ក្រុមមួយក្រុមរួមគំនិតគ្នាយកផ្លូវសាធារណៈរបស់រដ្ឋទៅវាស់ម៉ែត្រលក់ធ្វើអាជីវកម្មសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ រាជធានីភ្នំពេញ : ក្រោយមានការដល់ព័ត៌មានរបស់អាជីវករជាស្ត្រីម្នាក់បានរៀបរាប់សំណូមពរឲ្យថ្នាក់ដឹកនាំ និងសាលារាជធានីភ្នំពេញជួយពិនិត្យមើលថានៅពេលដែលពួកគាត់បានជួលដីជាផ្លូវសាធារណៈ សម្រាប់លក់សម្ភារៈទៅឲ្យម៉ូយៗតាមបណ្ដាខេត្ត។ អ្វីដែលជាការចាប់អារម្មណ៍គឺតាមបណ្ដោយផ្លូវមួយសេទុង ត្រង់ចំណុចកោះដូត្រូវបានមនុស្សមួយក្រុមយកផ្លូវធ្វើការវាស់ម៉ែត្រដើម្បីជួលលក់ឲ្យអាជីវករ។ សម្រាប់នារីស្ត្រីម្នាក់ដែលជាអាជីពរក្នុងចំណោមអាជីវករ។មួយចំនួនទៀតក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំជួយពិនិត្យមើលថានៅពេលដែលគាត់បានជួលដីសម្រាប់ដាក់ one นำไปใช้จะเอาអ្នកទិញនៅតាមបណ្ដាខេត្តនោះតែមិនបានប្រើប្រាស់ពេលវេលាម៉ោងឲ្យបានសមនឹងតម្លៃនោះទេ។ ការទទួចសំណូមពរឲ្យថ្នាក់ដឹកនាំនៃខណ្ឌទួលគោកនិងសាលារាជធានីវិញបានដឹងអំពីករណីនេះដើម្បីធ្វើយ៉ាងណាជៀសវាងកុំមកឲ្យមានការភាពសង្កត់ដែលជាអ្នករកស៊ីនៅពេលរាត្រីដើម្បីដោះដូរប្រាក់ចំណេញសម្រាប់ចិញ្ចឹមជីវិត។តបផ្ទាល់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយនៅក្នុងទិដ្ឋភាពដែលបង្ហាញអំពី សកម្មភាពដែលមិនត្រូវយកទីតាំងផ្លូវសាធារណៈទៅធ្វើជាកន្លែងប្រកបអាជីវកម្មយកលុយផ្ទាល់ខ្លួនសោះឡើយ។ ពលរដ្ឋសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងសាលារាជធានីភ្នំពេញពិនិត្យស្រាវជ្រាវតាមដាននៅរាល់សកម្មភាពដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងការដឹកនាំ និងបង្កឲ្យមានការរិះគន់ពីរមជ្ឈដ្ឋានផ្សេងៗ ពីសេសជារឿងមានការយល់ច្រលំដល់ស្ថាបនរដ្ឋ ចាំបាច់ត្រូវមានវិធានការ និងចំណាត់ការ។ សូមទំនាក់ទំនងលេខ:0888753768
ព័ត៌មានជាតិ
ល្បែងហ្គេមតាមណេតលួចលាក់កំពុងពង្វក់ស្មារតីយុវជនយុវនារីឲ្យវក់វី
ល្បែងហ្គេមតាមណេតលួចលាក់កំពុងពង្វក់ស្មារតីយុវជនយុវនារីឲ្យវក់វី រាជធានីភ្នំពេញ: យុវជនយុវនារីកំពុងតែវង្វេងទៅនឹងល្បែងតាមប្រព័ន្ធណេតអនឡាញមានបាញ់ត្រី និងហ្គ្រេមផ្សេងៗ ដែលជាកត្តាគ្រោះថ្នាក់ដល់ធនធានមនុស្ស និងភាពអសកម្មក្នុងការអភិវឌ្ឍន៍ជាតិដែលផ្ទុយពីច្បាប់សារាចរ ក៏ដូចជាគោលការណ៍ក៏ដូចជាបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលបានដាក់ជូនកន្លងមក។ បទល្មើសដែលក្រុមអ្នកញៀនល្បែងឈ្លួកវង្វែងនៅតាមទីតាំងមួយចំនួនដូចជាស្ថិតនៅក្នុងភូមិសាស្ត្រភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកដំណើរការដោយខុសច្បាប់ឲ្យយុវជន យុវនារី ចូលលេងដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋាន ពីសេសកន្លែងបុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អធិការដ្ឋានខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញបន្តិចសោះនោះឡើយ។ ប្រជាពលរដ្ឋក៏ទទូចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលសូមមេត្តាស្រាវជ្រាវ និងបិទបង្ក្រាបល្បែងស៊ីសងទាំងនោះដោយការផ្តល់ព័ត៌មានដែលពលរដ្ឋកំពុងព្រួយបារម្មណ៍ និងរង់ចាំចំណាត់ការ សូមអរគុណ។ សូមទំនាក់ទំនង :0888737873
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជឿជាក់ថាការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិតជានឹងអាចប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជឿជាក់ថាការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិតជានឹងអាចប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។ ———————————- ឯកឧត្តមលើកឡើងថាភារកិច្ចបន្តដែលត្រូវអនុវត្តនាថ្ងៃខាងមុខ គឺត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រទាំងអស់គ្នា ដែលកត្តាទាំងនេះនឹងជំរុញឱ្យយើងឈ្នះជារៀងរហូត ហើយសន្តិភាពនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នាជានរន្តន៍។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន ——————————— នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក ព្រមជាមួយវត្តមានសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ ជាច្រើនរូបទៀត។ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលការងារដែល គ្រប់ផ្នែកនៃអង្គភាពចំណុះ ស.ស.យ.ក. សម្រេចបានគួរជាទីមោទនៈក្នុងរយៈកាលកន្លងទៅនេះ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យគណៈអចិន្រ្តៃយ៍បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញឱ្យគ្រប់អង្គភាពអនុវត្តសកម្មភាពរបស់ស.ស.យ.ក. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា កិច្ចប្រជុំគណៈអិចន្រ្តៃយ៍ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣ -២០២៨» ដែលត្រូវបានដាក់ចេញដោយមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់ ស.ស.យ.ក. ព្រមទាំងពិភាក្សាលើកិច្ចការនានារបស់ ស.ស.យ.ក. ស្របតាមអាណត្តិដែលមហាសន្និបាតបានប្រគល់ជូន។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថ ជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។ ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ – សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានរកឃើញជនជាតិថៃ១៧នាក់ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង […]
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក:
ភ្លើងបានឆាប់ឆេះទីតាំងសប្បាយៗមួយកន្លែងផ្អើលទាំងព្រឹក: …………………………………………….. រាជធានីភ្នំពេញ: ហាងផឹកស៊ីមួយកន្លែងបានឆាប់ឆេះអស់ស្លាកប៉ាណូ និងខូចខាតសម្ភារៈខ្លះថែមទៀតបណ្តាលមកពីផ្ទុះហ្គាសដ៏ធំមួយធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្លុកផ្សារសូរិយាម៉លសង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នេះមានប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងថាករណីនៃការផ្ទុះហ្គាសនេះ បានធ្វើឲ្យអ្នកនៅក្បែរៗហ្នឹងរត់ប្រសេកប្រសាច អ្នកខ្លះក៏ឈរមើលផង ហើយអ្នកខ្លះទៀតក៏បានហៅសមត្ថកិច្ចកាត់ផ្សារថ្មី 3 ខណ្ឌដូនពេញដែលនៅក្បែរនេះស្រាប់ ដើម្បីជួយអន្តរាគមន៍ហៅឡានទឹកធ្វើការពន្លត់។ ថ្វីត្បិតបើមានការឆាប់ឆេះក៏ដោយមួយរំពេចក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យមកមួយចំនួនភ្លាមៗតែម្តងដើម្បីបាញ់ពន្លត់ឲ្យទាន់ពេលវេលាជៀសវាងមានការរាលដាលការប៉ះពាល់ដល់ហាងជាប់ៗគ្នាផ្សេងៗទៀតដែលកំពុងតែផឹកស៊ីសប្បាយៗនៅពេលទាបភ្លឺមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ សូមជម្រាបផងដែរថាទីតាំងប្លុកសូរិយាម៉លនេះជាកន្លែងដែលភ្ញៀវបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗមកជួបជុំគ្នាទាំងស្រីទាំងប្រុសផឹកស៊ីសប្បាយ ព្រោះទីតាំងនេះជាទីតាំងដែលមានការបើកជាយូរឆ្នាំមកហើយស្ទើរតែបណ្ដាប្រទេសនីមួយៗនៅលើពិភពលោកបានស្គាល់អំពីហាងផឹកស៊ីពេលរាត្រីនៅក្នុងប្លុកសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានមានការត្រេកអរចំពោះការអន្តរាគមន៍របស់អាជ្ញាធរសមត្ថកិច្ចក្នុងទឹកដីខណ្ឌ ដូនពេញ រាជធានីភ្នំពេញពីសេសអាជ្ញាធរសង្កាត់សារថ្មីទី៣ដែល បានសហការជាមួយនឹងក្រុមពន្លត់អគ្គីភ័យធ្វើការពន្លត់ឲ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។ ប្រធានអគ្គីភ័យម្នាក់ដែលព្រះនាមអគ្គី 05 បានបញ្ជាក់មកសារព័ត៌មាន CSP TV NEWS និង PHNOM PENH TODAY នៅក្នុងពេលនោះថា លោកបានគ្រប់គ្រងស្ថានភាពបាន ១០០% ហើយសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងរដូវខែរងារខ្យល់បក់មកហើយសូមមើលថែរក្សាផ្ទះសម្បែងពិសេសចង្ក្រានហ្គាស ភ្លើង ឲ្យបានសុខជ្រុងជ្រោយព្រមទាំងទៀនធូប ចៀសវាងហានិភ័យកើតឡើងដោយការធ្វើប្រហែស សូមអរគុណ។
មន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព
សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ នៅរសៀលថ្ងៃទី៨ ខែធ្នូ ខ្ញុំបាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ យើងបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រោងនឹងបើកទូលាយជូនដល់បងប្អូនអ្នកសារព័ត៌មានដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា