សារលិខិតជូនពរ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ!
ព័ត៌មានជាតិ
ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!
ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត! (ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។ ក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់”បេន”នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀង រួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! ហើយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយ.!!។ ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធ.រក្សាភាពស្ងៀមស្ងាត់!!។ -ករណីនេះក្រុមហ៊ុន១ក្នុងចំណោម៣ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន ដើម្បីយកមកចាត់ចែងនិងរត់ការ.!!។ សូមជម្រាបថា ក្រុមហ៊ុនទាំង៣ខាងលើ៖ ទី១៖ ក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.!។ ២៖ ក្រុមហ៊ុន ផាប់រស្មី ឌីវេឡុបម៉ិន.ឯ.ក.!។ និងទី៣៖ ក្រុមហ៊ុន យុវៈពាណិជ្ជ.ឯ.ក.!។ -ជុំវិញរឿងនេះ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងហួសចិត្តថា ហេតុអ្វីបានជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អាជ្ញាធរខេត្តស្វាយរៀងនិងព្រៃវែង បណ្ដែតបណ្ដោយឱ្យ ក្រុមហ៊ុនទាំង៣ខាងលើ កំណត់យកលុយពីប្រជាពលរដ្ឋ ស្រាញតែអំពើចិត្តនិងខុសច្បាប់បែបហ្នឹងទៅវិញ.ដែលជាហេតុនាំឱ្យ”គោក្របី”ធ្លាក់ថ្លៃប៉ះពាល់ជីវភាពពលរដ្ឋ…!។ -ជាការពិតណាស់ ក្រុមហ៊ុនខាងលើ ទទួលបានអាជ្ញាប័ណ្ណនិងមានសិទ្ធិក្នុងការទិញលក់”គោក្របី”ដើម្បីនាំចេញចូលឆ្លងដែនរវាង”ប្រទេសថៃ.កម្ពុជានិងវៀតណាម”អោយតែជា”គោក្របី”របស់ក្រុមហ៊ុនពិតប្រាកដ!។ ប៉ុន្តែផ្ទុយទៅវិញ […]
វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖
ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើលនិងពិនិត្យបន្តិចសិន កុំអាលចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្ត្រចំនួន ៦ ដើម្បីដឹងថាព័ត៌មាននោះពិត ឫជាព័ត៌មានក្លែងក្លាយ។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់?
សូមជម្រាបដំណឹងជូនដល់អាជ្ញាធរក្នុងភូមិមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលជ្រាបថា ទីតាំងល្បែងសុីសងច្រើនប្រភេទ បង្កប់ក្នុងផ្ទះលក់កាហ្វេរមួយកន្លែង បើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង!
សូមជម្រាបដំណឹងជូនដល់អាជ្ញាធរក្នុងភូមិមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលជ្រាបថា ទីតាំងល្បែងសុីសងច្រើនប្រភេទ បង្កប់ក្នុងផ្ទះលក់កាហ្វេរមួយកន្លែង បើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង! ខេត្តកណ្ដាល :ទីតាំងផ្ទះលក់កាហ្វេរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៦A បង្កប់លួចលាក់លេងល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទជារៀងរាល់ថ្ងៃមិនរំខានដល់ជ្ញាធរនិងសមត្ថកិច្ចក្នងមូលដ្ឋាន ។ យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងបានជម្រាបដំណឹងជូនក៏ដូចជាស្នើរសុំដល់លោក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-ហ្គង់ហ្គា ដោយផ្តោតលើគម្រោងអនុវត្តដែលផ្តល់ផលភ្លាម។ រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន ៤ ក្នុងនោះនៅឆ្នាំ២០២៤ ចំនួន ២ គម្រោងដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានទទួលបានគម្រោង ២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមានគម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង អនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។ រូបថត៖ ខឹម សុវណ្ណារ៉ា