ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែមិថុនា

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែមិថុនា នេះ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣២°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក្រុមហ៊ុន Oneroad បានផ្តល់នូវកាតាបសម្រាប់កូនសិស្ស ចំនួន ១ ០០០ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ សម្រាប់ផ្តល់ជូនបន្តដល់កូនចៅមន្ត្រីរាជការក្រសួងព័ត៌មាន។

ព័ត៌មានជាតិ

វេទិកាសារព័ត៌មានពិសេសមួយដោយអញ្ជើញ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងការអូសទាញវិនិយោគ និងអំពីផែនការរួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល

  ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីម៉ោង ៩,០០នាទីព្រឹក ដល់ម៉ោង១២,០០នាទីថ្ងៃត្រង់ ក.អ.ក នឹងរៀបចំវេទិកាសារព័ត៌មានពិសេសមួយដោយអញ្ជើញ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងការអូសទាញវិនិយោគ និងអំពីផែនការរួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ សូមជម្រាបជូនថា វេទិកាសារព័ត៌មានខាងលើនេះ នឹងរៀបចំធ្វើនៅអគារទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយសារទីកន្លែងសម្រាប់រៀបចំវេទិកាមានកំណត់ សូមអ្នកសារព័ត៌មាន មេត្តាចុះឈ្មោះចូលរួមជាមុនតាម រយៈលេខទូរស័ព្ទ និងតេទ្បេ​ក្រាម ៖ ០១២ ៨៩ ៥៨ ៥២ / ០១៧ ៣៩៧ ២៩៤ / ០៧៧ ៤៨០ ១៧១​។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី១មួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេង

ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី១មួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ភ្នំពេញ÷នាយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកប្រាប់ភ្នាក់ងារសារព័ត៌មានឱ្យបងស្អាតធីវីយើងថាមានលេងល្បែងស៊ីសងហ្គេមបាញ់ត្រីឈ្មោះREMlX កំពុងបើកដំណើរការទទួលភ្ញៀវឲ្យចូលលេងយា៉ងគគ្រឹកគ្រេងថ្នាល់ដាក់លុយរាប់រយដុល្លារ ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់គាត់មានការព្រួយបារម្ភៃខ្លាចកើតមាន ចោរ កម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងភូមិឃុំជាដើម។ សូមរំលឹកថា អនុសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជា ថ្មីៗនេះ ឱ្យអភិបាលរាជនីខេត្ត ទាម ២៥ ខេត្តក្រុង ត្រូវបិទទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ ឱ្យខណ្ឌតែបាន សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត បានបញ្ជាក់ យ៉ាងច្បាស់ថា អាជ្ញាធរស្រុកក្រុងខេត្តណា ដែលមិនទប់ស្កាត់មិនបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមមុខបាត់បង់តំណែងទៀតផង។។ បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីតែងតែចូលទៅលេងយ៉ាងៗគគ្រឹកគ្រេងនៅចំណុចទីតាំងខាងលើនេះ ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមននាំគ្នារក្សាភាពស្ងៀមស្ងាត់ បង្គឿននិងបទបញ្ជា របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត ដែលមានប្រសាសន៍កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះមានអ្វីពិសេសនៅពីក្រោយខ្នងបានជាមិនបង្ក្រាប។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបទុក្ខដោយសារការផ្ទុះគ្រាប់

ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់មនោរម្យ

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់មនោរម្យ បើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទបានមួយរយៈខ្លី” ភ្នំពេញ ÷ដំណើការឡើងវិញហើយ បន្ទាប់ពីបិទបានត្រឹមតែមួយរយៈខ្លី ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា  និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ មហាជន និងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ថា តើអនុសាសន៍របស់សម្ដេចបវរធិបតី […]

ព័ត៌មានជាតិ

រដ្ឋបាលស្រុកឱរ៉ាល់ចេញសេចក្តីប្រកាសថាព័ត៌មានថាទីតាំងដែលមានអ្នកប្រកាសលក់ដីគឺស្ថិតនៅក្នុងដែនជម្រកការពាររបស់រដ្ឋ

រដ្ឋបាលស្រុកឱរ៉ាល់ចេញសេចក្តីប្រកាសថាព័ត៌មានថាទីតាំងដែលមានអ្នកប្រកាសលក់ដីគឺស្ថិតនៅក្នុងដែនជម្រកការពាររបស់រដ្ឋ

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង —————————————- នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ សំដៅប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព សុខភាព និងសុខភមង្គល។ #កអក​ #តំបន់​ឆ្នេរ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ ព័ត៌មានសុខភាពនិងសម្រស់

ទីតាំងបើកថ្មីល្បីថាមានបង្កប់ការប្រើប្រាស់ថ្នាំញៀន និងបម្រើសេវាផ្លូវភេទដ៏កក្រើក

ទីតាំងបើកថ្មីល្បីថាមានបង្កប់ការប្រើប្រាស់ថ្នាំញៀន និងបម្រើសេវាផ្លូវភេទដ៏កក្រើក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ: បើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមួយចំនួនថា មានទីតាំងត្រូវបានជនជាតិថៃបើកសម្រាប់បម្រើសេវាជួញដួរផ្លូវភេទ និងប្រើប្រាស់ថ្នាំញៀន  តើជាហេតុបង្កឲ្យមានបញ្ហាដល់អាយុជីវិត សេចក្តីថ្លៃថ្នូរ និងសន្តុសុខរបស់មនុស្សនៅកម្ពុជា ការលើកឡើងក៏ដូចជាទិដ្ឋភាពជាក់ស្ដែងដែលទទួលបានទាំងនេះហាក់ដូចជាផ្ទុយពីអ្វីដែលសមត្ថកិច្ចមូលដ្ឋានខាងលើស្ថិតនៅក្រុងប៉ោយប៉ែតមិនដឹង មិនឮ និងឃើញអំពីទីតាំងទាំងនេះទាល់តែសោះ។ ជារៀងរាល់រាត្រីមានរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយចំនួនបានដឹកជញ្ជូននារីស្អាតៗទៅហើយនិងមកចេញហើយនិងចូលពីផ្ទះមួយកន្លែងដែលគ្មានស្លាកយីហោ មានតែភ្លើងពណ៌ស្រឹមៗ ស្ថិតនៅភូមិបាលិលេយ្យ១ ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ដោយល្បីល្បាញថាជាទីតាំងរកស៊ីមិនត្រឹមត្រូវ និងមានការគេចវេសក្នុងការបង់ពន្ធអាករជូនដល់រដ្ឋតាមរយៈការបើកបម្រើសេវាផ្សេងៗដែលច្បាប់បានអនុញ្ញាតឲ្យគ្រប់បុគ្គលមានភាពស្មើរគ្នាកតព្វកិច្ចជូនរដ្ឋ និងគោរពច្បាប់នៃប្រទេសកម្ពុជា។ ជាងនេះទៅទៀតការពពាក់ពពូនគ្នារបស់ជនអន្តោប្រវេសន៍មួយចំនួនដែលមានម្ចាស់ទីតាំងជាជនជាតិអន្តោប្រវេសន៍ថៃ ដែលអាចនាំឲ្យមានភាពអសន្តិសុខសម្រាប់ប្រទេសជាតិ ខណៈដែលក្រុងប៉ោយប៉ែតជាទីតាំងដែលមានជនអន្តោប្រវេសន៍មកធ្វើការរស់នៅនិងរកស៊ីចេញចូលដោយធ្វើយ៉ាងណាដើម្បីគ្រប់គ្រងឲ្យបានសន្តិសុខជាតិជាមូលដ្ឋានរបស់ប្រទេសកម្ពុជា។ ហើយជាងនេះទៅទៀតទោះបីជាទីតាំងនេះមិនត្រូវបានសមត្ថកិច្ចបានដឹងអំពីការប្រមូលផ្ដុំគ្នាក្នុងការបម្រើសេវាកម្មជួញដូរផ្លូវភេទដោយមានការដឹកជញ្ជូនមនុស្សទៅហើយ និងប្រើប្រាស់ថ្នាំញៀនក៏ដោយ ក៏ប្រជាពលរដ្ឋសំណូមពរ និងជឿជាក់ចំពោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងលោកវីរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត សូមមានវិធានការ និងត្រួតពិនិត្យទីតាំងខាងលើ ដើម្បីរក្សាឲ្យបាននូវសន្តិសុខជាតិ និងសេចក្តីថ្ងៃថ្នូររបស់ប្រទេសកម្ពុជា សូមអរគុណ។

ព័ត៌មានជាតិ

សូមអបអរសាទរដល់ ឯកឧត្តម Prabowo Subianto ប្រធានគណបក្ស Gerindra Party ដែលបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

សូមអបអរសាទរដល់ ឯកឧត្តម Prabowo Subianto ប្រធានគណបក្ស Gerindra Party ដែលបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។