សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក (វគ្គ១) ខេត្តត្បូងឃ្មុំ : បើយោងតាមការរិះគន់ជាសាធារណៈរបស់ពលរដ្ឋដើម្បីឲ្យមានការជម្រាបដំណឹងជូនដល់អាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់ មន្ត្រីជំនាញពាក់ព័ន្ធអំពីការជះក្លិនមិនល្អរបស់សាធាតុញៀនដែលជាសារធាតុសម្រាប់បង្កើតនិងផលិតចេញជាបារីដើម្បីលក់ចេញលើទីផ្សារជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋទូទៅពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោករ៉ែន ជាអនុភូមិអូរព្រិចបានផ្ដល់បទសម្ភាសន៍ជូនដល់អ្នកសារព័ត៌មានយើងថាជុំវិញការជះក្លិនទាំងអស់នេះសូមឱ្យសាកសួរដល់រោងចក្រផ្ទាល់តែម្ដងទៅ រួចចុចបិទទូរស័ព្ទដៃ ព្រោះលោកហាក់ដូចជាមិនសូវខ្វាយខ្វល់ និងមិនចង់និយាយអ្វីទាំងអស់ តែកុំភ្លេចថាលោកជាមន្ត្រីបម្រើរាស្ត្រទោះបីចង់មិនចង់ក៏ដោយ។ ចំណែកលោក លី សុភាលីន ជាអភិបាលស្រុកពញាក្រែកបានជម្រាបជូនមកសារព័ត៌មានរបស់យើងថា នៅវេលាព្រឹកនេះនាថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ លោកសូមអធ្យាស្រ័យមិនបានឆ្លើយតបដោយសារមានការជាប់ប្រជុំ អង្គភាពសារព័ត៌មានរបស់យើងយល់ឃើញថាដោយសារកាតព្វកិច្ចភារកិច្ចលោកត្រូវបំពេញនិងមានការរវល់ខ្លាំងពេក ទើបសារព័ត៌មានរបស់យើងទទួលបានតែចម្លើយជាប់ប្រជុំប៉ុណ្ណឹង ហើយនេះគឺជាសារមួយដ៏ល្អសម្រាប់មន្ត្រីហ៊ានទទួលខុសត្រូវនៅក្នុងការលើកទូរសព្ទដៃរបស់អ្នកសារព័ត៌មានដោយបានឆ្លើយតបត្រឡប់មកវិញ ផ្ទុយពីមន្ត្រីមួយចំនួនទៀតឮថាអ្នកសារព័ត៌មានទំនាក់ទំនងដើម្បីសាកសួរព័ត៌មានទៅបែរជាមិនលើកឬក៏ចុចបិទទូរសព្ទដៃតែម្ដងហើយមន្ត្រីប្រភេទនេះភាគច្រើនជាមន្ត្រីមិនហ៊ានទទួលខុសត្រូវចំពោះកាតព្វកិច្ចនិងការងាររបស់ខ្លួន។ បន្ថែមពីលើនេះទៅទៀតសារព័ត៌មានរបស់យើងនឹងធ្វើការទំនាក់ទំនងទៅឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អាជ្ញាធរនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែងនិងបង្រាបការក្លែងបន្លំ (ហៅថា ក ប ប ឬ CCF) ជាដើមដើម្បីសូមការបញ្ជាក់បន្ថែម ក៏ប៉ុន្តែសារព័ត៌មានរបស់យើងមិនអាចធ្វើការទំនាក់ទំនងបានដោយពុំមានលេខទូរសព្ទដៃ។ តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែមានជំនឿជឿជាក់ចំពោះថ្នាក់ដឹកនាំរបស់យើងនៅខេត្តត្បូងឃ្មុំដែលតែងតែបំពេញភារកិច្ចដោយយកចិត្តទុកដាក់ចំពោះទុក្ខធុរៈពលរដ្ឋក៏ដូចជាចូលរួមចំណែកក្នុងការការពារនៅសុវត្ថិភាពសុខមាលភាពពលរដ្ឋទូទៅ និងធ្វើការដើម្បីជួយជំរុញផ្នែកសេដ្ឋកិច្ចជាតិឆ្លងតាមរយៈការអនុវត្តច្បាប់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមកធ្វើការរកស៊ីវិនិយោគនៅក្នុងទឹកដីកម្ពុជាត្រូវតែមានការគោរពដល់បទដ្ឋាននានាដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានចែង។ អង្គភាពសារព័ត៌មានរបស់យើងនិងទទួលយកនូវរាល់ព័ត៌មានទាំងឡាយណាដែលស្ថាប័ននៃក្រសួងពាក់ព័ន្ធធ្វើការបំភ្លឺដើម្បីយើងនឹងផ្សព្វផ្សាយបន្តជៀសវាងកុំឲ្យសាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការងារឆ្ងល់ និងរក្សាការពារនូវសុខមាលភាពពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ស្ដីពីច្បាប់ក៏ដូចជាបទដ្ឋាននានានិងអ្វីដែលជាកង្វះខាតចន្លោះប្រហោងដែលមើលទៅហាក់បីដូចជាមិនគោរពនូវគោលការណ៍មួយចំនួននៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ហើយយើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញ វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំក្នុងអន្តរកាលឯកឧត្តម នេត្រ […]
Author: ppuser
រោងចក្រផលិតបារីចិនខណ្ឌកំបូល មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា?សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស (កបប)មេត្តាចុះត្រួតពិនិត្យ
រោងចក្រផលិតបារីចិនខណ្ឌកំបូល មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា?សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស (កបប)មេត្តាចុះត្រួតពិនិត្យ រាជធានីភ្នំពេញ :បន្ទាប់ពី អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិន មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារី ចិនមួយកន្លែងស្ថិតនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ដែលជាទីកន្លែងផលិតបារី ដែលគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក្តី តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតនិងចែកចាយ នៅមិនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ។ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។ បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ […]
ទីតាំងដ៏ធំដែលមិនមានលើកស្លាកថាជាក្រុមហ៊ុនរកសុីអ្វីឲ្យពិតប្រាកដគ្រាន់តែជាកន្លែងស្តុកនៃការប្រមូលទិញកង់ឡានជជុះនៅកម្ពុជានិងបានចរាចរណ៍ឲ្យរថយន្តធំៗរបស់វៀតណាមដឹកជញ្ជូនទៅហើយនិងមកជាប្រចាំ
ទីតាំងដ៏ធំដែលមិនមានលើកស្លាកថាជាក្រុមហ៊ុនរកសុីអ្វីឲ្យពិតប្រាកដគ្រាន់តែជាកន្លែងស្តុកនៃការប្រមូលទិញកង់ឡានជជុះនៅកម្ពុជានិងបានចរាចរណ៍ឲ្យរថយន្តធំៗរបស់វៀតណាមដឹកជញ្ជូនទៅហើយនិងមកជាប្រចាំ ខេត្តព្រៃវែង :បើយោងតាមមតិសាធារណៈបាននិយាយតៗគ្នាថានៅទីតាំងភូមិម៉ឺនជ័យ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានរថយន្តធំៗ របស់ជនជាតិវៀតណាមចេញហើយនិងចូលទៅហើយនិងមកតាមច្រក់អន្តរជាតិអន្លង់ជ្រៃដែលនៅមិនឆ្ងាយពីទីតាំងដីឡូមួយដ៏ធំដោយស្តុកទំនិញកង់ឡានជជុះ។ នៅក្នុងទីតាំងកន្លែងនេះមានការស្តុកនូវទំនិញកង់ឡានដែលដឹកជញ្ជូនគ្រប់ខេត្តក្រុងមកដាក់ទីនេះ ហើយបន្តនាំទៅប្រទេសវៀតណាមដោយមានរថយន្តពាក់ស្លាកលេខវៀតណាមស៊េរីV1ធំៗចេញចូលទៅហើយនិងមកជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នកសារព័ត៌មានជ្រាបដំណឹង និងធ្វើការផ្សព្វផ្សាយដំណឹងជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មានអំពីសកម្មភាពទាំងអស់នេះផង។ ហើយដើម្បីជាការឆ្លើយតបក្នុងកិច្ចការងារបម្រើសង្គមក្រុមអ្នកសារព័ត៌មានរបស់យើងក៏បានចុះទៅដល់ទីតាំងនោះក៏ឃើញមានរថយន្តធំៗរបស់វៀតណាមតម្រៀបជាជួរៗដើម្បីត្រៀមដឹកទំនិញជាប្រភេទកង់ឡានត្រៀមចេញទៅប្រទេសវៀតណាមមែន។ពេលនោះបន្ទាប់ពីអ្នកសារព័ត៌មានរបស់យើងបានពិនិត្យឃើញហើយក៏បានធ្វើការសាកសួរទៅលោក អភិបាលស្រុកកំចាយមារខេត្តព្រៃវែង ថាតើទីតាំងនេះលោកបានជ្រាបជាដំណឹងដែរឬទេឋណះលោកទើបមកកាន់តំណែងថ្មីៗ ហើយការធ្វើអាជីវកម្មនេះស្របនឹងតាមច្បាប់នៃប្រទេសកម្ពុជាដែរឬយ៉ាងណា? ខណៈពេលនោះលោកបានបញ្ជាក់ថា ដោយសារទីតាំងនេះគឺជាស្ថិតក្រោមការគ្រប់គ្រងនៃដែនគ្រប់គ្រងកិច្ចការព្រំដែនគោកនៃច្រក់អន្តរជាតិអន្លង់ជ្រៃ ដូច្នេះលោកសូមឱ្យអ្នកសារព័ត៌មានជួយសាកសួរទៅអ្នកគ្រប់គ្រងច្រក់អន្លង់ជ្រៃតែម្ដងទៅ។ ស្របពេលជាមួយគ្នានោះដែរអ្នកសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរសព្ទ ០៣១ ៨៩១៧..៧ លេខនេះជាលេខទូរស័ព្ទដៃបស់លោកជាប្រធានច្រក់អន្តរជាតិអន្លង់ជ្រៃ ក៏ប៉ុន្តែពេលដែលហៅទូរសព្ទចូលហើយ ម្ចាស់លេខទូរសព្ទថាគាត់មិនមែនជាអ្នកគ្រប់គ្រងច្រក់ទេគ្រាន់តែជាអ្នកគ្រប់គ្រងមើលការខុសត្រូវក្រុមហ៊ុនចិនទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយមហាជនក៏ដូចជាអ្នកធ្វើអាជីវកម្មមុខរបរដូចៗគ្នាឬក៏ប្រហាក់ប្រហែលគ្នាក៏នៅរង់ចាំទទួលការឆ្លើយតបបំភ្លឺពីស្ថាប័នពាក់ព័ន្ធមានដូចជា ប្រធានច្រក់អន្លង់ជ្រៃថាតើការដឹកជញ្ជូនទៅហើយនិងមកមានការបង់ពន្ធអាករជូនរដ្ឋដែរឬទេឬបង់កម្រិតណាដែរ? ហើយការដឹកជញ្ជូនទាំងអស់នេះដែលជាទំនិញធ្ងន់ៗនិងបានមកពីការទិញលក់ដោយឆ្លងដែនរវាងកម្ពុជាវៀតណាមមានការត្រួតពិនិត្យបានត្រឹមត្រូវដែរឬយ៉ាងណា ឬមានទំនិញអ្វីផ្សេងៗដទៃទៀតលាយឡំគ្នាដែរឬយ៉ាងណាពីព្រោះរថយន្តដែលដឹកកង់ឡានទាំងអស់នោះសុទ្ធសឹងតែមានការគ្របដោយកៅស៊ូជិតៗ? បើគ្រាន់តែជាទីកន្លែងស្តុកទំនិញដ៏ធំទាំងអស់នេះបើគិតជាសាច់ប្រាក់រាប់ពាន់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ តែបែរជាមិនលើកស្លាកយីហោថាជាអាជីវកម្មឬក្រុមហ៊ុនអ្វីសោះនោះឱ្យបានត្រឹមត្រូវ? បន្ថែមពីចម្ងល់លើនេះគឺសូមឱ្យមន្ទីរពន្ធដារខេត្តព្រៃវែងជួយធ្វើការពិនិត្យអំពីទីតាំងមួយនេះដោយក្តីអនុគ្រោះផងចុះផងចុះ។ អង្គភាពសារព័ត៌មានរបស់យើងទាំងអស់និងរង់ចាំទទួលយកបំណឹងនៃការឆ្លើយតបត្រឡប់មកវិញដើម្បីបញ្ជាក់ជូនដល់សាធារណជនក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗដទៃៗទៀត ដើម្បីកុំឲ្យមានមន្ទិលសង្ស័យថាសកម្មភាពអ្នករកស៊ីមួយចំនួនមានការគោរពច្បាប់ដោយមានការបង់ពន្ធយ៉ាងត្រឹមត្រូវជូនរដ្ឋ ជៀសសវាងការរកស៊ីមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ សំខាន់បំផុតជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋ។ សារព័ត៌មានរបស់យើងធ្វើការចេញផ្សាយស្របតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ដែលរាជរដ្ឋាភិបាលឱ្យធ្វើការចូលរួមផ្សព្វផ្សាយដំណឹងក្នុងកិច្ចការងារបម្រើសង្គមនៃការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើងទាំងអស់គ្នា សូមអរគុណ។
ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព
នោះព្រះអើយ! ធ្លាប់តែឮគេនិយាយតឮភ្លាពីមាត់មួយទៅមួយ ឥឡូវនេះឃើញច្បាស់នឹងភ្នែកតែម្ដង ! ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព ខេត្តស្វាយរៀង: បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនប្រាប់មកអ្នកសារព័ត៌មានយើងឱ្យជួយពិនិត្យ និងធ្វើការចុះផ្សាយជម្រាបដំណឹងដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិពិសេសមន្ត្រីសមត្ថកិច្ចមានជំនាញជួយធ្វើការទប់ស្កាត់រាល់ការលួចនាំចូលសាច់មាន់បង្កកមួយចំនួនតាមរយៈច្រករបៀងស្ថិតនៅភូមិធ្លក សង្កាត់ច្រក់ម្ទេស ទល់មុខសាលាក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជាវៀតណាម។ ចំពោះប្រភេទសាច់ទាំងអស់នោះមិនត្រូវបានធ្វើការត្រួតពិនិត្យតាមរបៀប និងបច្ចេកទេសពេទ្យសត្វនោះទេ ឬក៏មន្ត្រីពាក់ព័ន្ធ ហើយសូមឲ្យថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន! នាព្រឹកព្រលឹមម៉ោងប៉ុន្មានជាង៦ព្រឹកអ្នកសារព័ត៌មានរបស់យើងបន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីប្រជាពលរដ្ឋក៏បានធ្វើដំណើរដើម្បីពិនិត្យមើលនូវរាល់នូវទិដ្ឋភាពដែលជនជាតិវៀតណាមដឹកសាច់បង្កកតាមម៉ូតូដោយគ្មាននរណាពិនិត្យនោះទេគឺចូលមកទឹកដីខ្មែរដើម្បីចែកចាយបន្តតាមទីផ្សារក្នុងប្រទេសកម្ពុជា ហើយបើទោះបីជានរណាមានផលប៉ះពាល់សុខភាពក៏ដោយ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងសូមជម្រាបជូនដំណឹងជូនចំពោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀង លោក គុជស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញ មន្ត្រីនៃ កងកម្លាំងការពារព្រំដែនគោកច្រក់ម្ទេស ជ្រាបជាព័ត៌មានតាមរយៈបណ្ដាញការផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើង។ដោយអង្គភាពសារព័ត៌មានរបស់យើងពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនងដោយផ្ទាល់។ ហើយសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីអំពីរបបវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន សូមអរគុណ។ ចេញផ្សាយដោយសារព័ត៌មាន Phnompenh Today Tel:0888753768
សាធារណៈជនកំពុងមានការរិះគន់ថាជនជាតិវៀតណាមមានខ្នងបង្អែកដ៏រឹងមាំ ហ៊ានចូលនេសាទល្មើសលើផ្ទៃទឹកខេត្តតាកែវ ក្រោមការចាត់ចែងមន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលផ្ទុយពីប្រសាសន៍សម្ដេច ហ៊ុនសែន ថាធ្វើជាមន្ត្រីត្រូវមានតួនាទីដើម្បីកំចាត់ពួកឈ្មួញរកស៊ីនេសាទខុសច្បាប់លើផ្ទៃទឹក
សាធារណៈជនកំពុងមានការរិះគន់ថាជនជាតិវៀតណាមមានខ្នងបង្អែកដ៏រឹងមាំ ហ៊ានចូលនេសាទល្មើសលើផ្ទៃទឹកខេត្តតាកែវ ក្រោមការចាត់ចែងមន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលផ្ទុយពីប្រសាសន៍សម្ដេច ហ៊ុនសែន ថាធ្វើជាមន្ត្រីត្រូវមានតួនាទីដើម្បីកំចាត់ពួកឈ្មួញរកស៊ីនេសាទខុសច្បាប់លើផ្ទៃទឹក។ ខេត្តតាកែវ បើយើងអង្កេតមើលទិដ្ឋភាពនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារ ជាប់ព្រំប្រទល់ប្រទេសវៀតណាមមាន សមត្ថកិច្ចថ្នាក់ជាតិ និងស្ថាប័នជំនាញកំពុងដេកលុងលក់ចំពោះបញ្ហា ជនវៀតណាម ចូលមកនេសាទក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមការចាត់ចែងនិងសម្របសម្រួល ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ដែលមានឥទ្ធិពលមិនមែនតូច អាចយកដៃបាំងមេឃ បង្កើនបទល្មើសនេសាទ និងអនុវត្តចាត់ចែងផ្សេងៗបាន។ នេះគឺជាការលើកឡើងហើយក៏ជាការផ្ដល់ដំណឹងជូនលោកវ៉ី សំណាង អភិបាល ខេត្តតាកែវ គួរតែសិក្សាក្នុងបញ្ហានេះ និងចាត់វិធានការទប់ស្កាត់ ចំពោះជនជាតិវៀតណាមចូលនេសាទខុសច្បាប់ទាំងនេះចៀសវាងទាល់តែថ្នាក់ដឹកនាំកំពូលៗ ឬនាយករដ្ឋមន្ត្រីលោកមានប្រសាសន៍។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងទឹកដីខ្មែរនៅស្រុកអង្គរបុរីនិងស្រុកបុរីជលសារត្រូវបង់លុយឲ្យលោកកេ(ជនជាតិវៀតណាម) ដែលជាប្រតិបត្តិករដោយផ្ទាល់នៅលើផ្ទៃទឹកក្នុងតំបន់ទាំងពីរនេះ។ ការបញ្ជាក់ច្បាស់ៗតៗគ្នាទៅលើទិដ្ឋភាពជាក់ស្ដែងនៅផ្ទៃទឹកថាលោក សុខ ឡេះ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លោកកេ ជាអ្នកដើរប្រមូលលុយពីអ្នកនេសាទវៀតណាមដើម្បីយកបន្តឲ្យហើយបើមានបញ្ហានៅលើផ្ទៃទឹកគឺលោកកេ ជាអ្នកដោះ ស្រាយដោយផ្ទាល់,តែបើរឿងនោះជារឿងធំដុំគឺត្រូវមាន មុខលោក សុខ ឡេះ ជាអ្នកចេញមកសម្របសម្រួលគ្រប់ពេលវេលា។ ជាក់ស្ដែងបើតាមសេចករាយការណ៍ពីអ្នកនេសាទវៀតណាមប្រាប់អ្នកកាសែតនៅផ្ទៃទឹកក្នុងស្រុកអង្គរបុរីឲ្យដឹងថា ពួកគេបានបង់ប្រាក់ឲ្យឈ្មោះកេ ក្នុងការនេសាទណូរ៉ាវប្រវែង ៥០០ម៉ែត្រ២០ លានដុង។ សកម្មភាពល្មើសច្បាប់បែប នេះត្រូវបានធ្វើជាប្រចាំដូចបណ្ដាឆ្នាំមុនៗដែរ បើទោះបី ជារាជរដ្ឋាភិបាលបានផ្លាស់ប្ដូរចៅហ្វាយខេត្តហើយ ក៏ ដោយ។ ពួកមន្ត្រីជលផលខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកសៅ […]
សម្ដេច ហ៊ុន សែន ចេញសារលិខិតក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូម លើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប៕
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជាច្រើននាក់
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជាច្រើននាក់ កំពង់ស្ពឺ)បឋម÷កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោងប៉ុន្មាន ៩ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងមួយកន្លែង ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីរាយការណ៍ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមសហការពីកម្លាំងអគ្គស្នងការនគរបាលជាតិខេត្តកំពង់ស្ពឺរួមទាំងកម្លាំងអាវុធហត្ថ ជាច្រើនចូលរួមផងដែរ។ បើតាមសេចក្ដីរាយការណ៍ ជំហានដំបូងនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិ សាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ ជាច្រើននាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរហ្នឹងក៏សាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ […]
រដ្ឋបាលស្រុក និងខេត្តបញ្ជាបន្ទាន់ដើម្បីដោះស្រាយជូនពលរដ្ឋខណៈដែលមានមនុស្សរងរបួសធ្ងន់និងស្រាល ព្រមទាំងសត្វគោមួយចំនួនដោយសារតែការបន្ទុះភ្នំរបស់ក្រុមហ៊ុន
រដ្ឋបាលស្រុក និងខេត្តបញ្ជាបន្ទាន់ដើម្បីដោះស្រាយជូនពលរដ្ឋខណៈដែលមានមនុស្សរងរបួសធ្ងន់និងស្រាល ព្រមទាំងសត្វគោមួយចំនួនដោយសារតែការបន្ទុះភ្នំរបស់ក្រុមហ៊ុន ខេត្តកំពត: បើយោងតាមប្រភពព័ត៌មានដែលបានជម្រាបដំណឹងមកថា មានក្រុមហ៊ុនវិនិយោគភ្នំមួយដែលមានឈ្មោះហៅថាក្រុមហ៊ុនម្សៅបៀក(មានតំណាងអ្នកគ្រប់គ្រងលោក លី គឹមវ៉ុន) ក្រុមហ៊ុនម្សៅបៀកនេះបានធ្វើការបំផ្ទុះភ្នំដោយបំបែកថ្មយកធនធានធម្មជាតិដើម្បីកែច្នៃជាវត្ថុធាតុដើមផ្សេងៗដើម្បីធ្វើអាជីវកម្មលក់ចែកចាយគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនៃការបំបែកថ្មពីភ្នំដែលមានឈ្មោះថាភ្នំច្រលួញ ស្ថិតនៅក្នុងភូមិ ច្រក់ឃ្លី ស្រុកបន្ទាយមាស ខេត្តកំពត។ បើយោងតាមការរៀបរាប់របស់សាច់ញាតិដែលរងគ្រោះដោយសារការបន្ទុះក្នុងនោះដែលធ្វើឲ្យក្រុមគ្រួសារមានមនុស្សតូចធំរបស់ធ្ងន់និងស្រាល ព្រមទាំងសត្វគោមួយចំនួន និងផ្ទះត្រូវធ្លុះធ្លាយពាងត្រូវបែកបាក់ផងដែរ។ បើយោងតាមសមត្ថកិច្ចមួយចំនួនដែលបានប្រាប់បានឲ្យដឹងថាការបន្ទោសភ្នំនេះអាចមានចម្ងាយឆ្ងាយមានល្បឿនដល់ជាង៣០០ម៉ែត្រចេញពីកន្លែងបំផ្ទុះ។ នៅជុំវិញករណីហេតុការណ៍ខាងលើនេះ លោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបានឱ្យក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយមាសរបស់លោកចូលមកធ្វើការងារនេះស្របតាមបទបញ្ជាឯកឧត្តមអភិបាលខេត្តកំពតលោក ម៉ៅ ធនិន្ទ នូវគោលការណ៍ដោយស្រាយការងារទាំងបួនក្នុងនោះរួមមានទី១ សូមធ្វើការសង្គ្រោះជីវិតមនុស្សជាបឋមជាបន្ទាន់និងចាំបាច់ ទី២ ត្រូវធ្វើការជួសជុលរាល់ផ្ទះសម្បែងដែលរងការខូចខាតធ្លុះធ្លាយឲ្យបានលឿនរហ័ស ទីបី ត្រូវតែបញ្ជាឲ្យរាល់កម្លាំងជំនាញនិងកិច្ចការរដ្ឋបាលស្រុកធ្វើការស្រាវជ្រាវរាល់ផលប៉ះពាល់និងទំហំនៃការខូចខាតឲ្យបានច្បាស់លាស់ដើម្បីឈានទៅដល់ការវាយតម្លៃធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវដើម្បីឲ្យខាងក្រុមហ៊ុនធ្វើការទូទាត់ជូនដល់ជនរងគ្រោះទាំងឡាយដែលជាប្រជាពលរដ្ឋរបស់ស្រុកខេត្ត និងទី៤ត្រូវធ្វើកិច្ចការងាររាល់ផលប៉ះពាល់ទាំងអស់នោះដែលផ្ដល់ភាពពិតប្រាកដនិងត្រឹមត្រូវជៀសវាងដើម្បីមានការវាយប្រហារនិងរិះគន់ពីសំណាក់ព័ត៌មានមិនពិតតែមានផលប៉ះពាល់ទៅដល់កិច្ចការវិនិយោគរបស់អ្នករកស៊ីទាំងឡាយ ដែលមានការអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរឆ្ពោះកសាងប្រទេសជាតិកម្ពុជាយើង។ យើងសូមបញ្ជាក់ផងដែរថាជារៀងក្នុងករណីហេតុការណ៍ដែលកើតឡើងគ្រប់ពេលវេលារដ្ឋបាលស្រុកបន្ទាយមាសរាំការដឹកនាំរបស់លោក នូរ ច័ន្ទដា តែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដើម្បីសម្រួល និងជួយដោះស្រាយជូនដល់ពួកគាត់ខណៈដែលបញ្ហាអ្វីដែលកើតឡើង។ សម្រាប់ផលប៉ះពាល់ និងខូចខាតទាំងអស់នោះមិនទាន់អាចវាយតម្លៃ និងសន្និដ្ឋានថាខាងភាគីក្រុមហ៊ុនធ្វើការសងជាសំណងទូទាត់ជាសាច់ប្រាក់ និងត្រូវបានដាក់ពិន័យទោសទណ្ឌតាមច្បាប់ជាធរមានបើទោះបីជាក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណយ៉ាងណានោះនៅឡើយទេ ព្រោះពេលនេះអាជ្ញាធរ និងកម្លាំងជំនាញ រួមជាមួយកំពុងសិក្សាដើម្បីវាយតម្លៃសំុណុំរឿងហេតុការណ៍នេះដល់ផលប៉ះពាល់ព្រមទាំងធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនធ្វើការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ អង្គភាពសារព័ត៌មានរបស់យើង និងរង់ចាំទទួលយកនូវគ្រប់បណ្ដាប្រភពព័ត៌មានពាក់ព័ន្ធផ្សេងៗទៀតក្នុងករណីចាំបាច់ដើម្បីទទួលយកព័ត៌មានបញ្ជាក់បន្ថែម និងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មានព្រមទាំងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។