មានការបាញ់ប្រហារទៅលើអ្នកកាសែតម្នាក់ដោយជនមិនស្គាល់មុខនៅប៉ុន្មានម៉ោងមុននេះ ខេត្តសៀមរាប: បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកសារព័ត៌មានម្នាក់បានធ្វើដំណើរតាមផ្លូវក៏ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារធ្វើឲ្យដួលដេកលើធ្លុកឈាមកាលពីយប់មិញម៉ោងប៉ុន្មាននាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងផ្លួស ឃុំពង្រលើ ស្រុកជីក្រែងខេត្តសៀមរាប។ ប្រភពក៏បានបន្ថែមទៀតថាអ្នកសារព័ត៌មាននោះមានឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាន(កម្ពុជាអភិវឌ្ឍន៍)បានទទួលរងគ្រោះដោយសារការបាញ់ប្រហារដោយកាំភ្លើងស្ងប់ចំចំណុចម្ខាងបៀមគ្រាប់រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាបដើម្បីធ្វើការវះកាត់។ នៅខណះការបាញ់ប្រហារនោះគឺនៅមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។ អ្នកមួយចំនួនក៏បានបង្ហើបប្រាប់ដល់សាធារណជនថាអាចជាប់ពាក់ព័ន្ធទៅនឹងក្រុមជនបទល្មើសកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិនៅតាមតំបន់មួយចំនួនដែលអ្នកសារព័ត៌មានតែងតែព្យាយាមធ្វើការជម្រាបដំណឹងឲ្យមន្ត្រីពាក់ព័ន្ធជួយការពារនៅសម្បត្តិរបស់ជាតិផង។ ជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើងបានទូរសព្ទទៅលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប នាម៉ោង៣.៣៤នាទីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីសុំការបញ្ជាក់បន្ថែមតាមរយៈលេខទូរសព្ទ 097792…..46ក៏ប៉ុន្តែនៅពេលដែលទូរសព្ទរបស់សារព័ត៌មានបានហៅទៅត្រូវបានទទួលការឆ្លើយតបមកទេ។ ដោយឡែកបច្ចុប្បន្ននេះក្រុមគ្រួសារជនរងគ្រោះសំណូមពរអំពាវនាវដល់ថ្នាក់ដឹកនាំជាតិកំពូលៗ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមជួយចាត់ពិធានការដើម្បីស្វែងរកជនដៃដល់មកផ្ដន្ទជាទោសតាមច្បាប់ជាធរមាន និងមានវិធានការនៅរាល់ទីតាំងមួយចំនួនដែលបង្កនៅភាពអសន្តិសុខដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបរចិញ្ចឹមជីវិតខណៈដែលមានការបាញ់ប្រហារដោយមិនរើសមុខ ពិសេសមកលើរូបលោក ឈៀង ឈឹង ជាអ្នកសារព័ត៌មានម្នាក់ផងដែរនោះ។ ចំពោះហេតុការណ៍ខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលការបញ្ជាក់បន្ថែមចេញពីប្រភពពាក់ព័ន្ធ និងធ្វើការចេញផ្សាយជាបន្តបន្ទាប់បន្ថែមទៀត។ សារព័ត៌មានរបស់យើងសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់តាមដាននៅក្នុងការជួយផ្ដល់ដំណឹងជូនទៅដល់ពេលរាជរដ្ឋាភិបាល និងសាធារណៈជនទូទៅដើម្បីធ្វើយ៉ាងណាចូលរួមការអភិវឌ្ឍន៍សង្គមឆ្លងកាត់តាមរយៈដំណឹងនានាជាប្រយោជន៍ប្រទេសជាតិ សូមអរគុណ។
Month: December 2024
សុំកោតសរសើរ!ពិតជាការងារល្អប្រសើរណាស់ សារព័ត៌មានចេញផ្សាយភ្លែតការអនុវត្តសន្តិសុខមូលដ្ឋានចាប់ផ្ដើមធ្វើភ្លាម (ចេញផ្សាយជាលើកទី២)
សុំកោតសរសើរ!ពិតជាការងារល្អប្រសើរណាស់ សារព័ត៌មានចេញផ្សាយភ្លែតការអនុវត្តសន្តិសុខមូលដ្ឋានចាប់ផ្ដើមធ្វើភ្លាម (ចេញផ្សាយជាលើកទី២) រាជធានីភ្នំពេញ :ល្បីឮថាអាគារខ្ពស់លើវេហាមួយកន្លែងដែលស្ថិតនៅទីតាំងផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងជាកម្មសិទ្ធិគ្រប់គ្រងនៃការជួលរបស់ជនជាតិវៀតណាមដែលសង្ស័យថាមានការបង្កប់នៅការលេងល្បែងហ្គេមបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Technology Game Online) ដោយសាធារណជនទូទៅ និងប្រជាពលរដ្ឋមួយចំនួននៅក្បែរៗនោះបានលាន់មាត់ស្ទើរគ្រប់គ្នាកន្លងមក ឥឡូវនេះកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានចុះធ្វើការងារត្រួតពិនិត្យជាបន្ទាន់ផងដែរដើម្បីឆ្លើយតបត្រឡប់មកវិញថាពិតជាកន្លែងដែលជាការសង្ស័យលេងនៅល្បែងហ្គេមបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Technology Game Online)នោះពិតមែនឬក៏មិនមែន។ នៅក្នុងទិដ្ឋភាពដែលបង្ហាញតាមរយៈការចេញផ្សាយជាសាធារណៈរបស់ផេកផ្លូវការនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដែលមានខ្លឹមសារទាំងស្រុងនូវសំណេរដូចតទៅ: (បន្ទាប់ពីមានការផ្សាយព័ត៌មានថា អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់។នៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ មិនមានសម្ភារៈឬឧបករណ៍បម្រើលើសកម្មភាពប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់នោះទេ ហើយសម្រាប់ម៉ូតូជុំវិញទីតាំងនោះគឺ សន្តិសុខយាមទីតាំងទទួលផ្ញើម៉ូតូពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ខណៈនោះកិច្ចក៏បានណែនាំអប់រំដល់អ្នកគ្រប់គ្រងអគារខាងលើ មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ។ប្រសិនមានសកម្មភាពបទល្មើសល្បែងខុសច្បាប់សមត្ថកិច្ចនិងធ្វើការបង្រ្កាប៕) សាធារណជនក៏ដូចជាសង្គមស៊ីវិលសូមថ្លែងអំណអរគុណចំពោះសកម្មភាពរបស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដែលបានចុះត្រួតពិនិត្យនៅទីតាំងខាងលើនេះ ថ្វីត្បិតបើទោះបីជាទីតាំងខាងលើនេះមានឬមិនមានការលួចបង្កប់លេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាហ្គ្រែមអនឡាញ(Technology Game Online)នោះក៏ដោយ ក៏សកម្មភាពទាំងអស់នោះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះការអនុវត្តការងារដោយមិនបង្អង់យូរ គឺធ្វើការគោរពតាមគោលការណ៍ភូមិឃុំសុវត្ថិភាពទាំង ៩ចំណុចដែលក្រសួងមហាផ្ទៃបានដាក់ជូនឱ្យគ្រប់ទីតាំងទាំង២៥ខេត្តក្រុងរាជធានីទាំងអស់អនុវត្តតាម ហើយជាការឆ្លើយតបត្រឡប់មកវិញដើម្បីឲ្យសាធារណជនទូទៅបានដឹងនៅព័ត៌មាននៃការចុះត្រួតពិនិត្យតាមដាននៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន។ ដោយឡែកជាងនេះទៅទៀតសាធារណជនទូទៅឬអង្គការសង្គមស៊ីវិលក៏ចង់ឱ្យព័ត៌មានទាំងអស់នេះបានលេចឮដល់គ្រប់ទីកន្លែងដោយសូមឱ្យកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងខាងលើប្រសិនបើអាចបានផ្ដល់ដំណឹងដល់អង្គភាពសារព័ត៌មានដែលបានចេញផ្សាយកន្លងមកបានដឹងជាមុនផង ដើម្បីឲ្យសារព័ត៌មានជួយផ្សព្វផ្សាយបន្ថែមជាបន្ត ដោយចុះដល់ទីតាំងធ្វើការផ្ដិតថតនៅរូបភាពមួយចំនួនតាមបច្ចេកទេសនៃការផ្តិតថតតាមកាមេរ៉ា ជីភីអេស (GPS Camera)នៅក្នុងចំណុចដែលជាការសង្ស័យកន្លងមកដើម្បីឲ្យឃើញជាក់ស្ដែង និងដើម្បីឲ្យសាធារណជនបានឃើញថាទង្វើសកម្មភាពល្អៗនៃការចុះត្រួតពិនិត្យក្នុងទីតាំងខាងលើនេះរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាគំរូមួយបន្តសម្រាប់ទីតាំងដទៃៗទៀតអនុវត្តតាមជូនដល់មូលដ្ឋាននៃការគ្រប់គ្រងរបស់ខ្លួនឬក៏ផ្ដល់នូវសុវត្ថិភាពជូនសង្គមជាតិទាំងមូល។ សារព័ត៌មានរបស់យើងនិងរង់ចាំទទួលព័ត៌មានបន្ថែមតទៅទៀតគ្រប់ប្រភព ឬសាធារណៈជនក៏ដូចជាសង្គមស៊ីវិល។ដែលផ្ដល់ជូនដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់។ សារព័ត៌មានរបស់យើងនឹងធ្វើការផ្សព្វផ្សាយរាល់សកម្មភាពការងារទាំងឡាយណាស្របតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ពីសេសច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា […]
អាគារខ្ពស់អាកាសមួយគឺជាកន្លែងប្រមូលផ្តុំដោយសម្ងាត់ ខណះដែលសាធារណជនចេះតែមានប្រតិកម្មជាបន្តបន្ទាប់ថាសង្ស័យជាកន្លែងប្រព្រឹត្ត Game Online តាមប្រព័ន្ធបច្ចេកវិទ្យា សូមអជ្ញាធរមន្ត្រីជំនាញជ្រាបជាដំណឹង និងមានវិធានការ
អាគារខ្ពស់អាកាសមួយគឺជាកន្លែងប្រមូលផ្តុំដោយសម្ងាត់ ខណះដែលសាធារណជនចេះតែមានប្រតិកម្មជាបន្តបន្ទាប់ថាសង្ស័យជាកន្លែងប្រព្រឹត្ត Game Online តាមប្រព័ន្ធបច្ចេកវិទ្យា សូមអជ្ញាធរមន្ត្រីជំនាញជ្រាបជាដំណឹង និងមានវិធានការ(វគ្គ១) រាជធានីភ្នំពេញ÷យោងតាមប្រភពបានផ្ដល់មកថាទីតាំងអគារមួយកន្លែងដែលត្រូវបានជនជាតិវៀតណាមជួលដើម្បីធ្វើការគ្រប់គ្រងរកស៊ី និងជាកន្លែងសង្ស័យបង្កើតការបង្កប់ដោយលួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវ ៣៩៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ ជូនលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោក វរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌកេងកងសូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន។ អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងអនឡាញគ្រប់ប្រភេទ ខុសច្បាប់ ដោយក្តីអនុគ្រោះ ។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន […]
ក្លិននៃការផលិតបារីនាំឲ្យប៉ះពាល់សុខភាពមនុស្ស ខណះពលរដ្ឋត្ត្អូញត្អែរស្នើរសុំឲ្យជួយចាត់វិធានការ
ក្លិននៃការផលិតបារីនាំឲ្យប៉ះពាល់សុខភាពមនុស្ស ខណះពលរដ្ឋត្ត្អូញត្អែរស្នើរសុំឲ្យជួយចាត់វិធានការ(វគ្គ១) ខេត្តកណ្ដាល : យោងតាមប្រភពដែលបានជម្រាបជូនដំណឹងមកថា មានទីតាំងមួយកន្លែងកំពុងតែសម្ងំផលិតបារីដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋទូទៅ ពិសេសកុមារាកុមារីដែលកំពុងតែសិក្សារៀនសូត្រនៅក្នុងភូមិដ្ឋាន។ ជាងនេះទៅទៀតអ្នកស្រុកមួយចំនួនបានត្អូញត្អែររអ៊ូថា ការផលិតបារីនៅក្នុងទីតាំងភូមិអង្ក្រង់ស្វាយ ឃុំស្វាយពពារ ស្រុកមុខកំពូល ខេត្តកណ្ដាល គឺបានផលិតនៅក្នុងភូមិសាស្ត្រដែលប្រជាពលរដ្ឋកំពុងតែរស់នៅយ៉ាងច្រើន ហើយជារៀងរាល់ថ្ងៃក្លិនបានជះភាយជុំវិញបរិវេណក្នុងភូមិសាស្ត្រទាំងអស់នោះនាំឲ្យសុខភាពមានបញ្ហា។ ដោយឡែកបើនិយាយអំពីច្បាប់ទម្លាប់ពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ទីតាំងនេះគឺមិនមានលើកស្លាកយីហោថាជាក្រុមហ៊ុនដែលអនុវត្តទៅតាមនីតិវិធីច្បាប់នៃការបង្កើតរោងចក្រផលិតបារី ឬក៏ច្បាប់ហាមឃាត់មួយចំនួនរបស់អន្តរក្រសួងនោះផងដែរ។ សាធារណៈជន និងពលរដ្ឋនៅក្នុងភូមិសាស្ត្រឋាងលើនោះស្នើសុំឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមពិនិត្យ និងធ្វើយ៉ាងណាឱ្យរោងចក្រផលិតបារីមួយនេះដាក់ទីតាំងនៅឲ្យឆ្ងាយពីទីកន្លែងដែលពលរដ្ឋរស់នៅនេះ ចៀសវាងការបង្កឲ្យមានផលប៉ះពាល់សុខមាលភាពរបស់មនុស្សពិសេសពលរដ្ឋនៅភូមិសាស្ត្រខាងលើនេះ និងដែលនាំឱ្យមានការរិះគន់ ប្រតិកម្មខ្លាំងទៅខ្លាំងទៅក្នុងមួយថ្ងៃៗចំពោះទីតាំងកន្លែងខាងលើនេះ។ សារព័ត៌មានរបស់យើងនឹងធ្វើការបន្ថែមសម្រាប់ការចេញផ្សាយជាបន្តបន្ទាប់ក្នុងលក្ខខណ្ឌដែលមានប្រភពផ្ដល់មកនៅពេលក្រោយ។ សារព័ត៌មានរបស់យើងធ្វើការចុះផ្សាយក្នុងគោលបំណងជួយការងារសង្គម និងគោរពទៅតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ពិសេសច្បាប់ស្ដីអំពីរបបអ្នកសារព័ត៌មាន សូមអរគុណ។ សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ :0888753768