមាគម៍ថ្មស រដ្ឋាភិបាលប៉ុស្តិ៍ឃុំថ្មស និងអញ្ញាធម៌ ប្រជាការពារភូមិស្រែថ្មីទាំងមូល។
ប្រជាពលរដ្ឋក្នុងភូមិ និងឃុំមានការសប្បាយរីករាយជាខ្លាំង ដោយមានការប្រារព្ធកម្មវិធីសប្បាយៗ ប្រចាំភូមិបែបនេះ
ជាថ្ងៃដំបូងដែលទើប និងបើកកម្មវិធី មានប្រជាជនប្រហែលជិតបីរយនាក់មកចូលរួម នៅថ្ងៃស្អែក និងខានស្អែកទៀត អាចនិងកើនទ្បើងបន្ថែម ព្រោះរាល់ឆ្នាំរកតែកន្លែងអង្គុយគ្មានផង សូមអរគុណ