អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថ ជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។ ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ – សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានរកឃើញជនជាតិថៃ១៧នាក់ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង […]
Author: ppuser
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក:
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក: …………………………………………….. រាជធានីភ្នំពេញ: ហាងផឹកស៊ីមួយកន្លែងបានឆាប់ឆេះអស់ស្លាកប៉ាណូ និងខូចខាតសម្ភារៈខ្លះថែមទៀតបណ្តាលមកពីផ្ទុះហ្គាសដ៏ធំមួយធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្លុកផ្សារសូរិយាម៉លសង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នេះមានប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងថាករណីនៃការផ្ទុះហ្គាសនេះ បានធ្វើឲ្យអ្នកនៅក្បែរៗហ្នឹងរត់ប្រសេកប្រសាច អ្នកខ្លះក៏ឈរមើលផង ហើយអ្នកខ្លះទៀតក៏បានហៅសមត្ថកិច្ចកាត់ផ្សារថ្មី 3 ខណ្ឌដូនពេញដែលនៅក្បែរនេះស្រាប់ ដើម្បីជួយអន្តរាគមន៍ហៅឡានទឹកធ្វើការពន្លត់។ ថ្វីត្បិតបើមានការឆាប់ឆេះក៏ដោយមួយរំពេចក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យមកមួយចំនួនភ្លាមៗតែម្តងដើម្បីបាញ់ពន្លត់ឲ្យទាន់ពេលវេលាជៀសវាងមានការរាលដាលការប៉ះពាល់ដល់ហាងជាប់ៗគ្នាផ្សេងៗទៀតដែលកំពុងតែផឹកស៊ីសប្បាយៗនៅពេលទាបភ្លឺមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ សូមជម្រាបផងដែរថាទីតាំងប្លុកសូរិយាម៉លនេះជាកន្លែងដែលភ្ញៀវបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗមកជួបជុំគ្នាទាំងស្រីទាំងប្រុសផឹកស៊ីសប្បាយ ព្រោះទីតាំងនេះជាទីតាំងដែលមានការបើកជាយូរឆ្នាំមកហើយស្ទើរតែបណ្ដាប្រទេសនីមួយៗនៅលើពិភពលោកបានស្គាល់អំពីហាងផឹកស៊ីពេលរាត្រីនៅក្នុងប្លុកសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានមានការត្រេកអរចំពោះការអន្តរាគមន៍របស់អាជ្ញាធរសមត្ថកិច្ចក្នុងទឹកដីខណ្ឌ ដូនពេញ រាជធានីភ្នំពេញពីសេសអាជ្ញាធរសង្កាត់សារថ្មីទី៣ដែល បានសហការជាមួយនឹងក្រុមពន្លត់អគ្គីភ័យធ្វើការពន្លត់ឲ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។ ប្រធានអគ្គីភ័យម្នាក់ដែលព្រះនាមអគ្គី 05 បានបញ្ជាក់មកសារព័ត៌មាន CSP TV NEWS និង PHNOM PENH TODAY នៅក្នុងពេលនោះថា លោកបានគ្រប់គ្រងស្ថានភាពបាន ១០០% ហើយសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងរដូវខែរងារខ្យល់បក់មកហើយសូមមើលថែរក្សាផ្ទះសម្បែងពិសេសចង្ក្រានហ្គាស ភ្លើង ឲ្យបានសុខជ្រុងជ្រោយព្រមទាំងទៀនធូប ចៀសវាងហានិភ័យកើតឡើងដោយការធ្វើប្រហែស សូមអរគុណ។
មន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព
សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ នៅរសៀលថ្ងៃទី៨ ខែធ្នូ ខ្ញុំបាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ យើងបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រោងនឹងបើកទូលាយជូនដល់បងប្អូនអ្នកសារព័ត៌មានដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ។ _______________________ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
កិច្ចសំណេះសំណាលរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយសមាជិកសមាជិកានៃសមាគមអ្នកសារព័ត៌មានក្នុងទិសដៅចូលរួមអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ កម្មវិធីជួបជុំនេះក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ ជាងនេះទៅទៀតការជួបជុំជាមួយអ្នកសារព័ត៌មានដែលជាសមាជិកតំណាងឲ្យសមាគមនីមួយៗក៏បានយល់ដឹងស៊ីជម្រៅបន្ថែម។ពីរចក្ខុវិស័យនានាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើបទបង្ហាញផ្សេងៗក្នុងគុកបំណងឲ្យបានស៊ីជម្រៅទាំងអស់គ្នា។ យ៉ាងណាមុិញសមាជិក សមាជិកា តំណាងសមាគមនីមួយៗមានអារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះអ្វីដែលជាចក្ខុវិស័យរបស់ឯកឧត្តម នេត្រ ភាត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅចំណុចល្អៗសម្រាប់ដំណើរការក្នុងវិស័យព័ត៌មាននៅកម្ពុជា។ ចេញផ្សាយដោយ សារព័ត៌មាន :CSP TV NEWS
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ”
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕ រូបភាព៖ ទទក
ពិធីបុណ្យអ៊ុំទូកអកអំបុកនឹងសំពះព្រះខែ ថ្ងៃអាទិត្យ ១៤កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ពិធីបុណ្យអ៊ុំទូកអកអំបុកនឹងសំពះព្រះខែ ថ្ងៃអាទិត្យ ១៤កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ #ភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសារគរខេត្តកោះកុង បានធ្វើកម្មវិធី ប្រលងប្រណាំងអ៊ុំទូកកំសាន្ត ជារៀងរាល់ឆ្នាំ ដែលមានការផ្ដួចផ្ដើមកម្មវិធីនេះទ្បើង គឺលោកព្រឹទ្ធាចារ្យ ម៉ាក លី ព្រមទាំងកូនចៅ ក្នុងឪកាសនេះផងដែរ មានការចូលរួមបើកកម្មវិធីប្រណាំងទូកអ៊ុំ និងឧបត្ថមបន្ថែមពីលោក មេឃុំ អិក គួន និងលោក កែវ ណ្ណារ៉ា ព្រមទាំងភរិយា លោកតេងហាន់ ប្រធានសមាគម៍ថ្មស រដ្ឋាភិបាលប៉ុស្តិ៍ឃុំថ្មស និងអញ្ញាធម៌ ប្រជាការពារភូមិស្រែថ្មីទាំងមូល។ ប្រជាពលរដ្ឋក្នុងភូមិ និងឃុំមានការសប្បាយរីករាយជាខ្លាំង ដោយមានការប្រារព្ធកម្មវិធីសប្បាយៗ ប្រចាំភូមិបែបនេះ ជាថ្ងៃដំបូងដែលទើប និងបើកកម្មវិធី មានប្រជាជនប្រហែលជិតបីរយនាក់មកចូលរួម នៅថ្ងៃស្អែក និងខានស្អែកទៀត អាចនិងកើនទ្បើងបន្ថែម ព្រោះរាល់ឆ្នាំរកតែកន្លែងអង្គុយគ្មានផង សូមអរគុណ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា នឹងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ(Zero Fake News)
ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន, ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបទប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ប្រទេសកម្ពុជា បានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ ៕ រូបភាព ៖ ទទក