ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ព័ត៌មានជាតិ
រឿងដីអាករឃុំរបស់រដ្ឋខាងកើតជាប់’មេទឹកសំឡុង’ដែលអាជ្ញាធរឃុំសន្លុងបាននាំគ្នាលក់ឱ្យ ឧកញ៉ា ចាបហុង លី បានលុយប្រមាណ១៧៥០០០.០០ម៉ឺនដុល្លារអាមេរិកវាជារឿងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឬក៏ជាការរំលោភលើច្បាប់ដែលបានចែង ខណៈដែលសាធារណជនក៏ដូចជាសង្គមស៊ីវិលកំពុងមានការដេញដោលសួរគ្នាផងដែរ
រឿងដីអាករឃុំរបស់រដ្ឋខាងកើតជាប់’មេទឹកសំឡុង’ដែលអាជ្ញាធរឃុំសន្លុងបាននាំគ្នាលក់ឱ្យ ឧកញ៉ា ចាបហុង លី បានលុយប្រមាណ១៧៥០០០.០០ម៉ឺនដុល្លារអាមេរិកវាជារឿងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឬក៏ជាការរំលោភលើច្បាប់ដែលបានចែង ខណៈដែលសាធារណជនក៏ដូចជាសង្គមស៊ីវិលកំពុងមានការដេញដោលសួរគ្នាផងដែរ។ ខេត្តកណ្ដាល :រឿងរ៉ាវដែលកើតឡើងនៅក្នុងទិដ្ឋភាពចំពោះដីមួយកន្លែងដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននិយាយ និងរៀបរាប់ពីមាត់មួយទៅមាត់មួយ មានទាំងអ្នកសារព័ត៌មានជាច្រើនក៏បានធ្វើការចេញផ្សាយព្រោងព្រាតដោយមានចម្ងល់ស្ទើរគ្រប់ៗគ្នាថាដីអាកររបស់រដ្ឋទំហំប្រមាណបីហិចតាកន្លះ(៣,៥០កន្លះ)បានលក់ទៅឲ្យបុគ្គលដែលគេតែងតែនិយាយថាមានងាយជាឧកញ៉ាឈ្មោះ ចាប ហុងលី ដែលជាអ្នកទិញដោយទូទាត់លុយទាំងអស់នោះជូនទៅឲ្យមន្ត្រីមេឃុំ និងក្រុមប្រឹក្សាភិបាលមួយចំនួន ដែលមានលោកស្រី ណេង ដាលីស ជាមេឃុំទើបឡើងកាន់តំណែងថ្មីៗ។ កន្លងមកមានការអះអាងថាប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើនេះមិនបានយល់ស្របទៅលើការលក់ដីរដ្ឋមួយកន្លែងនោះទេ មានតែរក្សាការពាររបស់ពួកគេតែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានោះមានអ្នកសារព័ត៌មានមួយចឋបានធ្វើការចុះផ្សាយជុំវិញរឿងទាំងអស់ដោយមានការសួរនាំចំពោះមន្ត្រីថ្នាក់ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ដោយឡែកនៅថ្ងៃទី១៨ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ អង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើដំណើរដើម្បីពិនិត្យមើលទីតាំងទាំងអស់នោះ ដោយធ្វើការសាកសួរទៅដល់ប្រជាពលរដ្ឋមួយចំនួន ថារឿងដីធ្លីដែលកំពុងតែមានការវែកញែកអំពីការយកទីតាំងខាងលើនេះលក់ទៅឲ្យបុគ្គលដែលមានឈ្មោះថាលោក ឧកញ៉ា ចាប ហុងលី ដែលជាអ្នកទិញ ហើយប្រជាពលរដ្ឋមួយចំនួនទៀតក៏បានលើកឡើងថាការលក់ដីនោះគឺមានរឿងអាថ៌កំបាំង អ្នកខ្លះឈានដល់មិនដឹងរឿងនៃការលក់ដូរនោះទៀត ចំណែកអ្នកមួយចំនួនទៀតក៏បានរៀបរាប់ថាបើគ្មានភ្លើងក៏គ្មានផ្សែងដែរ ន័យនេះចង់មានន័យថាបើមិនមានការត្រូវរ៉ូបគ្នាណាមួយនោះទេក៏មិនអាចឈានដល់ការលក់ដីនោះយកលុយជិត២០មុឺនដុល្លានោះបានដែរ។ ជុំវិញការប្រតិកម្មគ្រប់មជ្ឈដ្ឋានទាំងអស់សារព័ត៌មានរបស់យើងក៏បានចុះទៅសាលាឃុំសន្លុងស្ថិតនៅក្នុងស្រុកសាច់កណ្ដាលខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរចំពោះលោកស្រី ណេង ដាលីស មេឃុំសន្លុងដើម្បីឲ្យលោកស្រីបញ្ជាក់ជុំវិញរឿងទាំងអស់នោះ ខណៈពេលដែលអ្នកសារព័ត៌មានយើងទៅដល់សាលាឃុំយើងឃើញមានលោកស្រីមេឃុំ លោកស្មៀនឃុំ និងក្រុមការងារឃុំដែលប្រចាំសម្រាប់ថ្ងៃសៅរ៍នៅរួមជាមួយគ្នា។ ក្នុងពេលនោះលោកស្រីជាមេឃុំបានបញ្ជាក់ដោយសុំមិនចេញមុខតាមការស្នើសុំរបស់យើងជាអ្នកសារព័ត៌មានដើម្បីឲ្យមានការបកស្រាយជាសាធារណៈថារឿងលុយដែលលក់បាននោះគឺខាងឃុំយកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ក្លោងទ្វារសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យជាដើម ហើយធ្វើការបែងចែកបើកលុយមួយចំនួននោះជូនដល់មន្ត្រីឃុំជាដើម នៅក្នុងពេលវេលាថ្ងៃខែឆ្នាំដដែលនោះដើម្បីជាព័ត៌មានលម្អិតបន្ថែមទៅទៀតនោះសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅលោកនាយកអនុវិទ្យាល័យ..ដើម្បីឱ្យលោកបញ្ជាក់ផងដែរ ក៏ប៉ុន្តែជាការសោកស្ដាយទូរសព្ទរបស់យើងបានហៅចូលហើយបែរជាមិនមានការទទួលដើម្បីឆ្លើយតបត្រឡប់មកវិញ។ […]
ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត
ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត រាជធានីភ្នំពេញ : បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបាននូវថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះមានជនជាតិចិនដែលមានឈ្មោះ SUN JIGANG ភាពប្រុស អាយុ ៤៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើតកើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៩ កាន់លិខិតឆ្លងដែនលេខ EH6693522 មានភិនភាគពាក់អាវខ្មៅដៃខ្លីស្លៀកខោខ្មៅជើងវែង។ តាមប្រភពបានបន្តបន្ថែមទៀតថា ជនជាតិចិនដែលមានឈ្មោះខាងលើនេះបានស្លាប់នៅវេលាម៉ោងប៉ុន្មាន ១២ និង ១០នាទីយប់ឈានចូលថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ ដោយធ្លាក់ពីលើអគារបណ្ដាលឱ្យស្លាប់នៅចំណុចកាសុីណូ ណាហ្គាវើល២(GAGA WORLD 2) ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅក្នុងទិដ្ឋភាពពេលនេះផងដែរគឺសាកសពត្រូវបាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តធ្វើការកុសលវិច្ឆ័យនៅកន្លែងកើតហេតុ រួចបន្តយកសពទុកក្នុងវត្តទឹកថ្លាក្រោយពីធ្វើការស្រាវជ្រាវរួច។ សាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែបន្តជំរុញឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ថែមឲ្យបានដិតដល់ជុំវិញករណីនៃការស្លាប់បាត់បង់ជីវិតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើដើម្បីឲ្យដឹងថាការស្លាប់បាត់បង់ជីវិតនោះ ដោយសារតែការធ្វើអតឃាត ឬក៏ជាអំពើឃាតកម្ម? ដើម្បីធ្វើការវែកមុខរកខុសត្រូវសម្រាប់ក្រុមគ្រួសារនៃសព ក៏ដូចជាការអនុវត្តច្បាប់ប្រកបដោយនីតិរដ្ឋ។ ហើយជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើង នឹងរង់ចាំទទួលដំណឹងធ្វើការផ្សព្វផ្សាយបន្ថែមប្រសិនបើមានប្រភពផ្ដល់មកជាបន្តបន្ទាប់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។
ចូលរួម មីទ្ទិញអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)
ចូលរួម មីទ្ទិញអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់ ។ ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ ។ ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ ។ ជាមួយគ្នានេះ ៧ […]
សេចក្តីបំភ្លឺ ស្នងការនគរបាលខេត្តព្រៃវែងពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋរងរបួ.ស
ខេត្តព្រៃវែង÷ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុ.ធ គឺព្រោះតែរថយន្តម៉ាកស្តារិច ត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុ.កសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុភាគីរថយន្តមិនព្រមឈប់ គឺព្រោះតែអ្នកបើករថយន្តភិតភ័យ និងដោយសារតែប្រញាប់បញ្ជូនកុមារទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ។ស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសនៃការបំផ្ទុះអាវុធមួយនេះ និងបានសហការទទួលខុសត្រូវតាមផ្លូវច្បាប់៕
សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem
សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឱ្យបានសមស្រប។ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម ៖ ១/ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០(សាមសិប) ដុល្លារអាមេរិក។ ២/ e-Visa E បញ្ចុះតម្លៃពី ៤២ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ (សាមសិបប្រាំ) ដុល្លារអាមេរិក។ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ ធ្នូ ២០២៤
សូមជម្រាបជូនដំណឹងចំពោះថ្នាក់ដឹកនាំខេត្តតាកែវអំពីដីប៉ុន្មានជាច្រើនហិចតា តើត្រូវបានរថយន្តដឹកដីហុយទ្រលោម ចាក់ស្ងាត់ៗដោយមិនដឹងថាធ្វើអ្វីឱ្យច្បាស់លាស់ពិតប្រាកដនោះទេ
សូមជម្រាបជូនដំណឹងចំពោះថ្នាក់ដឹកនាំខេត្តតាកែវអំពីដីប៉ុន្មានជាច្រើនហិចតា តើត្រូវបានរថយន្តដឹកដីហុយទ្រលោម ចាក់ស្ងាត់ៗដោយមិនដឹងថាធ្វើអ្វីឱ្យច្បាស់លាស់ពិតប្រាកដនោះទេ។ ខេត្តតាកែវ :យោងតាមទិដ្ឋភាពជាក់ស្ដែងដែលប្រជាពលរដ្ឋបានជម្រាបដំណឹងមកថាសូមឲ្យអ្នកសារព័ត៌មានជួយធ្វើការផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកនាំខេត្តអំពីការដឹកជញ្ជូនដីដែលនាំឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ទៅដល់សុវត្ថិភាពផ្នែកសុខភាពសាធារណៈ និងសុវត្ថិភាពតាមដងវិថីខណៈដែលមានល្អងធូលីធ្លាក់ ដោយសាររថយន្តខ្លះបើកបរមិនគ្រប ជាងនេះទៅទៀតដីបឹងមួយកន្លែងនេះដែលជាប់ផ្លូវជាតិលេខ២ នៅចំណុចភូមិសាស្ត្រឃុំ ៨មុំ ស្រុកត្រាំង ខេត្តតាកែវ នៅចំណុចគីឡូបង្គោលលេខ៩៥ មានរថយន្តរាប់សិបគ្រឿងធ្វើការចាក់យ៉ាងរហ័ស ដោយប្រជាពលរដ្ឋមិនដឹងថា ការចាក់ដីលុបទីតាំងខាងលើនេះក្នុងគោលបំណងអភិវឌ្ឍន៍អ្វីឲ្យពិតប្រាកដនោះទេ សូម្បីតែស្លាកប៉ាដាឬប៉ាណូក៏មិនមានការលើកនោះដែរ មានតែប្រជាពលរដ្ឋឮៗតគ្នាថាជាការចាក់ដើម្បីសាងសង់រោងចក្រ។ នៅក្នុងន័យនេះតើការចាក់ដីលុបបឹងជាប់ផ្លូវនេះពិតជាការកសាងរោងចក្រមែនដែរឬទេ? សាធារណជនក៏ដូចជាប្រជាពលរដ្ឋទូទៅសូមធ្វើការសំណូមពរឲ្យ ឯកឧត្តម វុី សំណាង អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបញ្ជាក់ព័ត៌មានឲ្យច្បាស់ជៀសវាងសាធារណជនមានការយល់ច្រឡំទៅនឹងរូបភាពអ្វីផ្សេងៗដទៃទៀត ដែលកន្លងមកមានអ្នកមានលុយ ឬឧកញ៉ា មួយចំនួនតូចមានសកម្មភាពរំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ផ្ទាល់ខ្លួន។ ជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើងមិនទាន់ធ្វើការទំនាក់ទំនងបាន។ដោយសារពុំមានលេខទូរសព្ទអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធនោះឡើយ។ អង្គភាពផ្សារព័ត៌មានរបស់យើងនឹងរង់ចាំធ្វើការចុះផ្សាយជាបន្តបន្ទាប់ដែលទទួលបានចេញពីប្រភពពាក់ព័ន្ធទាំងអស់។គ្រប់ពេលវេលា និងម៉ោងធ្វើការស្ដីពីធម្មនុញ្ញភាពអ្នកសារព័ត៌មាននៅកម្ពុជា។សូមអរគុណ។