រោងចក្រផលិតបារីចិនខណ្ឌកំបូល មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា?សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស (កបប)មេត្តាចុះត្រួតពិនិត្យ រាជធានីភ្នំពេញ :បន្ទាប់ពី អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិន មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារី ចិនមួយកន្លែងស្ថិតនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ដែលជាទីកន្លែងផលិតបារី ដែលគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក្តី តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតនិងចែកចាយ នៅមិនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ។ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។ បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ […]
ព័ត៌មានសន្តិសុខសង្គម
ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព
នោះព្រះអើយ! ធ្លាប់តែឮគេនិយាយតឮភ្លាពីមាត់មួយទៅមួយ ឥឡូវនេះឃើញច្បាស់នឹងភ្នែកតែម្ដង ! ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព ខេត្តស្វាយរៀង: បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនប្រាប់មកអ្នកសារព័ត៌មានយើងឱ្យជួយពិនិត្យ និងធ្វើការចុះផ្សាយជម្រាបដំណឹងដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិពិសេសមន្ត្រីសមត្ថកិច្ចមានជំនាញជួយធ្វើការទប់ស្កាត់រាល់ការលួចនាំចូលសាច់មាន់បង្កកមួយចំនួនតាមរយៈច្រករបៀងស្ថិតនៅភូមិធ្លក សង្កាត់ច្រក់ម្ទេស ទល់មុខសាលាក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជាវៀតណាម។ ចំពោះប្រភេទសាច់ទាំងអស់នោះមិនត្រូវបានធ្វើការត្រួតពិនិត្យតាមរបៀប និងបច្ចេកទេសពេទ្យសត្វនោះទេ ឬក៏មន្ត្រីពាក់ព័ន្ធ ហើយសូមឲ្យថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន! នាព្រឹកព្រលឹមម៉ោងប៉ុន្មានជាង៦ព្រឹកអ្នកសារព័ត៌មានរបស់យើងបន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីប្រជាពលរដ្ឋក៏បានធ្វើដំណើរដើម្បីពិនិត្យមើលនូវរាល់នូវទិដ្ឋភាពដែលជនជាតិវៀតណាមដឹកសាច់បង្កកតាមម៉ូតូដោយគ្មាននរណាពិនិត្យនោះទេគឺចូលមកទឹកដីខ្មែរដើម្បីចែកចាយបន្តតាមទីផ្សារក្នុងប្រទេសកម្ពុជា ហើយបើទោះបីជានរណាមានផលប៉ះពាល់សុខភាពក៏ដោយ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងសូមជម្រាបជូនដំណឹងជូនចំពោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀង លោក គុជស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញ មន្ត្រីនៃ កងកម្លាំងការពារព្រំដែនគោកច្រក់ម្ទេស ជ្រាបជាព័ត៌មានតាមរយៈបណ្ដាញការផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើង។ដោយអង្គភាពសារព័ត៌មានរបស់យើងពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនងដោយផ្ទាល់។ ហើយសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីអំពីរបបវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន សូមអរគុណ។ ចេញផ្សាយដោយសារព័ត៌មាន Phnompenh Today Tel:0888753768
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី១មួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេង
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី១មួយកន្លែងឈ្មោះREMlX កំពុងបើកទទួលភ្ញៀវឱ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ភ្នំពេញ÷នាយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកប្រាប់ភ្នាក់ងារសារព័ត៌មានឱ្យបងស្អាតធីវីយើងថាមានលេងល្បែងស៊ីសងហ្គេមបាញ់ត្រីឈ្មោះREMlX កំពុងបើកដំណើរការទទួលភ្ញៀវឲ្យចូលលេងយា៉ងគគ្រឹកគ្រេងថ្នាល់ដាក់លុយរាប់រយដុល្លារ ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់គាត់មានការព្រួយបារម្ភៃខ្លាចកើតមាន ចោរ កម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងភូមិឃុំជាដើម។ សូមរំលឹកថា អនុសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជា ថ្មីៗនេះ ឱ្យអភិបាលរាជនីខេត្ត ទាម ២៥ ខេត្តក្រុង ត្រូវបិទទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ ឱ្យខណ្ឌតែបាន សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត បានបញ្ជាក់ យ៉ាងច្បាស់ថា អាជ្ញាធរស្រុកក្រុងខេត្តណា ដែលមិនទប់ស្កាត់មិនបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមមុខបាត់បង់តំណែងទៀតផង។។ បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីតែងតែចូលទៅលេងយ៉ាងៗគគ្រឹកគ្រេងនៅចំណុចទីតាំងខាងលើនេះ ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមននាំគ្នារក្សាភាពស្ងៀមស្ងាត់ បង្គឿននិងបទបញ្ជា របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត ដែលមានប្រសាសន៍កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះមានអ្វីពិសេសនៅពីក្រោយខ្នងបានជាមិនបង្ក្រាប។ […]
សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបទុក្ខដោយសារការផ្ទុះគ្រាប់
ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី […]
ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់មនោរម្យ
ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់មនោរម្យ បើកដំណើរការឡើងវិញហើយបន្ទាប់ពីបិទបានមួយរយៈខ្លី” ភ្នំពេញ ÷ដំណើការឡើងវិញហើយ បន្ទាប់ពីបិទបានត្រឹមតែមួយរយៈខ្លី ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ មហាជន និងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ថា តើអនុសាសន៍របស់សម្ដេចបវរធិបតី […]
ទីតាំងបើកថ្មីល្បែងខុសច្បាប់នៅអាគារផ្លាហ្សាជាន់ទី៤
ទីតាំងបើកថ្មីល្បែងខុសច្បាប់នៅអាគារផ្លាហ្សាជាន់ទី៤ ………….. គួររំលឹកផងដែរថាទីតាំងសប្បាយមួយចំនួនខាងលើនេះធ្វើឲ្យមនុស្សឈ្លួក់វង្វេងនៅក្នុងផ្សារផ្លាហ្សាបឹងត្របែកជាន់ទី 4 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឥឡូវបានបើកដំណើរការអោយមនុស្សពពាក់ពពូនគ្នាចេញចូលជាធម្មតាឡើងវិញ។ ប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងទឹកដីខណ្ឌចំការមនទាំងមូលពិតជាបានដឹងច្បាស់ណាស់ថាទីនោះគឺជាកន្លែងអ្វីហើយ? មហាជនទូទៅស្ទើរតែខ្ជិលយកត្រចៀកស្ដាប់ ភ្នែកមើល ទៅលើចំណាត់ការដដែលៗរបស់សមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនតទៅទៀត ពីព្រោះបើទោះបីជាការសន្យាឬការអាសអាងរបស់លោកអភិបាលនៃគណះអភិបាលខណ្ឌចំការមន លោក គៀង លក្ស័ ចំពោះមុខអ្នកសារព័ត៌មានជាសាធារណះដែលលោកធ្លាប់សន្យាកាលពីមួយរយះមុនក្នុងការចុះបង្រ្កាបនៅក្បែទីតាំង(ណាហ្គា២) កន្លងទៅថ្មីៗមកថា រាល់សកម្មភាពអសន្តិសុខ រាល់ការប្រព្រឹត្តបទល្មើសល្បែងស៊ីសង គ្រឿងញៀន ។ល។គ្រប់ប្រភេទផ្សេងៗទៀតក៏ដោយក៏លោក កៀង លក្ស័ ជាថ្នាក់ដឹកនាំកំពូលក្នុងខណ្ឌនឹងចាត់វិធានការឲខានតែបាន ក៏ប៉ុន្តែទីតាំងខាងលើនេះនៅតែដំណើរការជាធម្មតា។ ប្រជាពលរដ្ឋ និងមហាជនទូទៅរិះគន់ដដែលៗថាប្រហែលជាទីតាំងខាងលើនេះមានខ្នងបង្អែករឹងមាំធំហើយមើលទៅ ឬក៏មានលុយអាចការពារសុវត្ថិភាពចំពោះអ្នកដែលមកចង់សប្បាយកំសាន្តគ្រប់រស់ជាតិដែលទៅទីនោះដែលហាក់ដូចញាណទីតាំងនោះ។ តែទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាល និងមិនទុកឲ្យទីតាំងណាមួយនោះប្រព្រឹត្តខុសពីបទបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យដកតំណែងមន្ត្រីរាជការទាំងអស់ណាក្នុងនោះរួមមាន មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ទាហាន និងអភិបាលឬអភិបាលរង រាជធានីខេត្តក្រុងណា ដែលចូលខ្លួនកាង ព្រងើយមិនស្ដាប់ហើយផ្គើនលើបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូលខាងលើដើម្បីរក្សាអោយបាននូវតម្លៃសន្តិភាពរបស់កម្ពុជា។ បើយោងតាមសារាចរអនុក្រិត្យ និងព្រះរាជក្រិត្យ របស់រាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំបានផ្ដល់សិទ្ធិដល់ថ្នាក់ក្រោមជាតិដើម្បីមើលការខុសត្រូវ បើថ្នាក់ក្រោមជាតិធ្វើមិនបានោះនឹងផ្លាស់ប្ដូរតែងតាំងថ្មីដើម្បីអោយសាកសមទៅនឹងការអនុវត្តន៍និតិរដ្ឋបានដែរឬយ៉ាងណា។ ប្រជាពលរដ្ឋនិងសង្គមស៊ីវិលទទូចសំណូមពរដល់ថ្នាក់ដឹកនាំខណ្ឌចំការមនក្រោមការដឹកនាំរបស់លោកអភិបាលនៃគណះភិបាលខណ្ឌលោក គៀង លក្ស័ និងលោកវីរៈសេនីយ៍ឯក យិន […]
ល្បែងហ្គេមតាមណេតលួចលាក់កំពុងពង្វក់ស្មារតីយុវជនយុវនារីឲ្យវក់វី
ល្បែងហ្គេមតាមណេតលួចលាក់កំពុងពង្វក់ស្មារតីយុវជនយុវនារីឲ្យវក់វី រាជធានីភ្នំពេញ: យុវជនយុវនារីកំពុងតែវង្វេងទៅនឹងល្បែងតាមប្រព័ន្ធណេតអនឡាញមានបាញ់ត្រី និងហ្គ្រេមផ្សេងៗ ដែលជាកត្តាគ្រោះថ្នាក់ដល់ធនធានមនុស្ស និងភាពអសកម្មក្នុងការអភិវឌ្ឍន៍ជាតិដែលផ្ទុយពីច្បាប់សារាចរ ក៏ដូចជាគោលការណ៍ក៏ដូចជាបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលបានដាក់ជូនកន្លងមក។ បទល្មើសដែលក្រុមអ្នកញៀនល្បែងឈ្លួកវង្វែងនៅតាមទីតាំងមួយចំនួនដូចជាស្ថិតនៅក្នុងភូមិសាស្ត្រភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកដំណើរការដោយខុសច្បាប់ឲ្យយុវជន យុវនារី ចូលលេងដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋាន ពីសេសកន្លែងបុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អធិការដ្ឋានខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញបន្តិចសោះនោះឡើយ។ ប្រជាពលរដ្ឋក៏ទទូចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលសូមមេត្តាស្រាវជ្រាវ និងបិទបង្ក្រាបល្បែងស៊ីសងទាំងនោះដោយការផ្តល់ព័ត៌មានដែលពលរដ្ឋកំពុងព្រួយបារម្មណ៍ និងរង់ចាំចំណាត់ការ សូមអរគុណ។ សូមទំនាក់ទំនង :0888737873
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថ ជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។ ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ – សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានរកឃើញជនជាតិថៃ១៧នាក់ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង […]
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក:
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក: …………………………………………….. រាជធានីភ្នំពេញ: ហាងផឹកស៊ីមួយកន្លែងបានឆាប់ឆេះអស់ស្លាកប៉ាណូ និងខូចខាតសម្ភារៈខ្លះថែមទៀតបណ្តាលមកពីផ្ទុះហ្គាសដ៏ធំមួយធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្លុកផ្សារសូរិយាម៉លសង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នេះមានប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងថាករណីនៃការផ្ទុះហ្គាសនេះ បានធ្វើឲ្យអ្នកនៅក្បែរៗហ្នឹងរត់ប្រសេកប្រសាច អ្នកខ្លះក៏ឈរមើលផង ហើយអ្នកខ្លះទៀតក៏បានហៅសមត្ថកិច្ចកាត់ផ្សារថ្មី 3 ខណ្ឌដូនពេញដែលនៅក្បែរនេះស្រាប់ ដើម្បីជួយអន្តរាគមន៍ហៅឡានទឹកធ្វើការពន្លត់។ ថ្វីត្បិតបើមានការឆាប់ឆេះក៏ដោយមួយរំពេចក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យមកមួយចំនួនភ្លាមៗតែម្តងដើម្បីបាញ់ពន្លត់ឲ្យទាន់ពេលវេលាជៀសវាងមានការរាលដាលការប៉ះពាល់ដល់ហាងជាប់ៗគ្នាផ្សេងៗទៀតដែលកំពុងតែផឹកស៊ីសប្បាយៗនៅពេលទាបភ្លឺមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ សូមជម្រាបផងដែរថាទីតាំងប្លុកសូរិយាម៉លនេះជាកន្លែងដែលភ្ញៀវបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗមកជួបជុំគ្នាទាំងស្រីទាំងប្រុសផឹកស៊ីសប្បាយ ព្រោះទីតាំងនេះជាទីតាំងដែលមានការបើកជាយូរឆ្នាំមកហើយស្ទើរតែបណ្ដាប្រទេសនីមួយៗនៅលើពិភពលោកបានស្គាល់អំពីហាងផឹកស៊ីពេលរាត្រីនៅក្នុងប្លុកសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានមានការត្រេកអរចំពោះការអន្តរាគមន៍របស់អាជ្ញាធរសមត្ថកិច្ចក្នុងទឹកដីខណ្ឌ ដូនពេញ រាជធានីភ្នំពេញពីសេសអាជ្ញាធរសង្កាត់សារថ្មីទី៣ដែល បានសហការជាមួយនឹងក្រុមពន្លត់អគ្គីភ័យធ្វើការពន្លត់ឲ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។ ប្រធានអគ្គីភ័យម្នាក់ដែលព្រះនាមអគ្គី 05 បានបញ្ជាក់មកសារព័ត៌មាន CSP TV NEWS និង PHNOM PENH TODAY នៅក្នុងពេលនោះថា លោកបានគ្រប់គ្រងស្ថានភាពបាន ១០០% ហើយសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងរដូវខែរងារខ្យល់បក់មកហើយសូមមើលថែរក្សាផ្ទះសម្បែងពិសេសចង្ក្រានហ្គាស ភ្លើង ឲ្យបានសុខជ្រុងជ្រោយព្រមទាំងទៀនធូប ចៀសវាងហានិភ័យកើតឡើងដោយការធ្វើប្រហែស សូមអរគុណ។